អគ្គនាយកធនាគារ ARDB ចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រី លោក ជា សុភិន នៅស្រុកពូក ខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងរបស់ លោក ជា សុភិន ស្ថិត ដែលមានទីតាំងស្ថិតនៅស្រុកពូក ខេត្តបន្ទាយមានជ័យ។
នៅក្នុងឱកាសការអញ្ជើញចុះពិនិត្យផ្ទាល់នៅ កសិដ្ឋានចិញ្ចឹមត្រីរបស់ លោក ជា សុភិន ឯកឧត្តមបណ្ឌិតប្រតិភូ បានកោតសរសេរលើការខិតខំប្រឹងប្រែងក្នុងការចិញ្ចឹមត្រីនិងបង្កាត់ពូជ ភ្ញាស់កូនត្រីធម្មជាតិជាច្រើនប្រភេទ សម្រាប់យកទៅចែកចាយនិងផ្គត់ផ្គង់ទីផ្សារដែលកំពុងមានតម្រូវការខ្ពស់ផងដែរ។
កសិដ្ឋានចិញ្ចឹមត្រីរបស់ លោក ជា សុភិន គឺ បង្កើតឡើងចាប់ពីឆ្នាំ១៩៩៥ ជាលក្ខណៈខ្នាតតូច ប៉ុន្តែក្រោយមកបានពង្រីកឃាបន្តបន្ទាប់ រហូតដល់៥០ស្រះតូចៗ និងស្រះធំចំនួន៤ ដែលកំពុងតែចិញ្ចឹមត្រី និងភ្ញាស់កូនស្រីជាច្រើនប្រភេទត្រីដង្អោន ត្រីឆ្នាំង ត្រីកេស ត្រីរស់ និងត្រីអណ្ដែងផងដែរ។
យោងតាមម្ចាស់កសិដ្ឋានខាងលើបញ្ជាក់ថា បន្ទាប់ពីទទួលបានការគាំទ្រពីអតិថិជនគឺមានការរីកចម្រើនលើវិស័យវារីវប្បកម្មចិញ្ចឹមត្រីជាបន្តបន្ទាប់ហើយតាមផែកការ គ្រោងនឹងពង្រីកកសិដ្ឋានបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារក្នុងស្រុកផងដែរ ៕