**អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស គណបក្សកុម្មុយនីស្តវៀតណាម ផ្ញើសារលិខិតរំលែកទុក្ខជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**យោធាអ៉ីស្រាអែល ថាខ្លួនបានស្ទាក់បាញ់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន**ព្រះសង្ឃខ្មែរក្រោម ៩អង្គ និមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន និងចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចាប់ផ្តើមអញ្ជើញរាយការណ៍ជូនបណ្តាប្រទេសជាសមាជិក ពីរបាយការណ៍ស្តីពី «ការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣»

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ នាទីស្នាក់ការធំរបស់អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organisation ហៅកាត់ថា WTO) ប្រចាំនៅទីក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចាប់ផ្តើមអញ្ជើញរាយការណ៍ជូនបណ្តាប្រទេសជាសមាជិក ពីរបាយការណ៍ស្តីពី «ការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣»។

កិច្ចប្រជុំ «ពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្ម (Trade Policy Review)» របស់រដ្ឋជាសមាជិកនៃអង្គការ WTO ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៨ ខែមីនា ប្រទេសកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មត្រូវឆ្លើយតបជាង៣០០សំណួរ ពីសំណាក់សមាជិក WTO ប្រមាណ២០ប្រទេស ពាក់ព័ន្ធនឹងច្បាប់ ឱកាស និងបរិការណ៍ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ទាំងនៅមុន និងក្នុងអំឡុងពេលនៃកិច្ចប្រជុំ។

នៅចំពោះមុខប្រធានអង្គប្រជុំ នាយក លេខាធិការ និងរដ្ឋជាសមាជិកមួយចំនួនរបស់អង្គការ WTO នាព្រឹកដំបូងលោកជំទាវ ចម និម្មល បានឆ្លើយតប នៅក្នុងរបាយការណ៍ទាំងសំណេរ និងផ្ទាល់មាត់ប្រកបដោយភាពស្វាហាប់ ប៉ិនប្រសប់ ពោរពេញដោយសមត្ថភាព និងការជឿជាក់ ដោយបង្ហាញពីទិដ្ឋភាពច្បាប់ និងតថភាពជាក់ស្តែងក្នុងការការពារ និងការលើកទឹកចិត្តសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ព្រោះថា កម្ពុជាមានច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សមស្របទៅតាមគោលការណ៍ និងនិយាម ឬស្ដង់ដា របស់អង្គការ WTO ហើយមានភាពបត់បែនទៅនឹងនិន្នាការសកល ស្របតាមទីផ្សារអន្តរជាតិ ប្រកបដោយការទទួលខុសត្រូវ និងមាននរន្តភាព។

លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានថ្លែងអំណរគុណបណ្តាប្រទេស ដែលបានគាំទ្រគោលនយោបាយពាណិជ្ជកម្មកម្ពុជាកន្លងមក និងត្រៀមខ្លួនសម្រាប់ការឆ្លើយសំណួរផ្សេងៗទៀតពាក់ព័ន្ធនឹងគោលនយោបាយពាណិជ្ជកម្មកម្ពុជា។

សូមរម្លឹកថា កាលពីឆ្នាំ២០០៤ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនាពេលនោះ បានចូលជាសមាជិកអង្គការ WTO ហើយមកដល់ពេលបច្ចុប្បន្ន សមាជិកអង្គការនេះមានរហូតដល់១៦៦ប្រទេស។ អង្គការ WTO គឺជាស្ថាប័នអន្តរជាតិសកលតែមួយគត់ ដែលមានភារៈដោះស្រាយការងារទាក់ទងនឹងច្បាប់ពាណិជ្ជកម្មរវាងប្រទេសជាសមាជិក ហើយកិច្ចការស្នូលរបស់អង្គការនេះគឺផ្តោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់រដ្ឋជាសមាជិកដែលកំពុងធ្វើពាណិជ្ជកម្មនៅក្នុងពិភពលោក ដោយត្រូវមានការចរចា និងចុះហត្ថលេខា ព្រមទាំងត្រូវបានផ្តល់សច្ចាប័ននៅក្នុងសភារបស់ពួកគេទៀតផង។ អង្គការនេះ ក៏មានគោលដៅដោយធានាថា រំហូរពាណិជ្ជកម្មត្រូវតែដំណើរការដោយរលូន អាចព្យាករណ៍បាន និងដោយសេរីតាមដែលអាចធ្វើទៅបាន។

នៅក្នុងបេសកកម្មនៃការរាយការណ៍លើកទី៣របស់កម្ពុជា ដែលមានរយៈពេល៧ឆ្នាំម្តង នៅទីក្រុងហ្សឺណែវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដោយតំណាងឱ្យប្រទេសកម្ពុជា ក៏បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ដើម្បីចូលរួមកិច្ចប្រជុំ «ពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្ម (Trade Policy Review)» របស់រដ្ឋជាសមាជិកនៃអង្គការ WTO នេះផងដែរ។

កន្លងមក ប្រទេសមួយចំនួនដែលជាសមាជិកអង្គការ WTO ក្នុងនោះក៏មានកម្ពុជាផងដែរ ត្រូវបានគេចាត់ទុកថា ជាប្រទេសមានការអភិវឌ្ឍតិចតួច (Less Developed Countries or LDC) ហើយតម្រូវឱ្យធ្វើរបាយការណ៍រយៈពេល៧ឆ្នាំម្តង ជូនអង្គការ WTO ខណៈ «ប្រទេសអភិវឌ្ឍន៍» ត្រូវធ្វើរបាយការណ៍៥ឆ្នាំម្តង។ ប្រទេសមានការអភិវឌ្ឍតិចតួច អាចទទួលបានការអនុគ្រោះពន្ធខ្លះសម្រាប់ការនាំទំនិញទៅបណ្តាប្រទេសជាសមាជិក ក្នុងនោះក៏ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA (EBA ឬ Everything But Arms) ដែលប្រែជាភាសាខ្មែរថា «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីសហគមអឺរ៉ុបដែរ។ ប៉ុន្តែសម្រាប់កម្ពុជា ដោយការអភិវឌ្ឍមានសន្ទុះកាន់តែប្រសើរឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការ WTO រួមទាំងធនាគារពិពភលោកផង ក៏តម្រូវឱ្យកម្ពុជា ចាកចេញពីប្រទេសដែលមានចំណាត់ថ្នាក់ «មានការអភិវឌ្ឍតិចតួច» នៅចុងឆ្នាំ២០២៩។

ការចាកចេញពីចំណាត់ថ្នាក់ប្រទេស «មានការអភិវឌ្ឍតិចតួច» នេះ គឺពិតជាមោទនភាពរបស់រាជរដ្ឋភិបាលនិងប្រទេសកម្ពុជាទាំងមូលដែលបានខិតខំប្រឹងប្រែងស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ដោយមានការទទួលស្គាល់ពីអង្គការ WTO, សហគមអឺរ៉ុប និងធនាគារពិពភលោកជាដើម។ ដោយសំអាងលើការអភិវឌ្ឍនេះហើយ កម្ពុជាអាចបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពីសហគមអឺរ៉ុប និងបណ្តាប្រទេសជាសមាជិកអង្គការ WTO ពោលគឺតម្រូវឱ្យបង់ពន្ធដូចគ្នាក្នុងការនាំទំនិញទៅក្រៅប្រទេស។

កន្លងមក សហគមអឺរ៉ុបក៏បានកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០% ពីកម្ពុជា ដោយសំអាងថា កម្ពុជាជាប្រទេសមានការអភិវឌ្ឍកាន់តែប្រសើរ ហើយនៅឆ្នាំ២០៣០ បន្ទាប់ពីកម្ពុជាចាកចេញពីចំណាត់ថ្នាក់ប្រទេស «មានការអភិវឌ្ឍតិចតួច» សហគមអឺរ៉ុបបានកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន១០០%។
យ៉ាងណាក៏ដោយ កិច្ចសហការទ្វេភាគីរវាងប្រទេសនិងប្រទេស ក៏អាចជួយសម្រួលបានខ្លះដែរលើការអនុគ្រោះពន្ធនេះ។ ដោយហេតុនេះហើយ ទើបរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំបង្កើនកិច្ចសហប្រតិបត្តិការណ៍ក្នុងក្របខ័ណ្ឌទ្វេភាគីផង និងពហុភាគីផង ទាំងនៅក្នុងតំបន់ និងពិភពលោក លើការងារពាណិជ្ជកម្ម, វិនិយោគ និងវិស័យផ្សេងៗទៀត ដើម្បីប្រយោជន៍ជាតិ និងប្រជាជន។

ក្នុងដំណើររបេសកកម្មនៅសហព័ន្ធស្វ៊ីសនោះដែរ លោកជំទាវរដ្ឋមន្ត្រី ចម និម្មល ក៏បានឆ្លៀតជួបពិភាក្សាការងារជាមួយលោកស្រី Helene Budliger Artieda រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនៃសហព័ន្ធស្វ៊ីស នៅក្នុងរដ្ឋធានីប៊ែន នាព្រឹកថ្ងៃទី២៤ ខែមីនា ដើម្បីពង្រឹងចំណងទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ក៏ដូចជា កិច្ចសហប្រតិបត្តិការនានាក្នុងកម្រិតតំបន់ និងក្រោមក្របខ័ណ្ឌពហុភាគី។

នៅព្រឹកថ្ងៃទី២៥ ខែមីនា នៅទីស្នាក់ការអង្គការ WTO លោកជំទាវរដ្ឋមន្ត្រី ចម និម្មល ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (Enhanced Integrated Framework ហៅកាត់ថា EIF) ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្មជាមួយនឹងកម្មវិធី EIF ហើយក៏ផ្តោតលើវឌ្ឍនភាព និងផលប៉ះពាល់របស់គម្រោងនានាផ្សេងៗដែលគាំទ្រដោយកម្មវិធី EIF និងកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងស្ថាប័នទាំងពីរ។

សូមបញ្ជាក់ថា នៅខែមីនា ឆ្នាំ២០២៥នេះ កម្ពុជាបានរាយការណ៍ពីការ «ពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣» ឱ្យអង្គការ WTO ដោយផ្ទាល់ ដែលកាលពីលើកទី២ ធ្វើនៅឆ្នាំ២០១៧ និងលើកទី១ នៅឆ្នាំ២០១១ ៕

អត្ថបទដែលជាប់ទាក់ទង