ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដឹកនាំកិច្ចប្រជុំ ស្តីពីការងារប្រឆាំងភេរវកម្មអាកាសយានដ្ឋានអន្តរជាតិ
ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅអគារមិត្តភាព នៃទីស្តីការគណ:រដ្ឋមន្ត្រី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាននៃគណ:កម្មាធិការជាតិប្រឆាំងភេរវកម្ម (ល.គ.ជ.ប.ភ.) និងជាអនុប្រធានគណ:កម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល (គ.ជ.ស.អ.) បានដឹកនាំកិច្ចប្រជុំ ស្តីពីការងារប្រឆាំងភេរវកម្មអាកាសយានដ្ឋានអន្តរជាតិ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី រដ្ឋមន្ត្រីប្រតិភូអម ខុទ្ទកាល័យឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាននៃក្រសួង ស្ថាប័នពាក់ព័ន្ធ អគ្គស្នងការរងនគរបាលជាតិ អភិបាលរាជធានី/ខេត្ត ស្នងការ-ស្នងការរងនគរបាលរាជធានី/ខេត្ត មេបញ្ជាការ-មេបញ្ជាការរងរាជអាវុធហត្ថរាជធានី/ខេត្ត អភិបាលក្រុងតាខ្មៅ ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល អ្នកឧកញ៉ាអភិបាលក្រុមហ៊ុនខេមបូឌា អ៊ែរផត អុិនវេសមែន ឯ.ក (CAIC) ព្រមទាំងថ្នាក់ដឹកនាំ ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ នៃ ល.គ.ជ.ប.ភ. សរុប ប្រមាណជាង ៩៣រូប។
កិច្ចប្រជុំនេះក៏បាន ធ្វើបទបង្ហាញលើ៖
១-ការងារផែនការយុទ្ធសាស្ត្រពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងភេរវកម្មដេីម្បីពង្រឹងសន្តិសុខតាមអាកាសយានដ្ឋានអន្តរជាតិ ដោយ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្តី។
២-អំពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុនខេមបូឌា អ៊ែរផត អុិនវេសមែន ឯ.ក (CAIC)។
៣-អំពីការងារសន្តិសុខប្រឆាំងភេរវកម្មសម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ដោយ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្តី ៕