ជំនាញក្រសួងសាធារណការ ចុះត្រួតពិនិត្យ ធ្វើតេស្ត គុណភាពផ្លូវ កម្រាស់កៅស៊ូ កម្រិតភាពរអិល នៅចំណុចចំណោតអូរត្រាវ
ភ្នំពេញ៖ នាថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ មន្ត្រីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យ ធ្វើតេស្ត គុណភាពផ្លូវ កម្រាស់កៅស៊ូ កម្រិតភាពរអិលនៃផ្លូវ តាមបណ្ដោយផ្លូវសាងសង់ និងពង្រីកថ្មី( ផ្លូវជាតិលេខ ៤) ស្ថិតនៅចំណុចចំណោតអូរត្រាវ ដើម្បីសុវត្ថិភាពតាមបច្ចេកទេស។
កំណាត់ផ្លូវជាតិលេខ៤ ចំណុចចំណោតអូរត្រាវ ដែលផ្នែកខ្លះនៅក្នុងក្រុងព្រះសីហនុ និងផ្នែកខ្លះនៅក្នុងក្រុងកំពង់សោម ធ្លាប់ជាចំណុចឧស្សាហ៍កើតមានគ្រោះថ្នាក់ចរាចរណ៍ បច្ចុប្បន្នបានពង្រីកផ្លូវមានទំហំធំទូលាយ និងរក្សាបាននូវបទដ្ឋានបច្ចេកទេស រក្សាសុវត្ថិភាពហើយ៕