**កម្ពុជា សូមសម្តែងនូវការអាណិតអាសូរដោយស្មោះ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត និងសាមគ្គីភាពក្នុងការឆ្លើយតបរបស់អាស៊ានទៅនឹងគ្រោះរញ្ជួយដី**ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ផ្ញើសាររំលែកទុក្ខជូនរដ្ឋមន្រ្ដីការបរទេសថៃ ចំពោះការបាត់បង់អាយុជីវិតប្រជាជន និងការខូចខាត បង្កឡើងដោយគ្រោះរញ្ជួយដី**កម្ពុជា បញ្ជូនមន្ត្រីជំនាញ ចូលរួមក្នុងបេសកកម្មសង្គ្រោះគ្រោះរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អភិបាលខេត្តកំពង់ចាម៖ រាជរដ្ឋាភិបាលបានផ្តល់ការស្ថាបនាស្ពានបេតុងស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស**ក្រសួងយុត្តិធម៌ ប្រកាសលទ្ធផលអង្កេតស្រាវជ្រាវករណីបណ្តឹងសុំអន្តរាគមន៍របស់លោកស្រី សែម សុខគា ពាក់ព័ន្ធករណីដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់**អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស គណបក្សកុម្មុយនីស្តវៀតណាម ផ្ញើសារលិខិតរំលែកទុក្ខជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**យោធាអ៉ីស្រាអែល ថាខ្លួនបានស្ទាក់បាញ់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន**ព្រះសង្ឃខ្មែរក្រោម ៩អង្គ និមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន និងចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងប្រៃសណីយ៍កម្ពុជា ចុះ MOU ស្ដីពី កិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់សេវាប្រៃសណីយ៍ ពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម ជូនពលរដ្ឋ

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងប្រៃសណីយ៍កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ (MOU) ស្ដីពី កិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់សេវាប្រៃសណីយ៍ ពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម ដើម្បីផ្ដល់ភាពងាយស្រួលបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ដោយពុំចាំបាច់មកទទួលយកឯកសារដោយផ្ទាល់។

ពិធីនេះដែរ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្ដម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អគ្គនាយករង លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងប្រៃសណីយ៍កម្ពុជា ព្រមទាំង សមាជិក សមាជិកា មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផង។

នាឱកាសនោះដែរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត មានប្រសាសន៍ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយបានទទួលគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការផ្តល់សេវារដ្ឋបាលលើការងារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល សាមញ្ញ និងឆាប់រហ័ស ហេតុនេះ អនុស្សរណៈនៃការយោគយល់នេះ គឺជាការបោះជំហានដ៏សំខាន់ក្នុងបេសកកម្មរួមគ្នារវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងប្រៃសណីយ៍កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋក្នុងការ រួមចំណែកផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អ។

ទន្ទឹមនឹងនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត អគ្គនាយក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រៃសណីយ៍កម្ពុជា ចំពោះកិច្ចសហការដ៏ល្អ និងការចូលរួមជាដៃគូយ៉ាងសកម្ម ក្នុងការផ្តល់សេវាដឹកជញ្ជូនលិខិតឆ្លងដែន និងឯកសារ អត្តសញ្ញាណកម្មដ៏ទៃទៀតជូនប្រជាពលរដ្ឋ។

ក្នុងនោះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត អគ្គនាយក បានណែនាំដល់បណ្តានាយកដ្ឋានចំណុះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មទាំងអស់ សូមចូលរួមសហការអនុវត្តនូវការប្រើប្រាស់សេវាប្រៃសណីយ៍កម្ពុជា ឱ្យបានទូលំទូលាយស្របតាមខ្លឹមសារនៃអនុស្សរណៈនេះ។

សូមរំលឹកថា មុនពេលដាក់ដំណើរការសាកល្បងការប្រើប្រាស់សេវាបញ្ញើរបស់ប្រៃសណីយ៍កម្ពុជា ប្រជាពលរដ្ឋដែល មានតម្រូវការឯកសារអត្តសញ្ញាណកម្ម ត្រូវមកស្នើសុំនៅទីតាំងណាមួយដែលបានកំណត់។ នៅពេលឯកសារ រួចរាល់ប្រជាពលរដ្ឋត្រូវត្រឡប់មកម្តងទៀត ដើម្បីយកឯកសារទៅប្រើប្រាស់ វាពិតជាមានការលំបាកក្នុងការធ្វើ ដំណើរ ដោយត្រូវចំណាយពេលវេលា និងថវិកា ជាពិសេសប្រជាពលរដ្ឋដែលរស់នៅឆ្ងាយពីទីតាំងផ្តល់សេវា ក៏ដូចជាប្រជាពលរដ្ឋដែលពុំមានពេលទំនេរមកទទួលយកឯកសារដោយផ្ទាល់។

ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដោយមានកិច្ចសហការជាមួយប្រៃសណីយ៍កម្ពុជា បានដាក់ឱ្យអនុវត្តសាកល្បងប្រើប្រាស់ សេវាប្រៃសណីយ៍ សម្រាប់សេវាលិខិតឆ្លងដែន នៅខែមិថុនា ឆ្នាំ២០២៤ ជូនប្រជាពលរដ្ឋដែលមានតម្រូវការ (តាមគោលការណ៍ស្ម័គ្រចិត្ត) ដោយត្រូវបង់កម្រៃសេវា។

បន្ទាប់ពីការសាកល្បងប្រើប្រាស់សេវាបញ្ញើរបស់ប្រៃសណីយ៍កម្ពុជាក្នុងការចែកលិខិតឆ្លងដែនដល់ គោលដៅចុងក្រោយរបស់ប្រជាពលរដ្ឋ និងសេវាដឹកជញ្ជូនលិខិតឆ្លងដែននិងឯកសារពីនាយកដ្ឋានលិខិតឆ្លង ដែន ទៅតាមបណ្តាសាខា និងទីស្នាក់ការ បានឃើញថា មានភាពល្អប្រសើរដោយមានការទទួលខុសត្រូវខ្ពស់ ពុំដែលមានការបាត់បង់ ឬខូចខាត លិខិតឆ្លងដែន និងឯកសារនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង