**កម្ពុជា សូមសម្តែងនូវការអាណិតអាសូរដោយស្មោះ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត និងសាមគ្គីភាពក្នុងការឆ្លើយតបរបស់អាស៊ានទៅនឹងគ្រោះរញ្ជួយដី**ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ផ្ញើសាររំលែកទុក្ខជូនរដ្ឋមន្រ្ដីការបរទេសថៃ ចំពោះការបាត់បង់អាយុជីវិតប្រជាជន និងការខូចខាត បង្កឡើងដោយគ្រោះរញ្ជួយដី**កម្ពុជា បញ្ជូនមន្ត្រីជំនាញ ចូលរួមក្នុងបេសកកម្មសង្គ្រោះគ្រោះរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អភិបាលខេត្តកំពង់ចាម៖ រាជរដ្ឋាភិបាលបានផ្តល់ការស្ថាបនាស្ពានបេតុងស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស**ក្រសួងយុត្តិធម៌ ប្រកាសលទ្ធផលអង្កេតស្រាវជ្រាវករណីបណ្តឹងសុំអន្តរាគមន៍របស់លោកស្រី សែម សុខគា ពាក់ព័ន្ធករណីដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់**អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស គណបក្សកុម្មុយនីស្តវៀតណាម ផ្ញើសារលិខិតរំលែកទុក្ខជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**យោធាអ៉ីស្រាអែល ថាខ្លួនបានស្ទាក់បាញ់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន**ព្រះសង្ឃខ្មែរក្រោម ៩អង្គ និមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន និងចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង

កំណែទម្រង់និងការបើកទូលាយ គឺជាមាគ៌ាឈ្នះ-ឈ្នះសម្រាប់ប្រទេសចិននិងពិភពលោក

ផ្តើមពីចក្ខុវិស័យនាំប្រទេសដើរតាមមាគ៌ាទំនើបកម្មសង្គមនិយម ប្រទេសចិនបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃគោលនយោបាយកំណែទម្រង់សេដ្ឋកិច្ច និងគោលនយោបាយបើកទូលាយតាំងពីឆ្នាំ១៩៧៨មក។ តាមរយៈគោលនយោបាយនេះបានចាក់បញ្ចូលកម្លាំងដ៏ខ្លាំងក្លាដល់សេដ្ឋកិច្ចរបស់ប្រទេសចិន ហើយបាននាំប្រទេសចិនចូលរួមចំណែកដល់ការអភិវឌ្ឍសកល។ តាមរយៈវិធានការបើកទូលាយជាដំណាក់ៗ ប្រទេសចិនបានជំរុញកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច ដោយរួមទាំងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ការលើកទឹកចិត្តនិងជំរុញការវិនិយោគពីបរទេស និងការអភិវឌ្ឍពាណិជ្ជកម្មបរទេស។ បន្ទាប់ពីចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នាចុងឆ្នាំ២០០១ ប្រទេសចិនបានលើកទឹកចិត្តធ្វើឱ្យប្រសើរឡើងដល់ឧស្សាហកម្មក្នុងប្រទេស និងទីផ្សារឱ្យមានលក្ខណៈស្តង់ដារ ដែលនាំឱ្យទីផ្សាររបស់ប្រទេសចិនមានភាពធន់រឹងមាំធ្វើសមាហរណកម្មបន្ថែមទៀតទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក។ ជាលទ្ធផល កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥ បានរំលេចថាផលិតផលក្នុងស្រុកសរុបឆ្នាំ២០២៤មានចំនួន១៣៤,៩០៨.៤០ពាន់លានយាន់ កើនឡើង៥% ហើយផលិតផលស្រុកសរុបសម្រាប់ប្រជាជនម្នាក់ៗ បានកើនដល់ប្រមាណ១៣,០០០ដុល្លារអាមេរិក។

ក្នុងអំឡុងពេលដំណើរការកំណែទម្រង់ ប្រទេសចិនផ្តោតលើវិធានការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដោយបានប្រើប្រាស់នូវមធ្យោបាយដ៏មានប្រសិទ្ធផលក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈការធ្វើឱ្យជនបទកាន់តែមានវិបុលភាព ដោយបង្កើនសុភមង្គលជូនដល់ប្រជាជនទាំងអស់ ដែលជាការបង្កើតអព្ភូតហេតុដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិលើការកាត់បន្ថយភាពក្រីក្រ ជាក់ស្តែងនៅឆ្នាំ ២០២០ ប្រទេសចិនបានសម្រេចគោលដៅកាត់បន្ថយភាពក្រីក្ររបស់ខ្លួនតាមការគ្រោងទុក ហើយប្រជាជនក្រីក្រនៅតាមជនបទប្រមាណ១០០លាននាក់ត្រូវបានងើបចាកផុតពីភាពក្រីក្រ។ គំរូភាពនៃទំនើបភាវូបនីយសង្គមនិយមតាមបែបចិន មិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចបៃតងទាំងក្នុងប្រទេសនិងទាំងសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវវិបុលភាពរួមនៃសហគមន៍រួមជីវិតដែលជាគោលការណ៍គ្រឹះនៃអរិយធម៌អេកូឡូស៊ី ដែលជាស្មារតីគាំទ្រយ៉ាងមុតស្រួចដល់ការការពារបរិស្ថានដែលបានចារឹកក្នុងផែនការ៥ឆ្នាំលើកទី១៤ ប្រទេសចិនបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងនាមជាគំរូនៃសុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ ដោយក្នុងនោះដោយមិនរាប់ពីផ្ទៃដីប្រមាណ២៥%ដែលពោរពេញដោយដើមឈើបានជំរុញប្រទេសចិនដើរយ៉ាងស្វាហាប់ទៅកាន់គោលដៅនៃ «ការបំភាយកាបូនទាប និងអព្យាក្រឹតភាពកាបូន»តាមរយៈការអភិវឌ្ឍថាមពលកកើតឡើងវិញ និងជាជើងឯកនៃការអភិវឌ្ឍសកលបៃតង។

រយៈពេល៤៧ឆ្នាំនៃគោលនយោបាយកំណែទម្រង់ និងការបើកចំហ ប្រទេសចិនបានក្លាយជាក្បាលម៉ាស៊ីនសំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក ជាក់ស្តែងចាប់តាំងពីឆ្នាំ២០០៦មក ការរួមចំណែករបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកបានលើសពី៣០% ដែលនេះជាកម្លាំងដ៏សំខាន់ជំរុញពាណិជ្ជកម្ម និងការវិនិយោគពិភពលោក។ ភាពលេចធ្លា និងភាពប្រាកដប្រជានៃសេដ្ឋកិច្ចរបស់ចិន បានផ្តល់តួនាទីកាន់តែសកម្មបន្ថែមទៀតដល់ប្រទេសចិនក្នុងអភិបាលកិច្ចសកល ដែលក្នុងនោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដោយមានការគាំទ្រហិរញ្ញវត្ថុពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ប្រទេសចិនបាន ផ្តល់វេទិកាសហប្រតិបត្តិការថ្មី និងឱកាសអភិវឌ្ឍន៍សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ធ្វើទំនើបកម្មសង្គមរបស់ខ្លួនឆ្ពោះទៅកាន់ការអភិវឌ្ឍជឿនលឿន។
ដោយជ្រោងទង់នៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ប្រទេសចិនបន្តជាប់ជានិច្ចនូវការប្រកាន់ខ្ជាប់មាគ៌ានៃការអភិវឌ្ឍឈរលើសន្តិភាពក្នុងចរន្តពហុភាគីនិយម ព្រមទាំងជាលំនឹងសកលដែលរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពពិភពលោក។ មិនថាលើវិស័យសេដ្ឋកិច្ចដូចជាRCEP ឬការផ្តល់វ៉ាក់សាំងនិងជំនួយផ្នែកវេជ្ជសាស្រ្តនានាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនោះទេ ប្រទេសចិនតែងបង្ហាញជាប់ជានិច្ចនូវទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាប្រទេសមហាអំណាច និងគិតគូរដល់ផលប្រយោជន៍របស់មនុស្សជាតិ។ បន្ថែមពីលើនេះ ស្ថិតនៅក្នុងបរិបទមិននឹងនរនៃសេដ្ឋកិច្ចសកល រួមជាមួយកម្លាំងប្រកួតប្រជែងស្របតាមនិន្នាការយុគសម័យទីផ្សារសេរី បានផ្តល់កម្លាំងចលករជំរុញឱ្យក្រុមហ៊ុនចិនបង្កើនប្រសិទ្ធភាព និងនវានុវត្តកាន់តែខ្ពស់លើវិស័យបច្ចេកវិទ្យា។ ជាលទ្ធផល បន្ទាប់ពីការបើកដំណើរការឧស្សាហកម្មរថយន្តដោយបានឆ្លងកាត់ការផ្លាស់ប្តូរពី «ទីផ្សារសម្រាប់បច្ចេកវិទ្យា» ទៅជានវានុវត្តភាពជឿនលឿនហួសពីការស្មានរបស់ពិភពលោក ជាក់ស្តែង កាលពីឆ្នាំ២០២៤ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD រកបានប្រាក់ចំណូលក្នុងទំហំទឹកប្រាក់ប្រមាណ១០៧ពាន់លានដុល្លារដែលធ្វើឱ្យមានភាពខ្លាំងនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន។ កិច្ចខិតខំផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិនមិនត្រឹមបានចូលរួមនៅក្នុងការបង្កើនផលិតផលប្រើប្រាស់ថាមពលកកើតឡើងវិញដែលមានគុណភាពល្អនិងតម្លៃសមរម្យចូលក្នុងទីផ្សារសកលប៉ុណ្ណោះ ថែមទាំងបានចូលរួមពង្រីកនិងពន្លាតការអភិវឌ្ឍសកលបៃតងនិងការអភិវឌ្ឍនៃឧស្សាហកម្មនវានុវត្តទាន់យុគសម័យបច្ចេកវិទ្យាទំនើប ព្រមទាំងឆ្លើយតបទាន់ពេលវេលាមកដល់នៃគោលដៅរបៀបវារៈការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០៣០ថែមទៀតផង។

ជារួម ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវមួយរូប ខ្ញុំយល់ថា បទពិសោធន៍មហិមាដែលខ្លួនទទួលបានពីការសាកល្បងនានាក្នុងរយៈពេលកន្លះសតវត្សរ៍នេះ បានលើកទឹកចិត្តដល់ប្រទេសចិននឹងបន្តការធ្វើកំណែទម្រង់ស៊ីជម្រៅ និងការបើកចំហកាន់តែទូលាយដោយជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក។ បទពិសោធន៍អភិវឌ្ឍន៍របស់ប្រទេសចិនបង្ហាញថា ការបើកចំហនាំមកនូវវឌ្ឍនភាព កំណែទម្រង់ជំរុញភាពរឹងមាំ ហើយមានតែកិច្ចសហប្រតិបត្តិការប៉ុណ្ណោះដែលអាចនាំទៅរកលទ្ធផលឈ្នះ-ឈ្នះ។ នៅក្នុងដំណើរការនៃការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ប្រទេសចិននឹងបន្តលើកកម្ពស់វិបុលភាពសកលតាមរយៈការអភិវឌ្ឍរបស់ខ្លួន និងរួមគ្នាប្រកៀកស្មារជាមួយប្រទេសដទៃទៀតក្នុងពិភពលោកដើម្បីបង្កើតអនាគតដ៏ល្អប្រសើរ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង