**កម្ពុជា សូមសម្តែងនូវការអាណិតអាសូរដោយស្មោះ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត និងសាមគ្គីភាពក្នុងការឆ្លើយតបរបស់អាស៊ានទៅនឹងគ្រោះរញ្ជួយដី**ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ផ្ញើសាររំលែកទុក្ខជូនរដ្ឋមន្រ្ដីការបរទេសថៃ ចំពោះការបាត់បង់អាយុជីវិតប្រជាជន និងការខូចខាត បង្កឡើងដោយគ្រោះរញ្ជួយដី**កម្ពុជា បញ្ជូនមន្ត្រីជំនាញ ចូលរួមក្នុងបេសកកម្មសង្គ្រោះគ្រោះរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អភិបាលខេត្តកំពង់ចាម៖ រាជរដ្ឋាភិបាលបានផ្តល់ការស្ថាបនាស្ពានបេតុងស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស**ក្រសួងយុត្តិធម៌ ប្រកាសលទ្ធផលអង្កេតស្រាវជ្រាវករណីបណ្តឹងសុំអន្តរាគមន៍របស់លោកស្រី សែម សុខគា ពាក់ព័ន្ធករណីដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់**អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស គណបក្សកុម្មុយនីស្តវៀតណាម ផ្ញើសារលិខិតរំលែកទុក្ខជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**យោធាអ៉ីស្រាអែល ថាខ្លួនបានស្ទាក់បាញ់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន**ព្រះសង្ឃខ្មែរក្រោម ៩អង្គ និមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន និងចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី កោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសមភាពយេនឌ័រ និងសិទ្ធិ ក៏ដូចជាពង្រឹងសមត្ថភាពរបស់ស្ត្រី

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានជួបសម្តែងការគួរសមជាមួយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដើម្បីជាផ្នែកនៃជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិដល់ស្ត្រី និងបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារវាងប្រទេសទាំងពីរក្នុងការជំរុញគោលនយោបាយបញ្ជ្រាបយេនឌ័រ និងការដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី។ ជំនួបនេះបានធ្វើឡើងនៅទីស្ដីការក្រសួងកិច្ចការនារី នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។

នៅក្នុងឱកាសនោះ ឯកឧត្ដមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានសម្តែងការអបអរសាទរចំពោះទិវាអន្តរជាតិនារី ដែលទើបតែប្រារព្ធនៅថ្ងៃទី៨ ខែមីនា ដែលជាថ្ងៃបុណ្យជាតិនៅកម្ពុជា។ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីបានកោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសមភាពយេនឌ័រ និងសិទ្ធិ ក៏ដូចជាពង្រឹងសមត្ថភាពរបស់ស្ត្រី។

ឯកឧត្ដមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់បន្ថែមអំពី សមិទ្ធិផលរបស់កម្ពុជាក្នុងការជំរុញអត្រាការចូលរួមកម្លាំងពលកម្មជាស្ត្រី (LFPR) ឱ្យដល់កម្រិតកំពូលនៅក្នុងតំបន់។

វឌ្ឍនភាពជាច្រើនត្រូវបានធ្វើឡើងផងដែរ នៅប្រទេសឥណ្ឌូនេស៊ីក្នុងវិស័យនេះ។ ទោះជាយ៉ាងណាក៏ដោយ លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានទទួលស្គាល់ថា នៅតែមានបញ្ហាប្រឈមទាក់ទងនឹងយេនឌ័រ ដូចជាបទដ្ឋានអយ្យកោ ដែរបានចាក់ឫសយ៉ាងជ្រៅ និងផ្នត់គំនិតយេនឌ័រ ដែរជាប់រហូតមក ជាពិសេសនៅតាមតំបន់ជនបទ ដែលរារាំងដល់ការចូលរួមពេញលេញរបស់ស្ត្រីក្នុងការដឹកនាំ និងការសម្រេចចិត្ត។

ឯកឧត្ដមឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា៖ «ខ្ញុំមានកិត្តិយសក្នុងការស្វែងយល់បន្ថែមពីប្រទេសកម្ពុជាអំពីបញ្ហាប្រឈមដែលខ្លួនជួបប្រទះ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង ដែលខ្លួនកំពុងធ្វើដើម្បីលើកកម្ពស់ការបញ្ជ្រាបយេនឌ័រ និងការពង្រឹងអំណាចតួនាទីរបស់ស្ត្រី»។

ជាមួយគ្នានេដែរ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើកឡើងពីបទដ្ឋានវប្បធម៌ជាបញ្ហាប្រឈមមួយក្នុងការបញ្ជ្រាបយេនឌ័រ។ សង្គមតែងតែការពារស្ត្រីហួសហេតុ ដែលនាំឱ្យមានការកំណត់ឱកាសសម្រាប់ស្ត្រីទៅវិញ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងកិច្ចការនារីកម្ពុជាបានដាក់ចេញនូវផែនការសកម្មភាពរយៈពេលមធ្យមមួយឈ្មោះ «នារីរតនៈ» ដែលមានន័យថា «ស្ត្រីជាសម្បត្តិ ដែលជាត្បូងពេជ្រដ៏មានតម្លៃ»។ គំនិតផ្តួចផ្តើមនេះមានគោលបំណងផ្លាស់ប្តូរការយល់ឃើញរបស់សង្គមចំពោះស្ត្រី និងផ្តល់សិទ្ធិអំណាចឱ្យពួកគេទទួលយកតួនាទីកាន់តែច្រើននៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិត។

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារីកម្ពុជាបានឯកភាពថា មានឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ទាំងតាមរយៈយន្តការទ្វេភាគី និងតំបន់។ កិច្ចសហប្រតិបត្តិការនេះអាចត្រូវបានបង្កើតឡើងតាមរយៈទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងក្រសួងលើកកម្ពស់សមត្ថភាពស្ត្រី និងការការពារកុមារឥណ្ឌូនេស៊ី និងក្រសួងកិច្ចការនារីកម្ពុជា។ ឯកអគ្គរដ្ឋទូត សាន់តូ ប្ដេជ្ញាក្នុងការគាំទ្រអន្តរកម្ម និងកិច្ចសហប្រតិបត្តិការនេះ។

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីបានស្នើ ឱ្យមានការសហការតាមមធ្យោបាយនានា រួមទាំងការផ្លាស់ប្តូរការអនុវត្តល្អបំផុតតាមរយៈកម្មវិធីពង្រឹងសមត្ថភាព។ ហើយក៏មានសក្ដានុពលដ៏ធំផងដែរក្នុងការពង្រឹងទំនាក់ទំនងរវាងសហគ្រិនស្ត្រី ដោយយល់ឃើញថាស្រ្តីគឺជាអ្នកជំរុញនូវវឌ្ឍភាពនៃឧស្សាហកម្មខ្នាតតូច និងមធ្យម MSMEs នៅក្នុងប្រទេសទាំងពីរ។

ឯកឧត្ដមឯកអគ្គរដ្ឋទូត សាន់តូ ក៏បានលើកទឹកចិត្តស្ត្រីកម្ពុជាបន្ថែមទៀតឱ្យបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសឥណ្ឌូនេស៊ី តាមរយៈកម្មវិធីអាហារូបករណ៍ និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំនៅក្នុងវេទិកាក្នុងតំបន់ដូចជាអាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង