រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ចំនួន ១៧រូប ទៅសិក្សានៅប្រទេសអូស្ត្រាលី
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ចំនួន ១៧រូប ទៅសិក្សានៅប្រទេសអូស្ត្រាលីមកពីក្រសួង ស្ថាប័ន និងផ្នែកឯកជនផ្សេងៗទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សិក្សាផ្នែកគ្រប់គ្រងគ្រោះមហន្តរាយនិងភាពធន, យុទ្ធសាស្រ្តទំនាក់ទំនង, សិក្សាអភិវឌ្ឍន៍, យេនឌ័រ និងការសិក្សាអភិឌ្ឍន៍, សហគ្រិនភាព និងនវានុវត្តន៍, គីមីចំនីអាហារ និងបច្ចេកវិទ្យា, បរិស្ថាន និងនិរន្តភាព, ធុរកិច្ចកសិកម្ម, ច្បាប់ក្នុងការដោះស្រាយវិវាទ, ការអភិវឌ្ឍន៍សកល, បញ្ញាសិប្បនិមិ្មត (AI), សុខភាពបរិស្ថាន, សេដ្ឋកិច្ច, និងអប់រំ៕