ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ប្រោសប្រទានគ្រឿងឥស្សរិយយសចំនួន៣ ជូន ឯកឧត្តម អ្នកឧកញ៉ា ហ៊ុន សាន ជាកិច្ចបច្ចាមរណៈ
ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ បានចេញព្រះរាជក្រឹត្យ ប្រោសប្រទានគ្រឿងឥស្សរិយយសចំនួន៣ ជូន ឯកឧត្តម អ្នកឧកញ៉ា ហ៊ុន សាន ជាកិច្ចបច្ចាមរណៈ។
នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្របានបញ្ជាក់ទៀតថា គ្រឿងឥស្សរិយយសទាំង៣មានដូចជា៖
ទី១៖ មុនីសារាភណ័្ឌ ថ្នាក់ មហាសេរីវឌ្ឍន៏
ទី២៖ សុវត្ថារា ថ្នាក់ មហាសេរីវឌ្ឍន៏
ទី៣៖ សម្ដេច ព្រះមហាក្សត្រីយានី ព្រះស៊ីសុវតិ្ថ មុនីវង្ស កុសុម:នារីរត្ន័ ថ្នាក់ មហាសេរីវឌ្ឍន៏៕