**កាកបាទក្រហមកម្ពុជា សម្រេចផ្ដល់នូវថវិកា ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្រោះពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី**ប្រធានាធិបតីអាមេរិក ថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance នឹងត្រូវបានធ្វើឡើងមុនថ្ងៃផុតកំណត់នៅថ្ងៃទី០៥ ខែមេសា**ប្រធានាធិបតីចិន គ្រោងបំពេញទស្សនកិច្ចនៅប្រទេស៣ នៅអាស៊ីអាគ្នេយ៍**លោក ត្រាំ ថាលោកមិននិយាយលេងទេ ជុំវិញការចង់កាន់តំណែងជាប្រធានាធិបតីអាណត្តិទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញអាម៉េរិក**លោក ត្រាំ អាចនឹងដាក់ពន្ធលើប្រេងរុស្ស៊ី ប្រសិនបើរុស្ស៊ី មិនឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន**ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរ ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់មីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដី**តម្លៃមាស កើនឡើងដល់ ៣.០៩០ដុល្លារ ក្នុងអំឡុងពេលវគ្គជួញដូរអាស៊ីដំបូង នៅថ្ងៃចន្ទនេះ**ក្រសួងការងារ៖ គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា អាជ្ញាធរថៃ រកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ**អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ ដើម្បីការពារអត្តសញ្ញាណជាតិ**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់**សម្តេច ឃួន សុដារី៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ**អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ**អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត**ការរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារប្រទេសថៃ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេស ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ

«៤ខែហើយម៉ាក់! សូមម៉ាក់មកមើលកូនផង»៖ ប្រើថ្នាំរហូតជ្រុលខ្លួនវាយម្ដាយ យុវជនជាប់ឃុំម្នាក់ លាតត្រដាងជីវិតកប់ក្នុងវប្បដិសារី

ភ្នំពេញ៖ ធ្លាប់តែកូនស្ដាប់បង្គាប់ឪពុកម្ដាយ យុវជនវ័យ១៧ឆ្នាំម្នាក់រស់នៅសង្កាត់ឬស្សីកែវ បានចែករំលែកបទពិសោធដ៏អាក្រក់មួយរបស់ខ្លួន ដែលប្រើប្រាស់គ្រឿងញៀន និងបង្កអំពើហិង្សាលើម្ដាយខ្លួនឯង។

រៀបរាប់ ប្រាប់មន្រ្តីព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្នុងកិច្ចសម្ភាសនៅបណ្ណាល័យពន្ធនាគាររាជធានីភ្នំពេញ (PJ) យុវជនសម្បុរខ្មៅ ភ្នែកលឿងបន្តិច បានរម្លឹកថា ខ្លួនបានដើរលេងជាមួយពីមិត្តរួមការងារ ហើយក៏នាំគ្នាប្រើប្រាស់គ្រឿងញៀន ដោយសារចង់សាក ចង់ដឹង និងនិយមតាមបនភឿនដែលអះអាងថាវានាំឱ្យមានអារម្មណ៍សប្បាយ។

ចូលអន្ទាក់គ្រឿងញៀនបាន៣ខែ យុវជនរូបនេះ អះអាងថាខ្លួន ហាក់ភ្ញាក់រលឹក ក៏បានលាលែងពីកន្លែងការងារ ដើម្បីគេចពីបនភឿន មករស់នៅជាមួយម្ដាយ ប៉ុន្តែការចាកឆ្ងាយពីគ្រឿងញៀន បានធ្វើឱ្យខ្លួននៅមិនសុខ ចេះតែខឹង មួរម៉ៅ និងបានអះអាងទៀតថា «នរណាមើលមុខ នរណានិយាយច្រើន ដាក់ខ្ញុំក៏បានដែរ»។

ពាក់អាវពណ៌ទឹកក្រូច អង្គុយនិយាយទាំងមានមន្រ្តីពន្ធនាគារឈរតាមដានសកម្មភាពក្នុងបទសម្ភាស យុវជនរូបនេះ បានអះអាងថា ដើមហេតុនាំឱ្យមានការប្រើប្រាស់អំពើហិង្សាលើម្ដាយ គឺដោយសារតែម្ដាយនិយាយរអ៊ូរទាំ ប្រើប្រាស់ពាក្យសម្ដីជេរប្រមាទមកលើខ្លួន និងហាមឃាត់កុំដើរលេងដាច់យប់ជាមួយមិត្តភក្តិដោយខ្លាចនាំឱ្យប្រើប្រាស់គ្រឿងញៀនទៀត។

«វាពិតជាអាក្រកណាស់» យុវជនលាត់មាត់ស្ដីបន្ទោសខ្លួនឯង ដោយបន្តទៀតថា «នៅពេលឮបែបនោះ គឺខ្ញុំដឹងតែពីខឹង……ក៏ឈានទៅវាយតប់ និងច្រានគាត់ឱ្យដួល….»។ គឺសកម្មភាពក្រោមអំណាចគ្រឿងញៀននេះហើយដែលយុវជនរូបនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ មុននឹងមកស្ថិតក្រោមការឃុំឃាំងនៅពន្ធនាគារPJ។ រៀបរាប់ទាំងអស់សង្ឃឹម លាយឡំនឹងទឹកភ្នែក យុវជនដដែល បានបន្ថែមទៀតថា ពេលបញ្ជូនមកដល់ពន្ធនាគារ ដំបូងខ្លួនមានអារម្មណ៍ថាភ័យខ្លាចជាខ្លាំង និងកាន់តែមានវិប្បដិសារីជាខ្លាំងលើសកម្មភាពរបស់ខ្លួន ហើយប៉ុន្មានខែមកនេះ ខ្លួនគ្មានសាច់ញាតិណាម្នាក់មកសួរសុខទុក្ខនោះទេ។ នៅពេលសួរថាចង់ឱ្យម្ដាយមកមើលទេ? យុវជនរូបនេះបានទម្លាក់ទឹកមុខចុះ ហើយបែរមុខចេញដោយយកដៃជូតទឹកភ្នែក។

តាមរយៈបទសម្ភាសជាមួយក្រុមការងារ យុវជនរូបនោះបានបង្ហាញពីក្ដីសង្ឃឹមថា«កុំធ្វើដូចខ្ញុំអី! ខ្ញុំខំគេចពីវាហើយតែវានៅតាមធ្វើបាបខ្ញុំ រហូតខ្ញុំមានទោសព្រោះវាយម្ដាយ។ ដកខ្លូនទៅ ពីគ្រឿងញៀន វាអាក្រក់ណាស់….ឥឡូវ ខ្ញុំជាប់ឃុំអស់រយៈពេល៤ខែហើយ ពុំមានអ្នកណាមកសួរសុខទុក្ខខ្ញុំទេ។ ខ្ញុំពិតជាខុសធ្ងន់ដែលលើកដៃវាយម៉ាក់ដូច្នេះ! ម៉ាក់! បើម៉ាក់បានអាន ឬឃើញវីដេអូនេះ សូមម៉ាក់មកមើលខ្ញុំផង កូនដឹងកំហុសហើយ…»៕

អត្ថបទដែលជាប់ទាក់ទង