**ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរ ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់មីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដី**តម្លៃមាស កើនឡើងដល់ ៣.០៩០ដុល្លារ ក្នុងអំឡុងពេលវគ្គជួញដូរអាស៊ីដំបូង នៅថ្ងៃចន្ទនេះ**ក្រសួងការងារ៖ គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា អាជ្ញាធរថៃ រកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ**អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ ដើម្បីការពារអត្តសញ្ញាណជាតិ**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់**សម្តេច ឃួន សុដារី៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ**អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ**អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត**ការរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារប្រទេសថៃ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេស ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ**អាមេរិក គំរាមទម្លាក់គ្រាប់បែក ប្រសិនបើអ៉ីរ៉ង់មិនឈានទៅសម្រេចកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់ផ្ទះចំនួន ២ខ្នង ដល់គ្រួសារមានជីវភាពខ្វះខាតចំនួន ២គ្រួសារ ក្នុងស្រុកមង្គលបូរី**អភិបាលខេត្តកំពង់ចាម៖ មុននឹងដល់អាណត្តិចាកចេញទៅ ខ្ញុំចង់បង្កើតអនុស្សាវរីយ៍ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទ សម្រាប់បន្តវេន**កម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់វៀតណាមសម្រាប់ការវិនិយោគលើផលិត កម្មកៅស៊ូ**ចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានរិះគន់របបយោធាឥតសំចៃមាត់ ជុំវិញការវាយប្រហារគ្មានធម៌មេត្តាតាមផ្លូវអាកាសលើភូមិ និងទីក្រុងនានា បើទោះបីជាប្រទេសកំពុងជួបគ្រោះរញ្ជួយដី

ប្រមុខរបបយោធាមីយ៉ាន់ម៉ា ប្តេជ្ញានឹងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌

ណៃពិដោ៖ ប្រមុខរបបយោធាកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង  បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ទី២៧ ខែមីនាថា នឹងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្នុងខែធ្នូ ខណៈលោកបានជំរុញឱ្យគូប្រជែងប្រដាប់អាវុធឱ្យបោះបង់អំពើហិង្សា និងបន្តការសន្ទនា។

លោក មីន អ៊ុងឡាំង ក្នុងអំឡុងពេលសុន្ទរកថា នៅឯក្បួនដង្ហែទិវាកងកម្លាំងប្រដាប់អាវុធប្រចាំឆ្នាំរបស់ប្រទេស បាននិយាយថា យោធាកំពុងស្វែងរកការរៀបចំការបោះឆ្នោតថ្លៃថ្នូរ ហើយបានសន្យាផ្ទេរអំណាចទៅឱ្យគណបក្សឈ្នះឆ្នោត។

លោកបានប្រាប់ទាហានរាប់រយនាក់ដែលបានប្រមូលផ្តុំនៅទីលានដង្ហែក្បួនក្នុងរដ្ឋធានីណៃពិដោថា៖ «ពួកគេត្រូវតែគាំទ្រការបោះឆ្នោតពហុបក្សដោយសេរី និងយុត្តិធម៌»។ លោកបានថ្លែងថា៖«ការត្រៀមខ្លួនជាចាំបាច់កំពុងដំណើរការសម្រាប់ការបោះឆ្នោត។ យើងកំពុងធ្វើការ..ដើម្បីរៀបចំការបោះឆ្នោតដែលមនុស្សប្រាថ្នានោះជាការបោះឆ្នោតសេរី និងយុត្តិធម៌ និងប្រជាធិបតេយ្យសេរីពហុបក្ស»។

មេដឹកនាំរបបសឹករូបនេះបានបន្ថែមថា៖ «យើងនឹងផ្ទេរអំណាចទៅឱ្យគណបក្សឈ្នះឆ្នោត»។ ទោះបីជាប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិល សេដ្ឋកិច្ចនៅក្នុងសភាពទ្រុឌទ្រោម និងគណបក្សនយោបាយរាប់សិបត្រូវបានហាមឃាត់ ឬបដិសេធមិនចូលរួម ប៉ុន្តែយោធាបានប្តេជ្ញាចិត្តឆ្ពោះទៅមុខជាមួយនឹងការបោះឆ្នោត ដែលអ្នករិះគន់បានចំអកថាជាការបោកប្រាស់ដើម្បីរក្សាឧត្តមសេនីយ៍ឱ្យកាន់អំណាចតាមរយៈអ្នកតំណាង។

គួររំឭកថា លោក មីន អ៊ុងឡាំង បាននិយាយកាលពីដើមខែថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅខែធ្នូឆ្នាំនេះ ឬខែមករា ឆ្នាំ២០២៦ ដោយផ្តល់ពេលវេលាជាក់លាក់ជាលើកដំបូងក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសបេឡារុស។

របបយោធាបានធ្វើជំរឿនកាលពីឆ្នាំមុន ជាផ្នែកមួយនៃការរៀបចំដើម្បីបង្កើតបញ្ជីបោះឆ្នោត។ របបសឹកបានអះអាងថា គណបក្សចំនួន៥៣ បានចុះឈ្មោះដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត។ ក្រុមអ្នកប្រឆាំងរដ្ឋាភិបាលយោធាបានប្រកាសក្តែងៗថា ពួកគេនឹងរំខានដល់ការបោះឆ្នោត ហើយបានស្នើឱ្យប្រទេសផ្សេងទៀតមិនទទួលស្គាល់លទ្ធផលដោយនិយាយថា វានឹងធ្វើឡើងប្រឆាំងនឹងឆន្ទៈរបស់ប្រជាជន។

លោក មីន អ៊ុងឡាំង និយាយថា យោធាកំពុងប្រយុទ្ធនឹងសង្រ្គាមយុត្តិធម៌ប្រឆាំងនឹងពួកឧទ្ទាម ដែលចង់បំផ្លាញប្រទេស ដោយជំរុញឱ្យពួកគេបោះបង់យុទ្ធនាការប្រដាប់អាវុធ និងបន្តដំណោះស្រាយនយោបាយតាមរយៈការសន្ទនា។

អ្នកវិភាគខ្លះលើកឡើងថា ការរៀបចំការបោះឆ្នោតអាចបង្កឱ្យមានអំពើហិង្សាកាន់តែខ្លាំង ហើយប្រទេសជិតខាងរបស់មីយ៉ាន់ម៉ាក្នុងប្លុកអាស៊ីអាគ្នេយ៍អាស៊ាន បានប្រាប់របបយោធាឱ្យផ្តល់អាទិភាពដល់សន្តិភាពសំខាន់ជាងការបោះឆ្នោត។ ការប្រយុទ្ធគ្នាបានធ្វើឱ្យប្រជាជនជាងបីលាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាផ្លាស់ទីលំនៅ ជាមួយនឹងអសន្តិសុខស្បៀងរីករាលដាលខ្លាំង និងជាងមួយភាគបីនៃចំនួនប្រជាជនដែលត្រូវការជំនួយមនុស្សធម៌។ នេះបើយោងតាមអង្គការសហប្រជាជាតិ។

អត្ថបទដែលជាប់ទាក់ទង