គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ធ្វើឲ្យប៉ះពាល់ដល់តំបន់ល្បីៗ ជាច្រើនរបស់ប្រទេសនេះ
បរទេស៖ គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា នៅវេលាម៉ោង ១៣៖២០នាទីថ្ងៃនេះ ដោយចំណុចកណ្តាលស្ថិតនៅចម្ងាយ ១២គីឡូម៉ែត្រពីទីក្រុង Sagaing។
ការរញ្ជួយដីនេះបានប៉ះពាល់ដល់តំបន់ល្បី ៗ ជាច្រើនរបស់ប្រទេសមីយ៉ាន់ម៉ា ហើយថែមទាំងបានប៉ះពាល់ដល់ប្រទេសជិតខាងផងដែរ រួមមាន៖ បង់ក្លាដែស ឥណ្ឌា ឡាវ ថៃ និងចិន។
ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត ខណៈដែលក្រុមនៅតែបន្តស្វែងរកអ្នកនៅរស់ និងវាយតម្លៃពីទំហំពេញលេញនៃការខូចខាត។