មនុស្ស ១៤៤នាក់បានស្លាប់ និង ៧៣២នាក់រងរបួសនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រុិចទ័រ
យ៉ាំងហ្គោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមីនានេះថា យ៉ាងហោចណាស់មនុស្ស១៤៤នាក់បានស្លាប់ និង៧៣២នាក់រងរបួសនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសកាលពីថ្ងៃសុក្រ។
ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់ម៉ា ឧត្តមសេនីយ៍ លោក Min Aung Hlaing បាននិយាយថា អ្នកស្លាប់រួមមាន ៩៦នាក់មកពីរដ្ឋធានី Nay Pyi Taw ១៨នាក់មកពី Sagaing និង ៣០នាក់មកពី Kyaukse។
អ្នករងរបួសរួមមាន ៤៣២នាក់មកពីទីក្រុងណៃពិដោ និង ៣០០នាក់មកពីសាហ្គា។
អគារជាច្រើនបានរងការខូចខាត ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការ។
របាយការណ៍បាននិយាយថា លោក Min Aung Hlaing ក៏បានអំពាវនាវសុំជំនួយពីសហគមន៍អន្តរជាតិផងដែរ។