**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅប្រាសាទអង្គរវត្ត ដែល​គ្រោង​ធ្វើឡើងនៅថ្ងៃទី១១-១២ ខែមេសានោះ ត្រូវបានលើកទៅធ្វើ​នៅ​ថ្ងៃទី​១៣-១៤ ខែមេសា ជំនួសវិញ។

ភ្នំពេញ៖នេះបើយោងតាមការជូនដំណឹងរបស់គណៈ​កម្មាធិការជាតិរៀបចំ​ពិធី​បុណ្យជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ថា ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅប្រាសាទអង្គរវត្ត នឹងប្រារព្ធឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ។

សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ធ្លាប់បានគូសបញ្ជាក់ថា ការជ្រើសរើសមុខប្រាសាទអង្គរវត្ត ធ្វើជាទីតាំងសម្រាប់ប្រារព្ធព្រះរាជ​ពិធីនេះ ដោយសារតែទីតាំងនោះមានទំនាក់ទំនងគ្នាយ៉ាង​ជិតស្និទ្ធរវាងកេរដំណែលប្រវត្តិសាស្ត្រ និងព្រលឹងបុព្វបុរសខ្មែរ។

សម្ដេចមហាមន្ត្រី បន្តថា «អង្គរវត្ត ជាទឹកដីដ៏ស័ក្ដិសិទ្ធនៃព្រលឹងបុព្វបុរសខ្មែរ និងជាទីតាំងដ៏រុងរឿងនៃប្រទេសខ្មែរកាលពីសម័យបុរាណ។ ដូច្នេះទីតាំងនៅទីនោះមានអំណោយផលល្អសម្រាប់ការប្រារព្ធព្រះរាជពិធីនេះ បួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជាថែមទៀតផង»។

សម្ដេចមហាមន្ត្រី បានបន្តថា ព្រះរាជពិធីនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីសីលធម៌របស់ប្រជាជនខ្មែរ ដែលមានការគោរពដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី ទេវតារក្សាលោក និងបុព្វបុរសខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេ ហើយវាក៏បានឆ្លុះ បញ្ចាំងពីទំនៀមទម្លាប់ និងប្រពៃណីដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ ដែលប្រជាជនតែងតែប្រារព្ធធ្វើតាមស្រុកតាមភូមិនីមួយៗ។

សម្ដេចមហាមន្ត្រី ជឿជាក់ថា «ការប្រារព្ធព្រះរាជពិធីនេះនៅទីនេះ ក៏ជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងសំណង់ស្ថាបត្យកម្មខ្មែរបុរាណទៅកាន់ពិភពលោក ក៏ដូចជា ការទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនានៅប្រទេសកម្ពុជាផងដែរ»៕

អត្ថបទដែលជាប់ទាក់ទង