**សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយ រជ្ជទាយាទ នៃប្រទេសលុចសំបួ**សហរដ្ឋអាម៉េរិក ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ចិន និងហុងកុងចំនួន៦រូប ជុំវិញការគាបសង្កត់ឆ្លងប្រទេស និងសកម្មភាពបំផ្លាញស្វ័យភាពរបស់ហុងកុង**នាវាទេសចរណ៍បរទេស ដឹកភ្ញៀវទេសចរជាង ៦០០នាក់ មកទស្សនាកម្ពុជា**បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនជាតិចិនម្នាក់ រឹបអូសបានថ្នាំជិត ៦គីឡូក្រាម នៅខេត្តកណ្តាល**ជប៉ុននឹងបង្កើត «មជ្ឈមណ្ឌលពិគ្រោះយោបល់» ប្រហែល ១០០កន្លែង សម្រាប់អាជីវកម្មដែលរងផលប៉ះពាល់ ពីពន្ធគយរបស់សហរដ្ឋអាមេរិក**កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងពាណិជ្ជកម្មលើកទី១៣រវាងប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងបើកធ្វើនៅក្រុងសេអ៊ូល**ទស្សនាវដ្ដី« Qiushi» ចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនក្រោមចំណងជើងថា « ឆ្ពោះទៅកាន់គោលដៅដ៏មហាស្ចារ្យដោយអង់អាចក្លាហាន ដើម្បីកសាងប្រទេសខ្លាំងខាងបច្ចេកវិទ្យា »**យោធភូមិភាគខាងកើតចិនរៀបចំចាត់ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពរ៉ុក្កែតឱ្យធ្វើសមយុទ្ធចម្រុះនៅជុំវិញកោះតៃវ៉ាន់**ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖ ការធ្វើសមយុទ្ធចម្រុះរបស់កងទ័ពរំដោះប្រជាជនចិនគឺជាការដាក់ពិន័យនិងព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើបង្កហេតុចង់ឱ្យតៃវ៉ាន់ឯករាជ្យយ៉ាងគឃ្លើនរបស់អាជ្ញាធរ Lai Qingde**លទ្ធផលនៃព្រះរាជទស្សនកិច្ចជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រជ្ជទាយាទ នៃប្រទេសលុចសំបួ នៅកម្ពុជា**ឆេះរោងចក្រផលិតស័ង្កសី និងសម្ភារជ័រ ព្រមទាំងផ្ទះប្រជាពលរដ្ឋនៅឃុំពើក ស្រុកអង្គស្នួល ត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង ក្រោយប្រើរថយន្តពន្លត់អគ្គិភ័យ ៤៣គ្រឿង និងទឹកអស់ ១១៣ឡាន**អភិបាលខេត្តកណ្តាល ណែនាំកងកម្លាំងទាំងអស់ បន្តថែរក្សាការពារព្រំដែន និងបង្ក្រាបទប់ស្កាត់បទល្មើសនានា**សម្តេចតេជោ បង្ហាញអារម្មណ៍សោកសៅចំពោះបងប្រុសដែលនឹងត្រូវបញ្ចុះនៅថ្ងៃស្អែក**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បន្តកើនដល់លើស២៧០០នាក់**មនុស្ស ១១២នាក់បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យ ដែលផ្តើមចេញពីការផ្ទុះបំពង់ឧស្ម័នរបស់ក្រុមហ៊ុនរដ្ឋ Petronas នៅឯតំបន់ Putra Heights ក្នុងរដ្ឋ Selangor**ប្រធានាធិបតីអាមេរិក គ្រោងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នៅខ្ទង់ខែឧសភាខាងមុខ**អភិបាលខេត្តកំពង់ធំ បំពាក់ភ្លើងសូឡាលើផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ខេត្តសៀមរាប**ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៩ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម**អភិបាលខេត្តកណ្តាល ជំរុញរដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីឱ្យបានអស់ ដើម្បីក្លាយជាស្រុកគំរូ**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO

លោក ដូណាល់ ត្រាំ នឹងជួយប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីប្រទេសនេះរងការវាយប្រហារដោយគ្រោះរញ្ជួយដី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រទី២៨ ខែមីនា បានប្តេជ្ញាថា សហរដ្ឋអាម៉េរិកនឹងជួយប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីប្រទេសនេះរងការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏កក្រើកមួយ។ ការណ៍នេះកើតឡើងបន្ទាប់ពីមានការដង្ហើយរកជំនួយដ៏កម្រពីសំំណាក់របបយោធារបស់ប្រទេសអាស៊ីអាគ្នេយ៍នេះ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យប្រធានាធិបតីអំពីការរញ្ជួយដី នៅពេលដែលត្រូវបានសួរថាតើគាត់នឹងឆ្លើយតបទៅនឹងការអំពាវនាវរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ាដែរឬទេថា៖«វាជារឿងដ៏អាក្រក់មួយ ហើយយើងនឹងជួយ។ យើងបាននិយាយជាមួយប្រទេសមីយ៉ាន់ម៉ារួចហើយ»។ ទោះបីជាមានការជំរុញរបស់រដ្ឋបាលលោក ត្រាំ ក្នុងការបិទទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងកាត់បន្ថយការងារស្ទើរតែទាំងអស់ដែលនៅសេសសល់ក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិក លោកស្រី ថាំមី ប្រ៊ូស (Tammy Bruce) បាននិយាយថា អ្នកជំនាញគ្រោះមហន្តរាយរបស់ USAID បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយ រួមទាំងរបស់របរដូចជាអាហារ និងទឹកដែលអាចប្រើប្រាស់បាន។ លោកស្រីបានប្រាប់សន្និសីទសារព័ត៌មានថា៖«USAID បានរក្សាក្រុមអ្នកជំនាញគ្រោះមហន្តរាយ ដែលមានសមត្ថភាពឆ្លើយតប ប្រសិនបើគ្រោះមហន្តរាយកើតឡើង។ យើងត្រៀមខ្លួនរួចជាស្រេច។ មិនមានផលប៉ះពាល់ដល់សមត្ថភាពរបស់យើងក្នុងការអនុវត្តភារកិច្ចទាំងនោះ»។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរេស បាននិយាយថា ក្រុមការងាររបស់អង្គការសហប្រជាជាតិកំពុងប្រមូលផ្តុំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជួយអ្នកដែលត្រូវការជំនួយ។ ទន្ទឹមនឹងនោះ ប្រធានសហភាពអឺរ៉ុប លោកស្រី អ៊ុយស៊ូឡា វ៉ុន ឌឺឡឺយិន បានប្រកាសកាលពីថ្ងៃសុក្រថា ប្លុកប្រទេសចំនួន២៧ បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយបន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ។

គ្រោះរញ្ជួយដីកម្រិត៧,៧ រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា និងថៃ កាលពីថ្ងៃសុក្រ ដោយបានសម្លាប់មនុស្សជាង ១៥០នាក់ និងរាប់រយនាក់រងរបួស។ ទីក្រុង Mandalay ដែលមានប្រជាជនប្រហែល១,៥ លាននាក់ គឺជារដ្ឋធានីបុរាណរបស់ប្រទេសមីយ៉ាន់ម៉ា និងជាមជ្ឈមណ្ឌលនៃបេះដូងព្រះពុទ្ធសាសនារបស់ប្រទេសគឺជាតំបន់ដែលរងគ្រោះខ្លាំង។ បុគ្គលិកសង្គ្រោះបន្ទាន់កំពុងព្យាយាមជួយព្រះសង្ឃរាប់សិបអង្គដែលជាប់នៅក្រោមគំនរបាក់បែកក្នុងវត្ត Phaya Taung ។ អ្នកស្រុក និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា អគារ ស្ពាន និងផ្លូវរាប់សិបត្រូវបានបំផ្លាញ។ នៅក្នុងសុន្ទរកថាមួយដែលបានចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ប្រធានរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានដង្ហោយរកជំនួយពីប្រទេសណាមួយ ឬអង្គការណាមួយ។

សង្គ្រាមស៊ីវិលរយៈពេលបួនឆ្នាំដែលបង្កឡើងដោយការដណ្តើមអំណាចដោយយោធាបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឱ្យប្រទេសនេះមិនមានឧបករណ៍គ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង