**សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយ រជ្ជទាយាទ នៃប្រទេសលុចសំបួ**សហរដ្ឋអាម៉េរិក ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ចិន និងហុងកុងចំនួន៦រូប ជុំវិញការគាបសង្កត់ឆ្លងប្រទេស និងសកម្មភាពបំផ្លាញស្វ័យភាពរបស់ហុងកុង**នាវាទេសចរណ៍បរទេស ដឹកភ្ញៀវទេសចរជាង ៦០០នាក់ មកទស្សនាកម្ពុជា**បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនជាតិចិនម្នាក់ រឹបអូសបានថ្នាំជិត ៦គីឡូក្រាម នៅខេត្តកណ្តាល**ជប៉ុននឹងបង្កើត «មជ្ឈមណ្ឌលពិគ្រោះយោបល់» ប្រហែល ១០០កន្លែង សម្រាប់អាជីវកម្មដែលរងផលប៉ះពាល់ ពីពន្ធគយរបស់សហរដ្ឋអាមេរិក**កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងពាណិជ្ជកម្មលើកទី១៣រវាងប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងបើកធ្វើនៅក្រុងសេអ៊ូល**ទស្សនាវដ្ដី« Qiushi» ចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនក្រោមចំណងជើងថា « ឆ្ពោះទៅកាន់គោលដៅដ៏មហាស្ចារ្យដោយអង់អាចក្លាហាន ដើម្បីកសាងប្រទេសខ្លាំងខាងបច្ចេកវិទ្យា »**យោធភូមិភាគខាងកើតចិនរៀបចំចាត់ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពរ៉ុក្កែតឱ្យធ្វើសមយុទ្ធចម្រុះនៅជុំវិញកោះតៃវ៉ាន់**ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖ ការធ្វើសមយុទ្ធចម្រុះរបស់កងទ័ពរំដោះប្រជាជនចិនគឺជាការដាក់ពិន័យនិងព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើបង្កហេតុចង់ឱ្យតៃវ៉ាន់ឯករាជ្យយ៉ាងគឃ្លើនរបស់អាជ្ញាធរ Lai Qingde**លទ្ធផលនៃព្រះរាជទស្សនកិច្ចជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រជ្ជទាយាទ នៃប្រទេសលុចសំបួ នៅកម្ពុជា**ឆេះរោងចក្រផលិតស័ង្កសី និងសម្ភារជ័រ ព្រមទាំងផ្ទះប្រជាពលរដ្ឋនៅឃុំពើក ស្រុកអង្គស្នួល ត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង ក្រោយប្រើរថយន្តពន្លត់អគ្គិភ័យ ៤៣គ្រឿង និងទឹកអស់ ១១៣ឡាន**អភិបាលខេត្តកណ្តាល ណែនាំកងកម្លាំងទាំងអស់ បន្តថែរក្សាការពារព្រំដែន និងបង្ក្រាបទប់ស្កាត់បទល្មើសនានា**សម្តេចតេជោ បង្ហាញអារម្មណ៍សោកសៅចំពោះបងប្រុសដែលនឹងត្រូវបញ្ចុះនៅថ្ងៃស្អែក**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បន្តកើនដល់លើស២៧០០នាក់**មនុស្ស ១១២នាក់បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យ ដែលផ្តើមចេញពីការផ្ទុះបំពង់ឧស្ម័នរបស់ក្រុមហ៊ុនរដ្ឋ Petronas នៅឯតំបន់ Putra Heights ក្នុងរដ្ឋ Selangor**ប្រធានាធិបតីអាមេរិក គ្រោងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នៅខ្ទង់ខែឧសភាខាងមុខ**អភិបាលខេត្តកំពង់ធំ បំពាក់ភ្លើងសូឡាលើផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ខេត្តសៀមរាប**ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៩ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម**អភិបាលខេត្តកណ្តាល ជំរុញរដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីឱ្យបានអស់ ដើម្បីក្លាយជាស្រុកគំរូ**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO

ការប្រកួតជើងឯកកីឡាបាល់បោះជនពិការអាស៊ីលើកទី១ ឆ្នាំ២០២៥ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ មានប្រទេសចំនួន៦ ចូលរួមប្រកួត

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតជើងឯកកីឡាបាល់បោះជនពិការអាស៊ីលើកទី១ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា លោកស្រី Nimala Rawit ប្រធានសហព័ន្ធកីឡាបាល់បោះជនពិការពិភពលោក ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ លោក លោកស្រី គ្រូបង្វឹក កីឡាករ កីឡាការិនី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។

ការប្រកួតជើងឯកកីឡាបាល់បោះជនពិការអាស៊ីលើកទី១ ឆ្នាំ២០២៥ ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះនេះ មានប្រទេសចំនួន៦ ចូលរួមប្រកួតចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នៅទីលាននៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្នុងរាជធានីភ្នំពេញ។

ការប្រកួតនេះមាន២វិញ្ញាសាគឺ វិញ្ញាសាបាល់បោះជនពិការបុរស និងវិញ្ញាសាបាល់បោះជនពិការនារី។ សម្រាប់វិញ្ញាសាបាល់បោះជនពិការបុរស មាន៤ប្រទេសគឺ ក្រុមបុរសម្ចាស់ផ្ទះកម្ពុជា ម៉ាឡេស៊ី ស្រីលង្កា និងឥណ្ឌា ខណៈវិញ្ញាសាបាល់បោះជនពិការនារី មាន៤ប្រទេសគឺ ក្រុមនារីម្ចាស់ផ្ទះកម្ពុជា ថៃ ឥណ្ឌា និងនេប៉ាល់។ កម្ពុជា និងឥណ្ឌាបានដាក់កីឡាករ កីឡាការិនីជនពិការរបស់ខ្លួនចូលរួមប្រកួតទាំងពីរវិញ្ញាសា។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់រហូតទទួលបានលទ្ធផលជាមោទនភាពសម្រាប់ជាតិ ជាពិសេស សហព័ន្ធកីឡាបាល់បោះពិភពលោកដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ក្នុងការរៀបចំការប្រកួតជើងឯកកីឡាបាល់បោះជនពិការអាស៊ីលើកទី១ ដែលមានសមាសភាពចូលរួមពីកីឡាករ កីឡាការិនី ជនពិការ និងមន្ត្រីបច្ចេកទេសសរុបទាំងអស់ចំនួន ១២២នាក់ មកពីបណ្តាប្រទេសចំនួន៦ ក្នុងតំបន់ រួមមាន៖ ឥណ្ឌា នេប៉ាល់ ស្រីលង្កា ម៉ាឡេស៊ី ថៃ និងកម្ពុជា។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីដែលបានចូលរួមក្នុងការប្រកួតនេះឱ្យបន្តខិតខំប្រឹងប្រែង ដើម្បីបង្ហាញអំពីសមត្ថភាពរបស់ខ្លួន និងជាពិសេសដើម្បីលើកកម្ពស់នូវសិទ្ធិសេរីភាពក្នុងការរស់នៅ ដោយទោះបីជាបងប្អូនមានពិការភាពក្តី ក៏ប៉ុន្តែស្មារតីកីឡានៅតែបង្ហាញឆន្ទៈដ៏មោះមុត និងភាពជាគំរូដ៏ល្អសម្រាប់ជនពិការដទៃទៀតនៅទូទាំងប្រទេសកម្ពុជាក៏ដូចជានៅក្នុងតំបន់អាស៊ីផងដែរ និងសូមលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ឱ្យចូលរួមទស្សនាកម្សាន្ត និងគាំទ្រដល់កីឡាបាល់បោះជនពិការតាមគ្រប់មធ្យោបាយ និងនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ជាពិសេសសូមអញ្ជើញមកទស្សនានិងគាំទ្រកម្ពុជាឱ្យបានច្រើនកុះករ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងបង្ហាញការគាំទ្រយ៉ាងពេញទំហឹងនូវចលនាកីឡាជនមានពិការភាព ដែលជាកត្តាមួយជំរុញ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសនិងប្រទេស រវាងបងប្អូនជនពិការនិងជនពិការ និងរវាងប្រជាជននិងប្រជាជន ព្រមទាំងសូមលើកទឹកចិត្តដល់អាជ្ញាកណ្តាល គណៈកម្មការគ្រប់ផ្នែក កីឡាករ និងកីឡាការិនីទាំងអស់ ត្រូវប្រកាន់ខ្ជាប់វិន័យ គោរពឱ្យបានហ្មត់ចត់នូវច្បាប់ បទបញ្ជាក្រមសីលធម៌ និងលក្ខន្តិកៈនៃការប្រកួត ដោយធ្វើយ៉ាងណាឱ្យការប្រកួតនេះប្រព្រឹត្តទៅដោយភាពយុត្តិធម៌ តម្លាភាព និងការពេញចិត្តពីគ្រប់ភាគីនៅក្នុងអំឡុងពេល និងក្រោយពេលនៃការប្រកួតទាំងអស់។

នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបំពាក់គ្រឿងឥស្សរិយស ចំនួន២គ្រឿង ជូន Dr.V Albert Premkumar អគ្គលេខាធិការ និង Mrs. Nimala Rawat ប្រធានសហព័ន្ធកីឡាបាល់បោះជនពិការពិភពលោក ព្រមទាំងបានអញ្ជើញចូលរួមទស្សនាការប្រកួតបើកឆាកទី១ក្នុងវិញ្ញាសា បាល់បោះ ជន ពិការ បុរសរវាងកម្ពុជានិងម៉ាឡេស៊ី ដោយប្រទេសកម្ពុជាបានទទួលជ័យជំនះលើប្រទេសម៉ាឡេស៊ីក្នុងលទ្ធផល ៣-០ (Sets)៕

អត្ថបទដែលជាប់ទាក់ទង