ចិន និងរុស្ស៊ី ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់មីយ៉ាន់ម៉ា ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្រោយរងគ្រោះរញ្ជួយដីបំផ្លិចបំផ្លាញ
ណៃពិដោ៖ ចិន និងរុស្ស៊ីសម្រុកផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះបន្ទាន់ដល់មីយ៉ាន់ម៉ា ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ ក្រោយរងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ។
ជាក់ស្តែង ចិនបានបញ្ជូន ក្រុម សង្គ្រោះបន្ទាន់ និង ក្រុមវេជ្ជសាស្ត្រទៅ កាន់មីយ៉ាន់ម៉ាខណៈក្រុមសង្គ្រោះចិន ៣៧នាក់ផ្តោតទៅកាន់តំបន់រងគ្រោះរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ាភ្លាមៗ។
ជាមួយគ្នានេះ ពួកគេបានបញ្ជូនឧបករណ៍ស្វែងរក និងជួយសង្គ្រោះបន្ទាន់ និងការផ្គត់ផ្គង់ជំនួយផ្សេងៗទៀតដូចជា ឧបករណ៍ចាប់ស្វែងរកអ្នកនៅរស់រានមានជីវិត មុខងារប្រព័ន្ធព្រមានគ្រោះរញ្ជួយដី ផ្កាយរណបចល័ត និងយន្តហោះគ្មានមនុស្សបើកជាដើម។
ជាមួយគ្នានេះ ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ីបានបញ្ជូនយន្តហោះ២គ្រឿងដែលដឹកក្រុមជួយសង្គ្រោះ និងក្រុមគ្រូពេទ្យទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយដោះស្រាយគ្រោះមហន្តរាយ សោកនាដកម្មនៃគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះ។
ក្រសួងសង្គ្រោះបន្ទាន់បញ្ជាក់ថា ក្រុមជួយសង្គ្រោះរុស្ស៊ីចំនួន ១២០នាក់បានប្រតិបត្តិការជួយសង្គ្រោះ ដើម្បីស្វែងរកមនុស្សនៅក្រោមគំនរបាក់បែក ខណៈមនុស្សប្រមាណជិត ១៥០នាក់បានស្លាប់ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយជិត ៧៥០នាក់នៅតែបន្តបាត់ខ្លួន៕