**អភិបាលខេត្តកណ្តាល ណែនាំកងកម្លាំងទាំងអស់ បន្តថែរក្សាការពារព្រំដែន និងបង្ក្រាបទប់ស្កាត់បទល្មើសនានា**សម្តេចតេជោ បង្ហាញអារម្មណ៍សោកសៅចំពោះបងប្រុសដែលនឹងត្រូវបញ្ចុះនៅថ្ងៃស្អែក**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បន្តកើនដល់លើស២៧០០នាក់**មនុស្ស ១១២នាក់បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យ ដែលផ្តើមចេញពីការផ្ទុះបំពង់ឧស្ម័នរបស់ក្រុមហ៊ុនរដ្ឋ Petronas នៅឯតំបន់ Putra Heights ក្នុងរដ្ឋ Selangor**ប្រធានាធិបតីអាមេរិក គ្រោងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នៅខ្ទង់ខែឧសភាខាងមុខ**អភិបាលខេត្តកំពង់ធំ បំពាក់ភ្លើងសូឡាលើផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ខេត្តសៀមរាប**ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៩ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម**អភិបាលខេត្តកណ្តាល ជំរុញរដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីឱ្យបានអស់ ដើម្បីក្លាយជាស្រុកគំរូ**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

តំបន់ជាច្រើននៅប្រទេសថៃ រួមមានទាំងភាគខាងជើង ភាគកណ្តាល និងទីក្រុងបាងកក បានរងឥទ្ធិពលញ័ររញ្ជួយដី

បាងកក៖ យោងតាមសារព័ត៌មានថៃ The Nation Thailand បានឱ្យដឹងថា នៅពេលគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីរសៀលថ្ងៃសុក្រ ទី២៨ ខែមីនា តំបន់ជាច្រើននៅប្រទេសថៃ រួមមានទាំងភាគខាងជើង ភាគកណ្តាល និងទីក្រុងបាងកក ក៏បានរងឥទ្ធិពលញ័ររញ្ជួយផងដែរ។

លោក Veerachart Wiwekkawin អ្នកជំនាញជាន់ខ្ពស់មួយរូប ផ្នែកភូគព្ភសាស្រ្តនិងរញ្ជួយផែនដី នៃនាយកដ្ឋានធនធានរ៉ែ របស់ប្រទេសថៃ កាលពីថ្ងៃសុក្រ បាននិយាយថា មូលហេតុបង្កឱ្យមានគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា គឺដោយសារដំណើររំកិលប៉ះគ្នា នៃស្រទាប់ផ្លាកតិចតូចរបស់ផែនដី នៅចំណុច Sagaing Fault ដែលលាតសន្ធឹងពីទីក្រុង Mandalay ដល់ ទីក្រុង Yangon។ វាស្ថិតនៅឆ្ងាយគួរសម ប៉ុន្តែឥទ្ធិពលរំញ័រនៅតែជះខ្លាំងដល់ទីក្រុងបាងកក។
អ្នកជំនាញខាងលើ បានលើកឡើងថា ការដែលរលករំញ័រអាចសាយមកដល់បាងកកបែបនេះ ដោយសារតែរញ្ជួយដីនោះមានកម្រិតធ្ងន់ និងជម្រៅយ៉ាងរាក់មួយ ត្រឹម១០គីឡូម៉ែត្រ ជាហេតុធ្វើឱ្យអគារខ្ពស់នៅទីក្រុងបាងកក ងាយរង្គើដោយសារកម្លាំងរំញ័រ។

លោក Veerachart បានពន្យល់ថា ក្រោយមានគ្រោះរញ្ជួយដីធំបែបនេះ គឺតែងមានរំញ័រដែលគេហៅថា aftershock កើតមានឡើងបន្តបន្ទាប់ ដែលជាធម្មតាពួកវា មានកម្រិតតូចៗ រហូតបាត់ទៅវិញទាំងស្រុង ប៉ុន្តែលោកបានព្រមានថា រំញ័រ aftershock ទាំងនេះ អាចនឹងបន្ត២-៣សប្តាហ៍។ អ្នកជំនាញដដែល បានបន្ថែមថា ទោះជាបែបនេះក្តី វាទំនងជានឹងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរអ្វីតទៀតឡើយ ហើយស្ថានការណ៍ អាចសន្និដ្ឋានបានមានសុវត្ថិភាពនាពេលនេះ។

ចំណែក នាយកដ្ឋានឧតុនិយមថៃ បាននិយាយថា ទោះមកដល់សម័យទំនើបក៏ដោយ ឧបទ្ទវហេតុរញ្ជួយផែនដី នៅតែជាគ្រោះធម្មជាតិមួយ ដែលគេពុំអាចព្យាករបានត្រឹមត្រូវទាំងស្រុងនោះទេ ដូច្នេះហើយដើម្បីអាចទប់ស្កាត់ និងកាត់បន្ថយហានិភ័យខ្លះៗនៃគ្រោះរញ្ជួយដី សាធារណជន ត្រូវបានលើកទឹកចិត្តឱ្យតាមដានព័ត៌មានជាប់លាប់ អំពីគ្រោះមហន្តរាយធម្មជាតិនានា ដើម្បីអាចត្រៀមលក្ខណៈបានប្រសើរ ហើយជម្លៀសខ្លួនបានទាន់ពេលវេលា ក្នុងគ្រាអាសន្ន។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីដែលចេញពីមីយ៉ាន់ម៉ា, សម្រាប់ប្រទេសថៃ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច១០នាក់ និងបង្កឱ្យបាត់ខ្លួនជាង ១០០នាក់ នៅការដ្ឋានសំណង់៣កន្លែង ក្នុងទីក្រុងបាងកក រួមមានទាំងអគារកំពុងសាងសង់កម្ពស់ ៣០ជាន់ ដែលបានដួលរលំ។ នៅមីយ៉ាន់ម៉ាផ្ទាល់ មានមនុស្សស្លាប់កើនដល់១០០២នាក់ និងរបួស២៣៧៦នាក់ ខណៈអន្តរជាតិកំពុងចូលរួមបញ្ជូនជំនួយ និងក្រុមសង្រ្គោះទៅកាន់ទីនោះផ្ទាល់ ដើម្បីគាំទ្រប្រតិបត្តិការជួយសង្រ្គោះ៕

អត្ថបទដែលជាប់ទាក់ទង