**អភិបាលខេត្តកណ្តាល ណែនាំកងកម្លាំងទាំងអស់ បន្តថែរក្សាការពារព្រំដែន និងបង្ក្រាបទប់ស្កាត់បទល្មើសនានា**សម្តេចតេជោ បង្ហាញអារម្មណ៍សោកសៅចំពោះបងប្រុសដែលនឹងត្រូវបញ្ចុះនៅថ្ងៃស្អែក**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បន្តកើនដល់លើស២៧០០នាក់**មនុស្ស ១១២នាក់បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យ ដែលផ្តើមចេញពីការផ្ទុះបំពង់ឧស្ម័នរបស់ក្រុមហ៊ុនរដ្ឋ Petronas នៅឯតំបន់ Putra Heights ក្នុងរដ្ឋ Selangor**ប្រធានាធិបតីអាមេរិក គ្រោងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នៅខ្ទង់ខែឧសភាខាងមុខ**អភិបាលខេត្តកំពង់ធំ បំពាក់ភ្លើងសូឡាលើផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ខេត្តសៀមរាប**ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៩ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម**អភិបាលខេត្តកណ្តាល ជំរុញរដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីឱ្យបានអស់ ដើម្បីក្លាយជាស្រុកគំរូ**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!

ញូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា មាសដែលជាទ្រព្យរក្សាសុវត្ថិភាពសម្រាប់ការវិនិយោគបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតថ្មីមួយកាលពីថ្ងៃសុក្រ ខណៈសន្ទស្សន៍ភាគហ៊ុនរបស់ផ្សារហ៊ុនធំៗក្នុងពិភពលោកបានធ្លាក់ចុះ ដោយសារក្តីបារម្ភពីសង្រ្គាមពាណិជ្ជកម្មដែលកំពុងកើនឡើងដោយសារវិធានការពន្ធគយរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

ពាណិជ្ជករអាមេរិកក៏មានក្តីបារម្ភអំពីអតិផរណាផងដែរ ប៉ុន្តែអ្វីដែលបារម្ភខ្លាំងជាងនេះគឺពន្ធគយ ២៥ភាគរយរបស់លោក ត្រាំ លើការនាំចូលរថយន្ត និងផែនការដកហូតពន្ធគយខ្លាំងជាងនេះបន្ថែមទៀតនៅសប្តាហ៍ក្រោយ។

នៅតំបន់ហិរញ្ញវត្ថុ Wall Street សន្ទស្សន៍ផ្សារហ៊ុនសំខាន់ៗទាំងបីរបស់អាមេរិកបានបញ្ចប់ការជួញដូរជាមួយនឹងការធ្លាក់ចុះ ដោយបានធ្លាក់ចុះបីលើកជាប់គ្នា។ វិស័យដែលធ្លាក់ចុះខ្លាំងជាងគេគឺសេវាកម្ម ទូរគមនាគមន៍ ការលក់រាយ បច្ចេកវិទ្យា និងហិរញ្ញវត្ថុ។

សន្ទស្សន៍ផ្សារហ៊ុន Dow Jones Industrial Average បានធ្លាក់ចុះ ១,៦៩ភាគរយមកនៅត្រឹម ៤១ ៥៨៣,៩០ពិន្ទុ សន្ទស្សន៍ផ្សារហ៊ុន S&P 500 បានធ្លាក់ចុះ ១,៩៧ភាគរយមកនៅត្រឹម ៥ ៥៨០,៩០ពិន្ទុ និងសន្ទស្សន៍ផ្សារហ៊ុន Nasdaq Composite បានធ្លាក់ចុះ ២,៧ភាគរយមកនៅត្រឹម ១៧ ៣២២,៩៩ពិន្ទុ។

សន្ទស្សន៍ផ្សារហ៊ុន STOXX 600 របស់អឺរ៉ុបបានបញ្ចប់ការជួញដូរនៅថ្ងៃចុងក្រោយជាមួយនឹងការធ្លាក់ចុះ ០,៧៧ភាគរយ ហើយបានបញ្ចប់សប្តាហ៍ជួញដូរ (គិតត្រឹមថ្ងៃសុក្រ) ជាមួយនឹងការធ្លាក់ចុះ ១,៣៨ភាគរយ ដោយសារធ្លាក់ចុះជិត ១ភាគរយនៃវិស័យរថយន្ត និងគ្រឿងបន្លាស់រថយន្ត។សន្ទស្សន៍ភាគហ៊ុនពិភពលោក MSCI បានធ្លាក់ចុះ ១,៥៨ភាគរយមកនៅត្រឹម ៨២៩,៨៩ពិន្ទុនៅថ្ងៃសុក្រ។

លោក Michael Metcalfe ប្រធានយុទ្ធសាស្រ្តម៉ាក្រូពិភពលោកនៃក្រុមហ៊ុន State Street បានប្រាប់រ៉យទ័រថា ពន្ធលើរថយន្តរបស់សហរដ្ឋអាមេរិកមានភាពគឃ្លើនជាងការរំពឹងទុកនេះ ជាពិសេសដោយសារតែមិនមានការកែសម្រួលណាមួយសម្រាប់ប្រទេសជិតខាងរបស់សហរដ្ឋអាមេរិកគឺម៉ិកស៊ិក និងកាណាដា។

លោក Metcalfe បានមានប្រសាសន៍ថា៖ «អ្វីដែលខ្ញុំមិនដឹងគឺថាតើភាពស្រពិចស្រពិលនៃពន្ធគយលើរថយន្តនឹងប្រែទៅជាវិធានការពន្ធកាន់តែទូលំទូលាយដែលយើងនឹងទទួលបាននៅសប្តាហ៍ក្រោយឬអត់»។ លោកបានបន្ថែមថា៖ «ហើយកត្តានោះកំពុងបង្កឱ្យវិនិយោគិនងាកចេញហានិភ័យ»។

តម្លៃមាសបានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយទៀត ៣ ០៨៦,៧ដុល្លារក្នុងមួយអោន (៨,៣ជី) ខណៈដែលការគំរាមកំហែងនៃសង្គ្រាមពាណិជ្ជកម្មជំរុញឱ្យមានការប្រញាប់ប្រញាល់ទិញមាសទុកសម្រាប់ធ្វើជាទ្រព្យសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង