**អភិបាលខេត្តកំពង់ធំ បំពាក់ភ្លើងសូឡាលើផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ខេត្តសៀមរាប**ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៩ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម**អភិបាលខេត្តកណ្តាល ជំរុញរដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីឱ្យបានអស់ ដើម្បីក្លាយជាស្រុកគំរូ**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី

ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន

ម៉ានីល៖ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ភីត ហេគសេត នៅថ្ងៃសុក្រទី២៨ ខែមីនាបានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន ហើយបានសន្យាថានឹងដាក់ពង្រាយយុទ្ធោបករណ៍មានសមត្ថភាពខ្ពស់ដល់ដៃគូរបស់ខ្លួន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែង រួមទាំងការឈ្លានពានរបស់ចិនផងដែរ។

លោក ហេគសេត បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតូ តេអូដូរ៉ូ (Gilberto Teodoro) និងប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ហើយពួកគេបានបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំចំពេលមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសចិន ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងនៅសមុទ្រចិនខាងត្បូង ដែលរដ្ឋធានីម៉ានីលបានចោទប្រកាន់រដ្ឋធានីប៉េកាំងពីសកម្មភាពអរិភាពម្ដងហើយម្ដងទៀត។

លោក ហេគសេត បានលើកឡើងថា៖ «ការរារាំងគឺជាការចាំបាច់នៅជុំវិញពិភពលោក ប៉ុន្តែជាពិសេសនៅក្នុងតំបន់នេះ នៅក្នុងប្រទេសរបស់អ្នក ដោយពិចារណាលើការគំរាមកំហែងពីពួកកុម្មុយនីស្ដចិន»។ លោក​ក៏​បាន​និយាយ​ថា សហរដ្ឋ​អាម៉េរិក​មិន​បាន​ស្វែង​រក​សង្រ្គាម​ទេ ហើយ​បាន​ពណ៌នា​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថា​ជា​អ្នក​បង្កើត​សន្តិភាព។

ប្រមុខការពារជាតិអាម៉េរិករូបនេះ បានរាយរាប់បន្ថែមថា៖ «សម្ព័ន្ធមិត្តរបស់យើងនឹងដឹងថាយើងឈរជាមួយពួកគេ។ ឧត្តមនាវីរបស់យើងត្រូវបានរៀបចំ ហើយពួកគេនឹងត្រូវបានបំពាក់អាវុធយ៉ាងត្រឹមត្រូវ។ យើងកំពុងកសាងយោធារបស់យើងឡើងវិញក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ត្រាំ»។

យោងតាមលោក ហេគសេត សហរដ្ឋអាម៉េរិកនឹងដាក់ពង្រាយយុទ្ធោបករណ៍មានសមត្ថភាពកម្រិតខ្ពស់បន្ថែមទៀតទៅកាន់ប្រទេសហ្វីលីពីន រួមទាំងប្រព័ន្ធមីស៊ីលប្រឆាំងនាវា NMESIS និងយានគ្មានមនុស្សបើក។ សម្ព័ន្ធមិត្តទាំង២ ក៏បានយល់ព្រមធ្វើប្រតិបត្តិការហ្វឹកហ្វឺនកងកម្លាំងពិសេសទ្វេភាគីនៅលើកោះ Batanes ភាគខាងជើងនៃប្រទេសហ្វីលីពីន ដែលនៅជិតនឹងកោះតៃវ៉ាន់។ ហ្វីលីពីនគឺជាកន្លែងឈប់សំចតដំបូងរបស់លោក ហេគសេត ក្នុងដំណើរទស្សនកិច្ចទៅកាន់អាស៊ី។

នៅមុនដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិអាម៉េរិក អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក វូ ឈៀន (Wu Qian) បាននិយាយថា កិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាម៉េរិក និងហ្វីលីពីន មិនគួរប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខរបស់ប្រទេសដទៃនោះទេ។

អត្ថបទដែលជាប់ទាក់ទង