**អភិបាលខេត្តកណ្តាល ជំរុញរដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីឱ្យបានអស់ ដើម្បីក្លាយជាស្រុកគំរូ**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព

ហ្រ្គីនលែន៖ កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានចោទប្រកាន់លើប្រទេសដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព ហើយបានអះអាងថា សហរដ្ឋអាមេរិក នឹងធ្វើបានល្អជាង ក្នុងការការពារតំបន់ពាក់កណ្តាលស្វយ័តរបស់ដាណឺម៉ាកមួយនេះ ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់គ្រប់គ្រងកាន់កាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អំឡុងទស្សនកិច្ចមកកាន់មូលដ្ឋានយោធាអាមេរិកមួយកន្លែង នៅភាគខាងជើងកោះ Greenland លោកប្រធានាធិបតីអាមេរិក បាននិយាយដូច្នេះថា «ដាណឺម៉ាកមិនបានប្តេជ្ញាវិនិយោគធនធានចាំបាច់ ដើម្បីរក្សាមូលដ្ឋាននេះ ដើម្បីរក្សាកងទ័ពរបស់យើង ហើយបើតាមទស្សនៈខ្ញុំ គឺដើម្បីការពារប្រជាជននៅ Greenland ឱ្យមានសុវត្ថិភាពពីការបំពានរបស់រុស្ស៉ីនិងចិន ព្រមទាំងប្រទេសដទៃៗទៀត»។

បើតាមលោក Vance សហរដ្ឋអាមេរិក នឹងវិនិយោគធនធានបន្ថែម រួមមានទាំងទៅលើ​នាវាយោធា និងនាវាបំបែកទឹកកក ដើម្បីបង្កើនវត្តមានឱ្យធំជាងមុន នៅ Greenland ខណៈចិននិងរុស្ស៉ី កំពុងមានចំណាប់អារម្មណ៍ជាពិសេស លើច្រកផ្លូវទឹកនិងធនធានរ៉ែនៅទីនេះ។

លោក Vance បានសន្យាថា អាមេរិកនឹងផ្តល់ការគោរពចំពោះអធិបតេយ្យរបស់ Greenland ប៉ុន្តែក៏បានអះអាងដែរថា ដែនដីនេះនៅទីបំផុតនឹងមើលឃើញ អត្ថប្រយោជន៍ក្នុងការធ្វើជាដៃគូជាមួយអាមេរិក។

លោក Vance បាននិយាយថា ដែនដីនេះ មុខជានឹងព្រមចាប់ដៃគូជាមួយអាមេរិក ហើយអាមេរិកអាចធ្វើឱ្យពួកគេមានសុវត្ថិភាពជាងមុន ព្រោះអាមេរិកមានសមត្ថភាពផ្តល់មធ្យោបាយការពារបានច្រើន មិនតែប៉ុណ្ណោះបើតាមការយល់ឃើញរបស់លោក Greenland ក៏នឹងមានសេដ្ឋកិច្ចកាន់តែល្អប្រសើរផងដែរ។

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីថ្មីរបស់ Greenland លោក Jens-Frederik Nielsen បាននិយាយថា ទស្សនកិច្ចរបស់លោក JD Vance បង្ហាញឱ្យឃើញពីកង្វះការគោរព ខណៈមេដឹកនាំដាណឺម៉ាក បានបង្ហាញការប្តេជ្ញាចំពោះដែនដីនេះ។ ចាប់តាំងតែពី​ឡើងកាន់អំណាចសាជាថ្មី លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក មានភាពចាំបាច់ផ្នែកសន្តិសុខ ដើម្បីគ្រប់គ្រង Greenland ដែលស្ថិតក្រោមការកាន់កាប់របស់ដាណឺម៉ាក តាំងពីឆ្នាំ១៧២១មក។ នៅក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៥១ អាមេរិកមានសិទ្ធិធ្វើទស្សនកិច្ចមកកាន់មូលដ្ឋានយោធាខាងលើ ដរាបណាជូនដំណឹងដល់ Greenland និងដាណឺម៉ាក។

អត្ថបទដែលជាប់ទាក់ទង