**អភិបាលខេត្តកណ្តាល ជំរុញរដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីឱ្យបានអស់ ដើម្បីក្លាយជាស្រុកគំរូ**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម

យូអិន៖ កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានទាត់ចោលយោបល់របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Anadolu។

នៅពេលត្រូវបានសាកសួរអំពីសំណើរបស់លោក ពូទីន ស្តីពីរដ្ឋាភិបាលបណ្តោះក្រោមឆត្ររបស់ UN នៅអ៊ុយក្រែន លោក Guterres បានឆ្លើយតបថា អ៊ុយក្រែនបច្ចុប្បន្នមានរដ្ឋាភិបាលស្របច្បាប់ ដូច្នេះហើយចាំបាច់ត្រូវតែទទួលបានការគោរព។ ដោយឡែក ពាក់ព័ន្ធជម្លោះនិងកិច្ចប្រឹងប្រែងសម្រុះសម្រួលរកសន្តិភាព លោក Guterres បាននិយាយថា UN បានធ្វើការទាក់ទងខ្លះៗ ជាមួយអាមេរិក ប៉ុន្តែ UN មិនបានដើរតួនាទីដោយផ្ទាល់ទេ ក្នុងដំណើរការចរចា ដែលសម្រេចបាន​បទឈប់បាញ់នៅសមុទ្រខ្មៅ។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ពូទីន បាននិយាយថា ដើម្បីឱ្យកិច្ចចរចាជាមួយអ៊ុយក្រែន អាចកើតឡើង​ដោយពិតប្រាកដ អ៊ុយក្រែនចាំបាច់ត្រូវមានរដ្ឋាភិបាលស្របច្បាប់មួយ។ លោកប្រធានាធិបតីរុស្ស៉ី បានលើកឡើងយ៉ាងដូច្នេះថា «ជាគោលការណ៍ រដ្ឋាភិបាលបណ្តោះអាសន្នមួយ អាចបង្កើតឡើងនៅអ៊ុយក្រែន ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ (UN) សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្តាដៃគូរបស់យើង។ នេះគឺដើម្បីរៀបចំ​ការបោះឆ្នោតប្រជាធិបតេយ្យថ្មី រួចនាំមកនូវរដ្ឋាភិបាលមានសមត្ថភាពមួយ ដែលមានការជឿទុកចិត្តពេញលេញពីប្រជាជន ហើយបន្ទាប់មក ចាប់ផ្តើមកិច្ចចរចាជាមួយរដ្ឋាភិបាលនោះ អំពីសន្ធិសញ្ញាសន្តិភាព»។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ពូទីន ពាក់ព័ន្ធរដ្ឋាភិបាលបណ្តោះអាសន្ននៅអ៊ុយក្រែន គឺហាក់ឆ្លុះបញ្ចាំងអំពីការរិះគន់​យូរមកហើយរបស់លោក ដែលថារដ្ឋាភិបាលអ៊ុយក្រែនសព្វថ្ងៃ មិនមែនជាដៃគូចរចាស្របច្បាប់ត្រឹមត្រូវមួយនោះឡើយ ដ្បិតប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបន្តនៅកាន់អំណាចហួសអាណត្តិរបស់លោក ដែលត្រូវបញ្ចប់តាំងពីខែឧសភា ឆ្នាំ២០២៤។ កន្លងមក លោក ហ្សេលេនស្គី ធ្លាប់បានច្រានចោលការរិះគន់នានា ពាក់ព័ន្ធភាពស្របច្បាប់នៃការបន្តអំណាចរបស់លោក ក្រោមហេតុផលថា អ៊ុយក្រែនត្រូវច្បាប់ហាមមិនឱ្យ រៀបចំការបោះឆ្នោត ក្រោមច្បាប់អាជ្ញាសឹក ហើយការរៀបចំការបោះឆ្នោត អំឡុង​ពេលមានសង្រ្គាមបែបនេះ នឹងមិនអាចទៅរួចឡើយ។

អត្ថបទដែលជាប់ទាក់ទង