**សម្ដេចតេជោ អញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទេសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**ពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៥គ្រួសារ នៅស្រុកអង្គស្នួល ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**អភិបាលខេត្តឧត្តរមានជ័យ កោតសរសើរចំពោះស្មារតីសាមគ្គីរបស់ប្រជាការពារភូមិផ្អាវ ដែលរួមគ្នាកសាងស្ពានឈើដោយផ្ទាល់ដៃ សម្រាប់ប្រយោជន៍រួមរបស់ពលរដ្ឋ**ឯកឧត្តម សុខ លូ ក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង**គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបានជាង៩៤% និងគ្រោងបញ្ចប់ការងារសាងសង់នៅរដូវប្រាំងនេះ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ**ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍ គណៈប្រតិភូខេត្តដុងថាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តមរដ្ឋមន្ត្រី​ កែវ រតនៈ ក្រើនរំលឹកដល់បងប្អូនកងទ័ព ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ និងអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានរឹងមាំ**លុចសំបួ ផ្តល់ថវិកាជំនួយ ២លានអឺរ៉ូ គាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីនដេីម្បីលទ្ធផល**ក្រសួងការងារកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ**គ្រឹះស្ថានអង្គរ៖ រយៈពេល៣ខែ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី។

ក្នុងសារលិខិតជូនឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចបែបនេះ «ខ្ញុំមាន​សេច​ក្ដីក្រៀមក្រំក្រៃលែង បន្ទាប់ពីបានទទួលដំណឹងអំពីការបំផ្លិចបំផ្លាញ រួមទាំងការ បាត់បង់អាយុជីវិត ការរងរបួស ការខូចខាតទ្រព្យសម្បត្តិ​យ៉ាង​ធ្ងន់ធ្ងរ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ និងការជម្លៀសគ្រួសារជាច្រើន ដែលបណ្ដាលមកពីមហន្តរាយគ្រោះរញ្ជួយដី ប៉ះពាល់ដល់តំបន់ម៉ាន់ដាឡេ នៃសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា»។

ក្នុងពេលវេលាដ៏លំបាកនេះ ក្នុងនាមប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីអាណិតអាសូរដោយ​ស្មោះអស់​ពីដួងចិត្តចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង និងគ្រួសារ និងសហគមន៍ រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការបាត់បង់ទាំងនេះ។

សម្តេចតេជោ សូមឧទ្ទិសឱ្យដួងវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិត បានទៅកាន់​សុគតិភព និងសូមជូនពរអ្នករងរបួស និងរងគ្រោះដោយគ្រោះមហន្ត​រាយ​ដ៏អាក្រក់នេះ ឆាប់ជាសះស្បើយឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ ប្រទេសមីយ៉ាន់ម៉ា បានជួបគ្រោះរញ្ជួយដីកម្រិត ៧.៧រិចទ័រ បណ្តាលឱ្យសំណង់អគារ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានដួលរលំ និងបាក់បែក។ ប្រជាពលរដ្ឋជាង១ពាន់នាក់ហើយ ត្រូវបានរាយការណ៍ថា ស្លាប់បាត់បង់ជីវិត និងរាប់ពាន់នាក់ទៀតរងរបួស ៕

អត្ថបទដែលជាប់ទាក់ទង