**អភិបាលខេត្តឧត្តរមានជ័យ កោតសរសើរចំពោះស្មារតីសាមគ្គីរបស់ប្រជាការពារភូមិផ្អាវ ដែលរួមគ្នាកសាងស្ពានឈើដោយផ្ទាល់ដៃ សម្រាប់ប្រយោជន៍រួមរបស់ពលរដ្ឋ**ឯកឧត្តម សុខ លូ ក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង**គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបានជាង៩៤% និងគ្រោងបញ្ចប់ការងារសាងសង់នៅរដូវប្រាំងនេះ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ**ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍ គណៈប្រតិភូខេត្តដុងថាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តមរដ្ឋមន្ត្រី​ កែវ រតនៈ ក្រើនរំលឹកដល់បងប្អូនកងទ័ព ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ និងអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានរឹងមាំ**លុចសំបួ ផ្តល់ថវិកាជំនួយ ២លានអឺរ៉ូ គាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីនដេីម្បីលទ្ធផល**ក្រសួងការងារកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ**គ្រឹះស្ថានអង្គរ៖ រយៈពេល៣ខែ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យគឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ**លោក Wang Yi ថ្លែងអំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក៖ បើអាមេរិកបន្តកំហែងយកប្រយោជន៍ នោះភាគីចិននឹងតបតវិញយ៉ាងដាច់ខាត

លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានបង្ហាញនូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូលក្នុងទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងលើការបន្តជំនួយរបស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំកំពូលលោក ម៉ាក្រុង បានប្រកាសពីផែនការរួមរបស់បារាំង-អង់គ្លេស ដើម្បីបញ្ជូនក្រុមមួយទៅអ៊ុយក្រែន ដើម្បីជួយរៀបចំរចនាសម្ព័ន្ធនាពេលអនាគតរបស់កងទ័ពអ៊ុយក្រែន។ លោកថា លោក និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នឹងរួមគ្នាដឹកនាំកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលនៃសម្ព័ន្ធមិត្តអន្តរជាតិរបស់អ៊ុយក្រែន។

លោកក៏បានលើកឡើងពីគំនិតនៃការដាក់ពង្រាយ “កងកម្លាំង” ពីប្រទេសសមាជិកសហភាពអឺរ៉ុប ដែលមានឆន្ទៈមួយចំនួនទៅកាន់ទីតាំងយុទ្ធសាស្ត្រក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពមួយត្រូវបានឈានដល់ជាមួយរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ លោក ម៉ាក្រុង បានទទួលស្គាល់ថា “មិនមានការឯកភាពគ្នាលើចំណុចនេះទេ”។

លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តការគាំទ្ររបស់អាមេរិក សម្រាប់ការដាក់ពង្រាយនៅអឺរ៉ុប ដែលមានសក្តានុពលណាមួយ ប៉ុន្តែបានឲ្យដឹងថា អឺរ៉ុបត្រូវតែរៀបចំសម្រាប់សេណារីយ៉ូដែលសហរដ្ឋអាមេរិកលែងពាក់ព័ន្ធ។

បន្ទាប់ពីកិច្ចប្រជុំកំពូល នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបង្ហើបថា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey នឹងធ្វើជាប្រធានកិច្ចប្រជុំក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន បន្ទាប់នៅថ្ងៃទី១១ ខែមេសា ដែលកិច្ចខិតខំប្រឹងប្រែងនឹងផ្តោតលើការសម្របសម្រួលជំនួយយោធាបន្ថែម ដើម្បីគាំទ្រដល់វិស័យការពារជាតិអ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងថា ទីក្រុងមូស្គូ “ប្រឆាំងដាច់ខាត” ចំពោះការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពលោកខាងលិចនៅក្នុងអ៊ុយក្រែន។ លោកស្រីបានលើកឡើងថា សេណារីយ៉ូបែបនេះអាចនាំឱ្យមានការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ ដោយបន្ថែមថាទីក្រុងឡុងដ៍ និងទីក្រុងប៉ារីស កំពុងបង្កើតផែនការ សម្រាប់ “អន្តរាគមន៍យោធានៅអ៊ុយក្រែន” ក្រោមការដឹកនាំនៃប្រតិបត្តិការរក្សាសន្តិភាព។

អត្ថបទដែលជាប់ទាក់ទង