ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនិងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ទិសប្រាសាទតាមាន់ តាក្របី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ក្នុងពិធីនោះ ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បានមានមត្តិស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីដោយសង្ខែបនៅសភាពការណ៍តាមបណ្តោយខ្សែបន្ទាត់ព្រុំដែនដែលអង្គភាពទទួលខុសត្រូវ ហើយក៏បានគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
នាឱកាសនោះ ឯកឧត្តម បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសំដែងនូវមនោសញ្ចេតនារីករាយ អបអរសារទរជាមួយ មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន ពលទាហានទាំងអស់ ទិសប្រាសាទតាមាន់ តាក្របី និងសំដែងនូវការកោតសរសើរដោយស្មោះចំពោះសកម្មភាពដ៍រស់រវើក និងស្មោះត្រង់រួមចំណែកអភិវឌ្ឍន៍កម្ពុជានាពេលកន្លងមកនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មោះមុត មានវិន័យ សណ្ដាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ ហើយនូវគ្រប់កាលៈទេសៈតែងតែទ្រទ្រង់ការពារបានយ៉ាងរឹងមាំ នូវបូរណភាពទឹកដី និងចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម សាកសមជាទីពឹងរបស់ប្រជាជន និងសង្គមជាតិទាំងមូល។
ឯកឧត្តុមបានបន្តទៀតថា កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងជាកម្លាំងរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្គមដ៏ល្អ ដែលមិនអាចខ្វះបាន។
នៅក្នុងពិធីចុះសំណេះសំណាលនិងសួរសុខទុក្ខដល់នាយទាហាន និងពលទាហាន នាឱកាសនោះ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងក្រុមការងារ បាននាំយកនូវសម្ភារៈគ្រឿងឧបភោគបរិភោគ មួយចំនួនធំរួមមាន៖ អង្ក ២៧.៥តោន, មី ៧២កេសធំ, ត្រីខ ៨២កេសធំ, ទឹកស៊ីអ៊ីវ ៨២យួរ, ស្ករសរ ៤២៥០, ទឹកបរិសុទ្ធ ៣៥០កេស និងភេសជ្ជះផ្សេងៗ ៣៣០កេស, ត្រីងៀត ២០០គីឡូក្រាម រួមទាំងថវិកាចំនួន ៥០,០០០,០០០៛ (ហាសឹបលានរៀល) ជូនថវិការសម្រាប់តបណ្តាញទឹក ២១.២០០ដុល្លា (ពីមុឺនមួយពាន់ពីរយដុល្លា) និងចែកជូនដល់នាយហាន និងពលទាហាន ក្នុងម្នាក់ៗ ទទួលបានថវិកា ៣០,០០០៛ ដើម្បីអបអរសាទរក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
ក្រោយពីសំណេះសំណាល និងប្រគល់អំណោយរួច ឯកឧត្ដមបណ្ឌិត គុណ ញឹម ក៏បានអញ្ជើញដឹកនាំប្រត្តិភូបន្តដំណើទៅទស្សនាប្រាសាទតាមន់ តាក្របី ផងដែរ ៕