**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»**សម្តេចបវរធិបតី៖ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» ត្រូវបានរៀបចំឡើងដោយឈរលើទស្សនាទានចំនួន៣**សម្តេចបវរធិបតី៖ ខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥**អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំចំនួន ៦ចំណុចស្តីពី វិធានការការពារដើម្បីធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថភាពសង្គម ក្នុងឱកាដបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម ចាយ បូរិន អញ្ជើញអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល”**កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីវិធីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស**កម្ពុជា-ថៃ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ

ថៃចាប់ផ្តើមការស៊ើបអង្កេតដើម្បីកំណត់មូលហេតុនៃការដួលរលំនៃសំណង់អគារ៣០ជាន់នៅកណ្តាលរាជធានីបាងកក បន្ទាប់ពីគ្រោះរញ្ជួយដី

បាងកក៖ បន្ទាប់ពីគ្រោះរញ្ជួយដីវាយសង្គ្រប់ឥតធម៌មេត្តាកាលពីថ្ងៃសុក្រទី២៨ ខែមីនា រាជរដ្ឋាភិបាលថៃ បានចាប់ផ្តើមការស៊ើបអង្កេតដើម្បីកំណត់មូលហេតុនៃការដួលរលំនៃសំណង់អគារ៣០ជាន់នៅកណ្តាលរាជធានីបាងកក ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្តឥតស្រាក់ស្រាន្ត។

ក្រុមអ្នករិះគន់ជាច្រើនបានចោទសួរអំពីស្ដង់ដាររបស់អ្នកម៉ៅការចិន ហើយពួកគេក៏បានលើកឡើងពីការព្រួយបារម្ភអំពីគុណភាពដែក និងសម្ភារសំណង់ ដែលបានប្រើប្រាស់ក្នុងការសាងសង់អាគារនេះផងដែរ។

ក្រុមស៊ើបអង្កេតមួយមកពីក្រសួងឧស្សាហកម្មបានប្រមូលសំណាកសម្ភារសំណង់ចេញពីការដ្ឋានអគារការិយាល័យសវនកម្មរដ្ឋ (SAO) ដែលបានដួលរលំនៅក្នុងសង្កាត់ចតុចក្រ។ នេះបើតាម លោក ភុងភល យ៉តមឿងចម្រើន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម។

ជាមួយគ្នា លោក ភុងភល បានលើកឡើងថា ក្រុមការងារកំពុងផ្តោតលើគុណភាពនៃដែកដែលប្រើប្រាស់ក្នុងបេតុង ធ្នឹម និងគ្រឹះជាពិសេស ដោយដែកមិនមានស្ដង់ដារទើបអាចនាំឱ្យមានការដួលរលំបែបនេះ។ ក្រសួងឧស្សាហកម្ម បាន ចាត់ វិធានការ ផ្លូវ ច្បាប់ ចំពោះ ក្រុមហ៊ុន រហូត ដល់ ទៅ ៧ ដែល ផលិត និង លក់ ដែក។

ជាក់ស្តែង លោក ភុងភល បន្ត ថា ពួកគេ ទាំង នោះ សុទ្ធ តែ ជា ក្រុមហ៊ុន បណ្តាក់ ទុន រួម គ្នា របស់ ក្រុមហ៊ុន ថៃ និង បរទេស ហើយរោងចក្រ ទាំង នោះ ត្រូវ បាន បិទ បន្ទាប់ ពី ត្រូវ បាន រក ឃើញ ថា បាន ផលិត និង ចែក ចាយ បន្ទះ ដែក ដែល មិនមាន ស្ដង់ដារ ដោយអាច បង្ក ការ គំរាម កំហែង ដល់ សុវត្ថិភាព សាធារណៈ។

ឧបនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆ័នវីរកូល ទទួលបន្ទុកប្រតិបត្តិការជួយសង្គ្រោះរបស់រាជរដ្ឋាភិបាលនៅទីតាំងមហន្តរាយ បានលើកឡើងថា ការស៊ើបអង្កេតមួយកំពុងដំណើរការដើម្បីកំណត់ជាមុនថា តើការរចនាត្រូវនឹងស្ដង់ដារដែរឬទេ? ហើយ តើវាធន់នឹងគ្រោះរញ្ជួយដី ដូចដែលបានកំណត់នៅក្រោមច្បាប់ ឬយ៉ាងណា? ប្រសិន បើ ការ រចនា មាន លក្ខណៈ ល្អ ការ ស៊ើបអង្កេត នឹង ផ្តោត លើ ដំណើរការ ផ្សេង ទៀត ដែល ពាក់ព័ន្ធ។

លោកឧបនាយករដ្ឋមន្រ្តី ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានព្រមានដល់ក្រុមហ៊ុនថៃ និងចិន ក្នុងការបណ្តាក់ទុនរួមគ្នា ពោលគឺរួមទាំងក្រុមហ៊ុន Italian-Thai Development Plc និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China Railway No.10 Engineering Group ដែលកំពុងសាងសង់អគារនេះ នឹងត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការដួលរលំ។

ជាចុងក្រោយ លោក អនុធីន ឆ័នវីរកូល បានអះអាងថា វិស្វករ ជាន់ ខ្ពស់ មក ពីមន្ទីរសាធារណការ និង ផែន ការ ក្រុង និង អ្នក ជំនាញ ផ្សេង ទៀត នឹង ចំណាយ ពេល មួយ សប្តាហ៍ ឬ៧ថ្ងៃ ដើម្បី ស៊ើប អង្កេត ការ ដួល រលំ នេះ។

ជនជាតិចិនចំនួន៥នាក់ និងអ្នកបកប្រែភាសាថៃម្នាក់ត្រូវបានឃាត់ខ្លួនសាកសួរ និងឯកសារចំនួន៣៧ច្បាប់ ត្រូវដកហូតដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់។

គួរបញ្ជាក់ថា ហេតុការណ៍ដួលរលំអគារនៅថៃដោយសារគ្រោះរញ្ជួយដី បានផ្តាច់ជីវិតមនុស្ស១៨ នាក់់ ហើយ៣៣នាក់រងរបួស ខណៈ៧៨នាក់កំពុងកប់នៅក្រោមសាកសពនៃសំណង់អគារបាក់បែកដោយមិនដឹងថា!រស់ ឬក៏ស្លាប់៕

អត្ថបទដែលជាប់ទាក់ទង