**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១០ នៅខេត្តព្រះសីហនុ ទទួលបានអត្តពលិកជាតិ-អន្ដរជាតិជាង ៤ពាន់នាក់ មកពីជិត ៥០ប្រទេសចូលរួម

ភ្នំពេញ៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១០ នៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នេះ បានបញ្ចប់ដោយជោគជ័យ ដោយទទួលបានអត្តពលិកជាតិ-អន្ដរជាតិជាង ៤ពាន់នាក់ មកពីជិត ៥០ប្រទេសចូលរួម ហើយនេះគឺជាការបំបែកកំណត់ត្រាអ្នកចូលរួមរត់ដ៏ច្រើនក្នុងរយៈពេល ១០ឆ្នាំកន្លងមក។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ តំណាងបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធាន NOCC បានបញ្ជាក់ថា សម្រាប់ខួបលើកទី១០ នៃទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានកិច្ចសហការល្អពីរដ្ឋបាលខេត្តព្រះសីហនុ ដែលបានផ្ដល់នូវភាពកក់ក្ដៅដល់គណៈកម្មការជំនាញក្នុងការរៀបចំ ពិសេសការរៀបចំនូវសន្ដិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អ ដើម្បីធានាសុវត្ថិភាពដល់អត្តពលិកជាតិ-អន្ដរជាតិ ដែលចូលរួមរត់លើគ្រប់វិញ្ញាសា រហូតទទួលបានការស្ងើចសរសើរផងដែរ។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែលបន្ដថា «នេះគឺជាព្រឹត្តិការណ៍ ដែលបង្ហាញថា ពួកយើងទាំងអស់គ្នាមកទីនេះ ដើម្បីបង្ហាញទៅពិភពលោក ក៏ដូចជាមតិជាតិ និងអន្ដរជាតិថា ខេត្តព្រះសីហនុ នៅតែជាខេត្តសក្ដានុពល ខាងផ្នែកសេដ្ឋកិច្ច ខាងផ្នែកទេសចរណ៍ ខាងផ្នែកវិស័យផ្សេងៗ ដែលត្រូវនឹងគោលការណ៍របស់រាជរដ្ឋាភិបាល ដែលជាខេត្តពហុបំណងនៃសេដ្ឋកិច្ចជាតិរបស់យើង»។

ឯកឧត្ដមបង្ហើបទៀតថា «តាមគម្រោងយើងធ្វើម៉េច ជំរុញឲ្យខេត្តព្រះសីហនុ ពិសេសទិវារត់ប្រណាំងតាមឆ្នេរសមុទ្រនេះ ឲ្យក្លាយជាព្រឹត្តិការណ៍ធំជាងគេនៅអាស៊ាន ។ ឥលូវនេះដែលធំជាងគេ និងមានមនុស្សខ្ទង់ម៉ឺននាក់ គឺមាននៅភូកេតម៉ារ៉ាតុង(ថៃ) និងដាណាងម៉ារ៉ាតុង តែនៅទីនោះ សក្ដានុពលនៃហេដ្ឋារចនាសម្ព័ន្ធតាមឆ្នេរសុទ្រអត់ដូចយើងទេ យើងស្អាតជាង ជាក់ស្ដែងអ្នកមកចូលរួមរត់ផ្ទាល់នៅទីនេះថា យើងមានរត់តាមឆ្នេរវែងជាងគេ»។

ឯកឧត្ដម វ៉ាត់ ចំរើន បន្ថែមថា «អ៊ីចឹងគោលដៅរបស់យើង ក្រោយពីជោគជ័យក្នុងខួបលើកទី១០ ដែលបំបែកកំណត់ត្រាអ្នកចូលរួមច្រើនជាងឆ្នាំមុន ជាចក្ខុវិស័យ យើងចង់ទាក់ទាញបរទេសឲ្យបានជាង ១ម៉ឺននាក់ក្នុងរយៈពេល ៥ឆ្នាំទៀត គឺធ្វើយ៉ាងម៉េចឲ្យជនបរទេសមកចូលរួម និងឃើញពីភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធនៅទីនេះ គឺមានលក្ខណៈសមស្របដើម្បីទទួលស្វាគមន៍ពួកគាត់ ទាំងផ្ទះសំណាក់ សណ្ឋាគារ ទាំងការធ្វើដំណើរ មានទាំងព្រលានយន្ដហោះ និងផ្លូវល្បឿនលឿន ដែលអាចធ្វើដំណើរទៅ-មកយ៉ាងងាយស្រួល»។

ឯកឧត្ដម វ៉ាត់ ចំរើន បន្ដទៀតថា ដើម្បីជំរុញឲ្យព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងនៅកម្ពុជាកាន់តែទាក់ទាញ់ NOCC កំពុងចាប់ដៃជាមួយប្រទេសផ្សេងៗ ដូចជាកិច្ចសហការជាមួយព្រឹត្តិការណ៍តាលីម៉ារ៉ាតុង ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់នៅចិនជាដើម ដើម្បីទាក់ទាញអ្នករត់នៅតាលីម៉ារ៉ាតុងមករត់នៅកម្ពុជា ពិសេសចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុ ដោយគ្មានការព្រួយបារម្ភ និងមានភាពកក់ក្ដៅ សម្រាប់ការរៀបចំក្រោយៗទៀត។

ឯកឧត្ដមសង្កត់ធ្ងន់ថា «នេះគឺជាចក្ខុវិស័យរបស់យើង ដែលយើងនឹងខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងថាមពលខ្លាំងក្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការជំរុញឲ្យមានកម្មវិធីច្រើនសម្រាប់កម្មវិធីកីឡារបស់យើង ដើម្បីបំផុសចលនាជាតិផង និងជួយដល់សេដ្ឋកិច្ចជាតិរបស់យើងផង ព្រោះរាល់កម្មវិធីទាំងអស់នេះ បានជួយច្រើនណាស់ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យទេសចរណ៍ផ្ទាល់តែម្ដង»៕

អត្ថបទដែលជាប់ទាក់ទង