អភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវដល់ប្រជានេសាទ កុំប្រើឧបករណ៍នេសាទខុសច្បាប់
ភ្នំពេញ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជានេសាទ សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងសូមកុំចាប់ត្រីក្នុងរដូវហាមឃាត់។
ការអំពាវនាវរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងជូនអំណោយដល់កងកម្លាំងដែលកំពុងប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ដែលបានខិតខំបង្ក្រាបបទល្មើសនេសាទ ធានានិរន្តរភាពធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយ។
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទ សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងសូមកុំចាប់ត្រីក្នុងរដូវហាមឃាត់ ៕