នាវាទេសចរណ៍បរទេស ដឹកភ្ញៀវទេសចរជាង ៦០០នាក់ មកទស្សនាកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នាវាទេសចរណ៍ AZAMARA ONWARD សញ្ជាតិ MALTA មានបណ្ដោយប្រវែង១៨០.៤៥ម៉ែត្រ និងទទឹងប្រវែង ២៨.៣០ម៉ែត្រ ធ្វើដំណើមកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ វេលាម៉ោង ០៨:០០នាទី ព្រឹក និងចេញទៅប្រទេសថៃវិញនៅវេលាម៉ោង១៧:០០ ។
ភ្ញៀវទេសចរសរុប ៦១៦នាក់ ស្រី ៣១៣នាក់ មាន២២ សញ្ជាតិ នាវិកចំនួន ៣៨៨នាក់ ស្រី ៦២នាក់ មាន ៣៧ សញ្ជាតិ។
ភ្ញៀវទេសចរភាគច្រើនជនជាតិអាមេរិក ២១៤នាក់ អង់គ្លេស១២៩នាក់ អូស្រ្ដាលី ១៤៦នាក់។ គោលដៅ ភ្ញៀវទេសចរទៅទស្សនា មានរមនីយដ្ឋានឆ្នេរក្នុងក្រុង វត្តអារាម និងផ្សារលើជាដេីម ។ ទន្ទឹមនេះ មានភ្ញៀវមកពីសៀមរាប ចេញតាមនាវាចំនួន១៣នាក់ ស្រី៨៕