សម្ពោធផ្លូវបេតុងចំនួន ២ខ្សែ ក្នុងសង្កាត់សុខដុម និងសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ
ភ្នំពេញ៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវបេតុងចំនួន ២ខ្សែដែលស្ថិតនៅក្នុងសង្កាត់សុខដុម និងសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ។
ពិធីដ៏មានអត្ថន័យនេះ បានទទួលការចូលរួមពីសំណាក់ លោក លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការរងកងកម្លាំងទាំងបី លោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង សង្កាត់ លោក លោកស្រី នាយក នាយិកា ទីចាត់ការ អង្គភាពចំណុះរដ្ឋបាលសាលាខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋ។
ការសម្ពោធផ្លូវថ្មីនេះ មានឆន្ទៈក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងបង្កើនសមត្ថភាពក្នុងការធានា ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល និងបម្រើការងារជាប្រយោជន៍ដល់សហគមន៍បានទូលំទូលាយ៕