**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

លោកជំទាវ ឡោក ខេង៖ ការបរិភោគអាហារកែច្នៃដែលភាគច្រើនមានជាតិស្ករ អំបិល និងខ្លាញ់មិនល្អកម្រិតខ្ពស់ ជាកត្តាហានិភ័យដែលអាចបង្កជាជំងឺមិនឆ្លង

ភ្នំពេញ៖ គណៈកម្មការទី៨ សង្កេតឃើញថាបងប្អូនកម្មករ-កម្មការិនី ពិសាភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិស្ករខ្ពស់ម្នាក់មួយកំប៉ុងយ៉ាងតិចក្នុងមួយថ្ងៃដើម្បីបំពេញកម្លាំងឱ្យធ្វើការបានច្រើនម៉ោង។ ឥរិយាបថទាំងនេះ បើទោះបីជាមិនទាន់ប៉ះពាល់សុខភាព ភ្លាមៗមែន ប៉ុន្តែវានឹងជះផលប៉ះពាល់នៅថ្ងៃខាងមុខជាមិនខាន ដូចជាបង្កជាជំងឺទឹក នោមផ្អែម ជំងឺធាត់ ឬលើសទម្ងន់ និងជំរុញដល់ជំងឺដាច់សសៃឈាមខួរក្បាល និងគាំងបេះដូង។ល។

នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី«បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន»នៅវិមានរដ្ឋសភាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

លោកជំទាវបានបន្តថា ភាពសម្បូរបែប ភាពអាចរកបាន គួបផ្សំនឹងជីវភាពដែលកាន់តែមានភាពប្រសើរឡើង ប្រជាជនកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកអាហារកែច្នៃដែលភាគច្រើនមាន ជាតិស្ករ អំបិល និងខ្លាញ់មិនល្អកម្រិតខ្ពស់ ដែលមិនសូវមានអាហារូបត្ថម្ភគ្រប់គ្រាន់។ ឥរិយាបថនៃការរស់នៅទាំងនេះសុទ្ធសឹងជាកត្តាហានិភ័យដែលអាចបង្កជាជំងឺមិនឆ្លង នាពេលអនាគត ហើយវាកាន់តែគ្រោះថ្នាក់ថែមទៀតនៅពេលដែលជំងឺទាំងនេះកើត ឡើងនៅក្នុងចំណោមក្រុមប្រជាជនសកម្ម ឬក្រុមយុវជន ដែលជាកម្លាំងចលករយ៉ាងសំខាន់ និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

លោកជំទាវបានគូសបញ្ជាក់ថា៖«ប្រសិនបើយើងមិនផ្លាស់ប្តូរទម្លាប់មិនល្អទាំងនេះចេញទេ គឺយើងនឹងខាតបង់ធ្ងន់ធ្ងរនៅថ្ងៃអនាគត ដែលបានដាក់បន្ទុកដ៏យូរអង្វែងសម្រាប់ក្រសួងសុខាភិបាល បេឡាជាតិរបបសន្តិសុខសង្គម និងប្រព័ន្ធគាំពារសង្គម និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលធ្វើឱ្យបាត់លទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម»។

លោកជំទាវ ឡោក ខេង បានបញ្ជាក់ថា៖ការលើកកម្ពស់ការយល់ដឹងនូវការបង្ការការពារតាមរយៈការផ្តល់ ព័ត៌មានពិតប្រាកដ ជាក់លាក់ ច្បាស់លាស់ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការ ចូលរួមពីស្ថាប័នពាក់ព័ន្ធទាំងអស់ ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ យុវជន កម្មករ កម្មការិនី និងប្រជាជនគ្រប់ស្រទាប់ ដើម្បីចូលរួមបង្ការ និងការពារសុខភាពឱ្យជៀសផុតពីជំងឺរ៉ាំរ៉ៃ ទាំងនេះ ក្រោមពាក្យស្លោក “បង្ការការពារ ប្រសើរជាងការព្យាបាល” ពីព្រោះការព្យាបាល មានតម្លៃខ្ពស់ និងមានរយៈពេលយូរអង្វែង។ ចក្ខុវិស័យ និងបេសកកម្មរបស់ គណៈកម្មការទី៨ នៃរដ្ឋសភា គឺប្រកាន់ជាប់នូវពាក្យស្លោក “សុខភាព គឺជាកូនសោរគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រ” និងតែងតែចាត់ទុកការប្រយុទ្ធនឹង ជំងឺមិនឆ្លងជាអាទិភាពមួយនៃបណ្តារបៀបវារៈសំខាន់ៗរបស់គណៈកម្មការតាំងពី នីតិកាលទី៦មកម្លេះ។ ជាក់ស្តែងនៅក្នុងនីតិកាលទី៦ គណៈកម្មការបានធ្វើសិក្ខា សាលាសភាតំបន់ស្តីពីជំងឺមិនឆ្លងចំនួន៣លើក ដែលរៀបចំឡើងនៅថ្ងៃទី១១ ខែមិថុនានៅរដ្ឋសភាចំនួន១លើក និងនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយ មានការគាំទ្រពីអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ជាពិសេស មជ្ឈមណ្ឌលសភាអាស៊ី PCAsia ។ នៅក្នុងនីតិកាលទី៧ រយៈពេល១៩ខែមកនេះគណៈកម្មការទី៨ បានធ្វើសិក្ខាសាលា សភាតំបន់ចំនួន២លើក គឺនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ និងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នាថ្ងៃនេះផងដែរ ដែលមានការគាំទ្រថវិកាពី AFPPD និង PCAsia។

គួរជម្រាបថា៖គណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភា សហការជាមួយក្រសួងសុខាភិបាល បានរៀបចំសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន» នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសមាជិកសភានៃបណ្ដាប្រទេសក្នុងតំបន់អាស៊ាន សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភាកម្ពុជា ក្រសួងសុខាភិបាល តំណាងក្រសួងពាក់ព័ន្ធ តំណាងអង្គការសុខភាពពិភពលោក វិស័យឯកជន សមាគម អង្គការជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ ព្រមទាំងដៃគូពាក់ព័ន្ធមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង