**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»**សម្តេចបវរធិបតី៖ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» ត្រូវបានរៀបចំឡើងដោយឈរលើទស្សនាទានចំនួន៣**សម្តេចបវរធិបតី៖ ខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥**អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំចំនួន ៦ចំណុចស្តីពី វិធានការការពារដើម្បីធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថភាពសង្គម ក្នុងឱកាដបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម ចាយ បូរិន អញ្ជើញអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល”**កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីវិធីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស**កម្ពុជា-ថៃ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ**លុបឈ្មោះឧត្ដមសេនីយ៍ ត្រី ឈាវ មុន្និន នាយទាហានដែលល្មេីសវិន័យកងទ័ព ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជានិវត្តជន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង**ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន កោតសរសើរសមិទ្ធផលកម្ពុជា និងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាបានកំណត់មហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំផែនការ ការពារសន្ដិសុខ សុវត្ថិភាពជូនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**ក្រសួងបរិស្ថាន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើមន្រ្តីអនុវត្តច្បាប់ ដែលកំពុងបំពេញតួនាទីក្នុងនាមជាមន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ**គម្រោងវិនិយោគចំនួន១៧២ មានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងគ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ឆ្នាំនេះ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរខេត្តកំពង់ចាម បន្តថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥។

ការលើកឡើងរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារ ១ខ្នង កំពស់ ២ជាន់ ស្មើ ១៤បន្ទប់ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងកោតសរសើរដល់គណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជាកងកម្លាំងនគរបាល នៃស្នងការនគរបាលខេត្តកំពង់ចាម ដែលបានលះបង់អស់កម្លាំងកាយចិត្ត ក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ ជាពិសេសការពារនូវសមិទ្ធិផលសម្រេចបាន គ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំគោលការណ៍មួយចំនួន ដើម្បីឱ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម អនុវត្តការងារបន្ត រួមមាន៖

ទី១. បន្តថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥។

ទី២.ត្រូវចូលរួមសហការពីតួរអង្គសំខាន់ៗទាំងអស់ដាក់ចេញវិធានការបង្ការ និងទប់ស្កាត់ បញ្ហាក្មេងទំនើង និងក្រុមឆក់ឱកាស ជាពិសេសអំឡុងពេលចូលថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ទី៣.បន្តបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅតាមមូលដ្ឋានឲ្យបានជាប់ជាប្រចាំ ។

ទី៤. បន្តសហការ ជាមួយកងកម្លាំងប្រដាប់ធ្វេីយ៉ាងណាលុបបំបាត់ឲ្យបាននូវបញ្ហាគ្រឿងញៀន ។

ទី៥. បំរើសេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អ និងបន្តការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យតាមភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា កន្លងមកតាមរយៈការគាំទ្រ និងជំរុញការផ្សព្វផ្សាយការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» បានចំនួន ២១.០៦៧លើក មានប្រជាពលរដ្ឋចូលរួម ១.១៨៤.៧២០ នាក់។ ជាមួយគ្នានេះ វេទិកាសាធារណៈផ្សាភ្ជាប់រវាងនគរបាល ជាមួយប្រជាពលរដ្ឋដើម្បីទទួល យកសំណូមពរ និងដំណោះស្រាយ ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ បានចំនួន ១៣.៣៩៤ លើក មានប្រជាពលរដ្ឋចូលរួម ៤៣០.៥៦១នាក់។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំង សមត្ថកិច្ចបានចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់៕

អត្ថបទដែលជាប់ទាក់ទង