**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»**សម្តេចបវរធិបតី៖ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» ត្រូវបានរៀបចំឡើងដោយឈរលើទស្សនាទានចំនួន៣**សម្តេចបវរធិបតី៖ ខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥**អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំចំនួន ៦ចំណុចស្តីពី វិធានការការពារដើម្បីធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថភាពសង្គម ក្នុងឱកាដបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម ចាយ បូរិន អញ្ជើញអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល”**កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីវិធីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស**កម្ពុជា-ថៃ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ**លុបឈ្មោះឧត្ដមសេនីយ៍ ត្រី ឈាវ មុន្និន នាយទាហានដែលល្មេីសវិន័យកងទ័ព ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជានិវត្តជន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង**ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន កោតសរសើរសមិទ្ធផលកម្ពុជា និងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាបានកំណត់មហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំផែនការ ការពារសន្ដិសុខ សុវត្ថិភាពជូនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**ក្រសួងបរិស្ថាន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើមន្រ្តីអនុវត្តច្បាប់ ដែលកំពុងបំពេញតួនាទីក្នុងនាមជាមន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ**គម្រោងវិនិយោគចំនួន១៧២ មានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងគ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ឆ្នាំនេះ

រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ឆន្ទៈរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ។

ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារ ១ខ្នង កម្ពស់២ជាន់ ទំហំ ២៤ម៉ែត្រx១០ម៉ែត្រ ស្មើ ១៤បន្ទប់ សមិទ្ធផលនានា និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅស្នងការដ្ឋានខេត្តកំពង់ចាម។

ក្នុងន័យដដែលប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ មិនមានថ្នាក់ដឹកនាំណាម្នាក់បណ្តែតបណ្តោយ ឬចង់ឱ្យបាត់បង់ទឹកដីរបស់ខ្លួនឯងនោះទេ ទន្ទឹមនេះដើម្បីថែរក្សាទឹកដី និងព្រំដែនឱ្យបានគត់មុត និងគង់វង្ស ប្រជាពលរដ្ឋគ្រប់រូប គឺមានភាគហ៊ុនដូចគ្នា ក្នុងការចូលរួមថែរក្សាបូរណៈភាពទឹកដី សូម្បីតែមួយមីលីម៉ែត្រ ដោយមិនមែនជាកតាព្វកិច្ចរបស់ថ្នាក់ដឹកនាំណាម្នាក់ឡើយ ពោលគឺជាកិច្ចការរួម។

ប្រមុខក្រសួងមហាផ្ទៃក៏បានលើកឡើងអំពីការបំផុសធ្វើបដិវត្តន៍ពណ៌បំបែកបំបាក់ ជាច្រើនលើកច្រើនសារ ជាក់ស្តែងនាព្រឹត្តិការណ៍១៨ សីហា២០២៤ នាពេលចុងក្រោយនេះ គឺត្រូវបានបរាជ័យទាំងស្រុង ដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើន និងឆ្លងកាត់បទពិសោធដ៏ជូរចត់រួចមកហើយ ផ្ទុយទៅវិញការដឹកនាំប្រកបដោយប្រតិភាណនៅនិតិកាលថ្មីនេះ កំពុងតែនាំកម្ពុជាឱ្យមានសុខសន្តិភាព និងក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានលើកឡើងអំពីតួនាទី និងភារកិច្ចរបស់មន្ត្រីកងកម្លាំង នៅពេលដែលគ្រងឯកសណ្ឋានហើយ គឺមិនមែនជាម្ចាស់របស់ប្រជាពលរដ្ឋនោះទេ ហើយក៏មិនមែនជាអ្នកបញ្ជា ពោលគឺជាអ្នកបំរើប្រជាពលរដ្ឋ ថែរក្សាសេចក្តីសុខ ប្រកបដោយការទទួលខុសត្រូវ រហូតចប់ម៉ោងធ្វើការ។

ស្របនឹងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជិតឈានចូលមកដល់ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំដល់ថ្នាក់ដឹកនាំខេត្តទាំងអស់មិនអាចសម្រាកបានទេ ត្រូវចូលថែរក្សាការពារប្រជាពលរដ្ឋរាប់លាននាក់ ដែលឆ្លងកាត់ខេត្តរបស់ខ្លួន។

ឯកឧត្តមបានបន្តទៀតថា ជាក់ស្តែងគិតត្រឹមម៉ោងនេះ នៅច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ពលរដ្ឋមួយចំនួនកំពុងធ្វើដំណើរវិលត្រឡប់ ដើម្បីអបអរពិធីបុណ្យជាតិដ៏ធំ ដែលជាប្រពៃណីទំនៀមទម្លាប់ខ្មែរ និងទាមទាឱ្យថ្នាក់ដឹកនាំទាំងអស់ចូលរួមបំរើសេវាមួយនេះឱ្យបានរលូន។

ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណ គណៈបញ្ជាការឯកភាពខេត្ត មន្ត្រីនគរបាល កងរាជអាវុធហត្ថខេត្ត ក្នុងការលះបង់អស់កម្លាំងកាយចិត្ត ក្នុងការថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការពារនូវសមិទ្ធផលដែលសម្រេចបានគ្រប់កាលៈទេសៈ ក្រោមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល។

ដើម្បីជាការតបស្នងចំពោះការខិតខំប្រឹងប្រែងប្រមុខក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានជំរុញ និងអនុវត្តវិធានការគន្លឹះជាច្រើនអាទិភាព ព្រមទាំងដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងន័យជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០ ឱ្យក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍ៕

អត្ថបទដែលជាប់ទាក់ទង