អភិបាលខេត្តឧត្តរមានជ័យ កោតសរសើរចំពោះស្មារតីសាមគ្គីរបស់ប្រជាការពារភូមិផ្អាវ ដែលរួមគ្នាកសាងស្ពានឈើដោយផ្ទាល់ដៃ សម្រាប់ប្រយោជន៍រួមរបស់ពលរដ្ឋ
ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានកោតសរសើរ ចំពោះស្មារតីសាមគ្គីភាពរបស់ប្រជាការពារភូមិផ្អាវ ដែលរួមគ្នាកសាងស្ពានឈើប្រវែងជាង ៥០ម៉ែត្រ ដោយផ្ទាល់ដៃ សម្រាប់ប្រយោជន៍រួមរបស់បងប្អូនពលរដ្ឋ។
តាមរយៈបណ្ដាញសង្គមឯកឧត្តម មាន ចាន់យ៉ាដា បានលើកឡើងយ៉ាងដូច្នេះថា “ ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះស្មារតីសាមគ្គីភាពខ្ពស់របស់បងៗប្រជាការពារភូមិផ្អាវ ដែលបានរួមគ្នាកសាងស្ពានឈើប្រវែងជាង ៥០ម៉ែត្រ ដោយផ្ទាល់ដៃ សម្រាប់ប្រយោជន៍រួមរបស់បងប្អូនពលរដ្ឋភូមិផ្អាវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ”៕