លោកត្រាំ ប្រកាសយកពន្ធលើមុខទំនិញប្រទេសមួយចំនួនបូករួមទាំងកម្ពុជាខ្ពស់ជាងគេ«៤៩ភាគរយ»
អាម៉េរិក៖ វិធានការថ្មី លោក ដូ ណាល់ត្រាំ ប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី ២ មេសា បានប្រកាសយកពន្ធនាំចូលទំនិញថ្មីពីប្រទេសជាច្រើន ហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរដែលខ្ពស់ជាងគេប្រមាណជិត៥០ភាគរយ តាមពីក្រោយដោយឡាវ វៀតណាម ស្រីលង្កា។
ក្នុងតារាងបញ្ជីប្រទេសដែលអាម៉េរិកសម្រេចដំឡើងពន្ធថ្មីលើមុខទំនិញ គឺប្រទេសកម្ពុជាឈរលើកំពូលតារាដែលមានប្រមាណ៤៩ភាគរយ។ប្រទេសផ្សេងទៀតដែលប្រឈមនឹងការដំឡើងពន្ធក្នុងអត្រាខ្ពស់បំផុតនោះ រួមមានវៀតណាម ៤៦% ស្រីលង្កា ៤៤% បង់ក្លាដែស ៣៧% ចិន ៣៤% ឥណ្ឌា ២៦% កូរ៉េខាងត្បូង ២៥% ជប៉ុន ២៤% និងប្រទេសក្នុងសហភាពអឺរ៉ុប ២០%។
សហរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ដែលស្មើនឹង ៣៧.៩% នៃតម្លៃនាំចេញរបស់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់មកគឺវៀតណាម ១៣.៨% ប្រទេសចិន ៦.៧% និងជប៉ុន ៥.៤%៕