**អាមេរិកដំឡើងពន្ធលើការនាំចូលរបស់ចិនទាំងអស់ដល់កម្រិត ១០៤ភាគរយ**យ៉ាងហោចណាស់មនុស្ស ២៧នាក់បានស្លាប់បន្ទាប់ពីការដួលរលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋ Dominican**WTO នឹងរៀបចំការពិគ្រោះយោបល់ក្រៅផ្លូវការស្តីពីផលប៉ះពាល់នៃភាពតានតឹងពាណិជ្ជកម្ម**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ

ឯកឧត្តម ហេង សួរ ជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាននៃបញ្ជាការដ្ឋានអង្គរក្ស នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាននៅបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាលមុនពេលឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខនេះ។

ពិធីជួបសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមជាសហអធិបតីពី ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ (ខ.ភ.ម.) និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  ជូនចំពោះនាយទាហានជាន់ខ្ពស់ នាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប ដែលកំពុងបំពេញកិច្ចការនៅក្នុងបញ្ជាការដ្ឋានអង្គរក្ស។

តាងនាមនាមថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់នូវការចងចាំជានិច្ច និងសូមអរគុណយ៉ាងខ្លាំងដល់នាយទាហាន នាយទាហានរង ពលទាហាននៅបញ្ជាការដ្ឋានអង្គរក្ស ក្នុងការលះបង់ទាំងពេលវេលា កម្លាំងកាយ មនោសញ្ចេតនាជាមួយក្រុមគ្រួសារ ដើម្បីបំពេញបេសកកម្មការពារសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងសង្គមជាតិ។

ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី សូមគាំទ្រ និងកោតសរសើរចំពោះការប្តេជ្ញាចិត្ត និងទិសស្លោករបស់បញ្ជាការដ្ឋានអង្គរក្ស គឺ «ស្មោះត្រង់ ការពារ និងបម្រើ» ដែលពិតជាមានសារសំខាន់ណាស់ក្នុងការកំណត់យ៉ាងច្បាស់នូវគោលដៅ ភារកិច្ច និងការបំពេញបេសកកម្ម ឱ្យបានទាន់ពេលវេលា គ្រប់ពេលវេលា ដើម្បីការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ក្នុងការថែរក្សាការពារសន្តិភាពពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ ជាពិសេសការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ។

ដើម្បីបន្តរឹតចំណងមិត្តភាពកាន់តែខ្លាំង ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសចងសម្ព័ន្ធមេត្រីភាពរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយបញ្ជាការដ្ឋានអង្គរក្ស ដោយនឹងមានការរៀបចំពិធីជួបសំណេះសំណាលចំនួន ២ដង ក្នុងមួយឆ្នាំ ជាមួយកងកម្លាំងបញ្ជាការដ្ឋានអង្គរក្សគឺនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ បានប្រគល់អំណោយជូនដល់បញ្ជាការដ្ឋានអង្គរក្ស រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ ភេសជ្ជៈ និងថវិកាផងដែរ៕

ឯកឧត្តម ហេង សួរ ជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាននៃបញ្ជាការដ្ឋានអង្គរក្ស នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

(កណ្តាល)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាននៅបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាលមុនពេលឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខនេះ។

ពិធីជួបសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមជាសហអធិបតីពី ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ (ខ.ភ.ម.) និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  ជូនចំពោះនាយទាហានជាន់ខ្ពស់ នាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប ដែលកំពុងបំពេញកិច្ចការនៅក្នុងបញ្ជាការដ្ឋានអង្គរក្ស។

តាងនាមនាមថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់នូវការចងចាំជានិច្ច និងសូមអរគុណយ៉ាងខ្លាំងដល់នាយទាហាន នាយទាហានរង ពលទាហាននៅបញ្ជាការដ្ឋានអង្គរក្ស ក្នុងការលះបង់ទាំងពេលវេលា កម្លាំងកាយ មនោសញ្ចេតនាជាមួយក្រុមគ្រួសារ ដើម្បីបំពេញបេសកកម្មការពារសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងសង្គមជាតិ។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី សូមគាំទ្រ និងកោតសរសើរចំពោះការប្តេជ្ញាចិត្ត និងទិសស្លោករបស់បញ្ជាការដ្ឋានអង្គរក្ស គឺ «ស្មោះត្រង់ ការពារ និងបម្រើ» ដែលពិតជាមានសារសំខាន់ណាស់ក្នុងការកំណត់យ៉ាងច្បាស់នូវគោលដៅ ភារកិច្ច និងការបំពេញបេសកកម្ម ឱ្យបានទាន់ពេលវេលា គ្រប់ពេលវេលា ដើម្បីការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ក្នុងការថែរក្សាការពារសន្តិភាពពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ ជាពិសេសការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ។

ដើម្បីបន្តរឹតចំណងមិត្តភាពកាន់តែខ្លាំង ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសចងសម្ព័ន្ធមេត្រីភាពរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយបញ្ជាការដ្ឋានអង្គរក្ស ដោយនឹងមានការរៀបចំពិធីជួបសំណេះសំណាលចំនួន ២ដង ក្នុងមួយឆ្នាំ ជាមួយកងកម្លាំងបញ្ជាការដ្ឋានអង្គរក្សគឺនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ បានប្រគល់អំណោយជូនដល់បញ្ជាការដ្ឋានអង្គរក្ស រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ ភេសជ្ជៈ និងថវិកា ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង