គណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងជួរមុខឈរជើងនៅតំបន់ព្រំដែន ទិសប្រាសាទតាមាន់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ គណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើងចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនដល់នាយទាហាន ពលទាហាន វរសេនាតូចលេខ ៤២២ នៃកងពលតូចថ្មើរជើងលេខ ៤២ និងនាយនគរបាល ពលនគរបាល វរសេនាតូចការពារព្រំដែនគោកលេខ ៧០២ ជួរមុខឈរជើងនៅតំបន់ព្រំដែន (កម្ពុជា-ថៃ) ទិសប្រាសាទតាមាន់ ស្ថិតក្នងភូមិសាស្ត្រខេត្តឧត្តរមានជ័យ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្នុងការជួបសំណេះសំណាលសួរសុខទុក្ខនេះ មានការអមដំណើរដោយ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំង៣ មន្ទីរ-អង្គភាពជំវិញខេត្ត ក្រុង-ស្រុក និងមន្ត្រីក្រោមឱវាទ៕