**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

ឯកឧត្តម ខ្វៃ អាទិត្យា៖ យើងត្រូវប្រើព័ត៌មានពិត បន្សាបព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ «យើងត្រូវប្រើព័ត៌មានពិត បន្សាបព័ត៌មានក្លែងក្លាយ» នេះជាប្រសាសន៍ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការការពារ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត Cyber Security» លើវិស័យបរិស្ថាន និងមានការចូលរួមពីឯកកឧត្តម ឡេង ជីវិន អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន វាគ្មិនកិត្តិយសលោក អ៊ូ ផាន់ណារិទ្ធ និងលោក ជា លីនណា មកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីរាជការដែលជាជំនួយការថ្នាក់ដឹកនាំក្រសួង មន្ទីរបរិស្ថានទាំង២៥រាជធានី ខេត្តជាច្រើនរូបទៀត នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥។

ថ្លែងក្នុងអង្គសិក្ខាសាលា ឯកឧត្តម ខ្វៃ អាទិត្យា បានគូសបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការយកចិត្តទុកដាក់ខ្លាំងលើបច្ចេកវិទ្យា និងបានចាត់ទុកបច្ចេកវិទ្យា ជាកាតាលីករដ៏មានសារៈសំខាន់ថ្មីមួយ ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះមានក្រសួងបរិស្ថាន បាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញបរិវត្តកម្មឌីជីថល ដោយបញ្ហាព័ត៌មានក្លែងក្លាយ គឺជាប្រធានបទចាំបាច់ដែលត្រូវលើកយកមកពិភាក្សា និងស្វែងរកវិធីទប់ស្កាត់ ប្រយុទ្ធប្រឆាំងជាប្រចាំ ព្រោះព័ត៌មានក្លែងក្លាយបានបង្កចលាចលសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

ឯកឧត្តមបានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានឱ្យច្បាស់លាស់ មុននឹងជឿលើព័ត៌មានអ្វីមួយ។ ជាមួយគ្នានេះ ទាក់ទងទៅនឹងព័ត៌មានគុណភាពខ្យល់ ឯកឧត្តមសូមឱ្យសាធារណជនផ្ទៀងផ្ទាត់ ជឿជាក់លើ App ត្រួតពិនិត្យគុណភាពខ្យល់របស់ក្រសួងបរិស្ថាន។ ក្រសួងបរិស្ថាន បានផ្សព្វផ្សាយផ្តល់ព័ត៌មានពិតជាប្រចាំ ដែលផ្ទុយពីការលើកឡើងពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលមាននិន្នាការបន្លំបំភ្លៃព័ត៌មានទាក់ទងនឹងគុណភាពខ្យល់ ហើយមានព័ត៌មានខ្លះក៏លើកឡើងអំពីការបំពុលខ្យល់នៅក្នុងប្រទេសជិតខាងថាបណ្តាលមកពីប្រទេសកម្ពុជា។ ត្រង់ចំណុចនេះ ឯកឧត្តម ខ្វៃ អាទិត្យា បានអះអាងជាថ្មីម្តងទៀត ប្រទេសកម្ពុជា ជាប្រទេសដែលមានការគ្រប់គ្រងគុណភាពខ្យល់បានល្អប្រសើរ ដែលបានដាក់ចេញនូវផែនការ «ផ្ទៃមេឃពណ៌ខៀវ» ដោយមានឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស ដូច្នេះព័ត៌មានស្តីពីគុណភាពខ្យល់ ត្រូវបានផ្សព្វផ្សាយជារឿងរាល់ម៉ោង នៅលើប្រព័ន្ធផ្សព្វផ្សាយក្រសួង ហើយនឹងបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួន។ ដូចគ្នានេះដែរ សូមឱ្យសាធារណជនផ្ទៀងផ្ទាត់ តាមដានគុណភាពខ្យល់នៅកម្ពុជា តាមរយៈចូលទៅកាន់វេបសាយរបស់ក្រសួងបរិស្ថាន ៖www.airquality.moe.gov.kh និងប្រព័ន្ធ APP ឈ្មោះ CGS SPA ដែលធ្វើបច្ចុប្បន្នភាពប្រចាំ។

គួររម្លឹកឱ្យដឹងថា សិក្ខាសាលាដែលរៀបចំដោយនាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តីរាជការតាមបណ្តាអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន និងមន្រ្តីទទួលបន្ទុកបណ្តាញផ្សព្វផ្សាយព័ត៌មានបរិស្ថានបណ្តាមន្ទីរបរិស្ថាន រាជធានី ខេត្តទាំង២៥ ដើម្បីជៀសផុតពីការហេគ (Hack) ពីជនខិលខូច, បានជ្រួតជ្រាបពីបច្ចុប្បន្នភាពនៃដំណើរការរដ្ឋបាលអេឡិកត្រូនិករបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចូលរួមចែករំលែកនូវបទពិសោធន៍ការងារទាក់ទងនឹងការផ្តល់ព័ត៌មាន ការថែររក្សាសុវត្ថិភាពបណ្តាញផ្សព្វផ្សាយសង្គម ប្រព័ន្ធអ៊ីនធើណេត និងប្រព័ន្ធការពាររបស់ស្ថាប័នជូនអង្គភាពចំណុះក្រសួងបរិស្ថាន ដើម្បីធានាបាននូវសុវត្ថិភាពឯកសារព័ត៌មានពិតពីវិស័យបរិស្ថាន ៕

អត្ថបទដែលជាប់ទាក់ទង