កម្ពុជា-ជប៉ុន ពិភាក្សាពីគម្រោងវិនិយោគ របស់សហគ្រាសធុនតូច និងមធ្យមដែលកំពុងដំណើរការនៅកម្ពុជា
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម លឹម វិសាល រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសម ពីសំណាក់គណប្រតិភូសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគម នៅទីស្ដីការក្រសួង។
ក្នុងឱកាសនៃជំនួបនេះ ភាគីទាំងពីរបានពិភាក្សាពីគម្រោងវិនិយោគ របស់សហគ្រាសធុនតូច និងមធ្យមដែលកំពុងដំណើរការនៅកម្ពុជា រួមមានការបណ្តុះបណ្តាលវិជ្ជាជីវៈ កសិដ្ឋានចិញ្ចឹមត្រី និងគម្រោងអាងស្តុកទឹក និងកាលានុវត្តភាពនៃការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ៕