សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកទុក្ខជូន អគ្គលេខាបក្សបដិវត្តន៍ឡាវ ចំពោះមរណភាព ឯកឧត្តម ខាំតៃ ស៊ីផាន់ដន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតរំលែកទុក្ខជូន ឯកឧត្តម ថងលូន ស៊ីសូលីត (Thongloun Sisolith) អគ្គលេខាបក្សបដិវត្តន៍ឡាវ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចំពោះមរណភាព ឯកឧត្តម ខាំតៃ ស៊ីផាន់ដន អតីតនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាអតីតប្រធានគណៈកម្មាធិការមជ្ឈឹមបក្សបដិវត្តន៍ឡាវ ៕