**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ចង់បង្កើតភូមថ្មី ត្រូវយល់អំពីចំណុចទាំងអស់នេះ

ភ្នំពេញ៖ និយមន័យ ភូមិគឺជាកន្លែងប្រមូលផ្តុំដោយផ្ទះ និងគ្រួសារប្រជាពលរដ្ឋជាច្រើន។ ភូមិជា ច្រើនរួមផ្តុំគ្នាបង្កើតបានឃុំ ឬសង្កាត់មួយ។ ភូមិនីមួយៗ ត្រូវគ្រប់គ្រងដោយមេភូមិម្នាក់ អមដោយអនុប្រធានភូមិម្នាក់ និង សមាជិកភូមិម្នាក់ជាជំនួយការ។ ដោយឡែកភូមិ មិនមែនជាថ្នាក់រដ្ឋបាលដែលបានចែងក្នុងរដ្ឋធម្មនុញ្ញឡើយ។ នេះបើយោងតាមសេចក្តីណែនាំ ០០៤ស.ណ.ន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦។

ស្របតាមបរិបទនឹងការវិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ ចំនួនប្រជាជនក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងបម្រែបម្រួលការផ្លាស់ប្តូរទីលំនៅពីតំបន់មួយទៅតំបន់មួយ ដែលទាមទារឱ្យមានការពង្រីកភូមិ ឬឈានទៅដល់ការបង្កើតភូមិថ្មីតែម្តង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។

តើការបង្កើតភូមិថ្មី ត្រូវមានលក្ខណៈវិនិច្ឆ័យអ្វីខ្លះ ផ្អែកតាមសេចក្តីណែនាំខាងលើ ការបង្កើតភូមិថ្មីនៅទីតាំងណាមួយ ត្រូវមានលំនៅដ្ឋាន និងប្រជាពលរដ្ឋយ៉ាងតិច ១៥០គ្រួសារ ដែលប្រមូលផ្តុំគ្នានៅទីតាំងមួយសមស្រប ហើយដែលលំបាកដាក់បញ្ចូលនៅក្នុងភូមិណាមួយ នៃឃុំ-សង្កាត់ជាមួយ ឬឃុំ-សង្កាត់ដែលជិតខាងជាប់គ្នា។ ចំណុចមួយទៀតការបង្កើតភូមិថ្មី គឺមិនត្រូវស្ថិតក្នុងទីតាំងដែលច្បាប់ហាមឃាត់ ត្រូវមានប្រជាពលរដ្ឋលើសពីពាក់កណ្តាលនៃភូមិដែលគ្រោងបង្កើតថ្មីនោះគាំទ្រ និងគ្មានការតវ៉ាពីភូមិ ឬឃុំ សង្កាត់ជិតខាងដែលនៅជាប់គ្នា។

បើតាមសេចក្តីណែនាំដដែល ការបង្កើតភូមិថ្មី ក៏ត្រូវមានការបំបែកភូមិដែរ ដូច្នេះការបំបែកភូមិ ត្រូវមានលក្ខណៈវិនិច្ឆ័យដូចជា ភូមិដែលស្នើបំបែកនោះ មានប្រជាពលរដ្ឋច្រើនលើសលប់ ឬពិបាកគ្រប់គ្រង ក្រោយពេលបំបែកហើយ នៅសល់ចំនួនប្រជាពលរដ្ឋសមស្របយ៉ាងហោចណាស់ ស្មើនឹងភូមិដែលបង្កើតថ្មីដែរ ត្រូវមានប្រជាពលរដ្ឋលើសពីពាក់កណ្តាលគាំទ្រ និងគ្មានការតវ៉ាពីភូមិ ឬឃុំ សង្កាត់ណាមួយជិតខាងដែលនៅជាប់គ្នា។

ក្រៅពីចំណុចដែលបានបញ្ជាក់ក្នុងលក្ខណៈវិនិច្ឆ័យខាងលើនេះ រដ្ឋបាលឃុំ សង្កាត់ដែលមានបំណងបង្កើតភូមិថ្មី ត្រូវពិនិត្យមើលចំនួនភូមិដែលត្រូវបង្កើត ឬបំបែក ប្រៀបធៀបជាមួយនឹងថវិកាចំណាយផ្នែករដ្ឋបាលទូទៅនៃមូលនិធិឃុំ សង្កាត់ ដែលបានកំណត់មិនឱ្យលើសពី ១ភាគ៣នៃមូលនិធិឃុំ សង្កាត់ នេះបើយោងតាមមាត្រា១២នៃអនុក្រឹត្យលេខ ១៦ អនក្រ.បក ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០២ ស្តីពីមូលនិធិឃុំ សង្កាត់។

ក្នុងករណីមានការបង្កើតភូមិថ្មីច្រើននៅក្នុងឃុំតែមួយធ្វើឱ្យការចំណាយទៅលើប្រាក់ឧបត្ថម្ភចំពោះប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិកើនឡើង ដែលបណ្តាលឱ្យថវិកាចំណាយផ្នែករដ្ឋបាលអាចកើនឡើងលើសពី ១ភាគ៣នៃមូលនិធិឃុំ សង្កាត់។ សូមបញ្ជាក់ថា ក្នុងការបង្កើតភូមិថ្មីមួយ រដ្ឋបាលឃុំ សង្កាត់ ត្រូវចំណាយបន្ថែមសម្រាប់ប្រាក់ឧបត្ថម្ភចំពោះប្រធានភូមិ (៥៧០ ០០០រៀល) អនុប្រធានភូមិ (៤៤៥ ០០០រៀល) និងសមាជិកភូមិ (៤១៥ ០០០រៀល) សរុប ១ ៤៣០ ០០០រៀល/ខែ ឬ ១៧ ១៦០ ០០០រៀល/ឆ្នាំ។

សូមបញ្ជាក់ថា គិតមកដល់បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាមានរដ្ឋបាលរាជធានីចំនួន១ ខេត្តចំនួន២៤ ក្រុងចំនួន៣៣ ស្រុកចំនួន១៦៣ សង្កាត់ចំនួន២៧៤ ឃុំចំនួន១.៣៧៨ និងភូមិចំនួន ១៤.៥៨១ភូមិ ៕

អត្ថបទដែលជាប់ទាក់ទង