**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ថ្វាយសារលិខិតថ្វាយព្រះពរ ហ្លួងម៉ែ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម ហេង សួរ អញ្ជើញជូនដំណើរបងប្អូន កម្មករ-និយោជិត ប្រជាពលរដ្ឋ ធ្វើដំណើរទៅកាន់ស្រុកកំណើតតាមរយៈរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយមិនបង់ប្រាក់**ឯកឧត្តម ទេព អស្នារិទ្ធ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម ទេព អស្នារិទ្ធ ផ្ញើសារលិខិតគោរពជូនពរ លោក ទេព ច័ន្ទតារា និងលោកស្រី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការរៀបចំសោភណភាពក្នុងក្រុងកំពង់ចាម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់**ក្រុមការងារអង្គការ WWF រកឃើញកូនសត្វរំពេទន្លេ និងកូនសត្វត្រយងចង្កំក-ស ហើរជាលើកដំបូងនៅតំបន់ទេសភាពព្រៃលិចទឹកមេគង្គ**សន្និសីទប្រធានសភានៃអន្តរសភាក្រោមការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា បានឯកភាពលើតួនាទីដ៏សំខាន់នៃការទូតសភានិងកិច្ចសន្ទនាអន្តរសភា ដើម្បីវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរួមគ្នា**កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥៖ សម្តេចប្រធានរដ្ឋសភា អំពាវនាវឱ្យប្រើនូវវិធីសាស្រ្តកណ្តាលនិយម និងបានបង្ហាញពីតួនាទីរបស់រដ្ឋសភាកម្ពុជាក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាពនិងវិបុលភាព

រដ្ឋមន្រ្តីបរិស្ថាន៖ ការគោរពច្បាប់និងបទដ្ឋានគតិយុត្តធ្វើឱ្យបរិស្ថានស្អាតនិងផលិតកម្មក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្អ

ភ្នំពេញ៖ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយប្រតិភូសម្ពន្ធ័ឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដែលដឹកនាំដោយលោក Trương Minh Trung អគ្គនាយករងទី១នៃសម្ពន្ធ័ឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា។

លោក Trương Minh Trung បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីសមិទ្ធផលការងារក្នុងឆ្នាំ២០២៤ ដែលសម្រេចបាន និងបានរួមចំណែកក្នុងការផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់ ដោយអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណសម្ពន្ធ័ឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដែលបានចូលរួមចំណែកក្នុងសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសការទទួលខុសត្រូវលើការវិនិយោគស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ជាធរមានរបស់កម្ពុជា ជាពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលបានដាក់ចេញ គឺផ្តល់អត្ថប្រយោជន៍ដ៏ល្អសម្រាប់ក្រុមហ៊ុនវិនិយោគទាំងអស់នៅកម្ពុជា។ «បរិស្ថានគឺជាជីវិត» ហើយការណ៍ដែលក្រុមហ៊ុនដែលបានគិតគូរដល់បរិស្ថាន គឺស្ថាប័នទាំងនោះត្រូវបានវាយតម្លៃថាបានចូលរួមចំណែកគោរពច្បាប់ បទដ្ឋានបរិស្ថានបានត្រឹមត្រូវ និងទទួលខុសត្រូវចំពោះសុខភាពសាធារណៈ អាយុជីវិតរបស់កម្មករ កម្មការិនី និងប្រជាពលរដ្ឋជាធំ ហើយផលិតកម្មរបស់ខ្លួនស្អាត និងទទួលស្គាល់ថាបានគោរពនូវបទដ្ឋានបរិស្ថាននិងសង្គម។ ក្រសួងបរិស្ថានគាំទ្រនិងវាយតម្លៃថាក្រុមហ៊ុនទាំងនោះ ដែលបានវិនិយោគនៅកម្ពុជា មានការទទួលខុសត្រូវខ្ពស់ចំពោះបរិស្ថាន និងបានរួមចំណែកដល់សង្គមនិងសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ហើយកិត្តិយសដ៏ថ្លៃថ្នូរទាំងនេះ នឹងផ្សព្វផ្សាយចេញទៅកាន់ក្រុមហ៊ុនដៃគូ អ្នកទទួលទិញ និងអ្នកប្រើប្រាស់ ៕

អត្ថបទដែលជាប់ទាក់ទង