**រដ្ឋមន្រ្ដីសុខាភិបាល៖ ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំអោយអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ ការពារសុខភាព និងសុខុមាលភាពប្រជាជន សំដៅភាពល្អប្រសើរជាប់ជាប្រចាំ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញតំណាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ខេត្តត្បូងឃ្មុំ**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)”**ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**នគរបាលខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងនគរបាលជាច្រើននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងភ្លន់ជាមួយពលរដ្ឋ**អាមេរិកប្រគល់ឱសានវាទព្រែកជីកប៉ាណាម៉ាឲ្យចិន**អាមេរិកដំឡើងពន្ធលើការនាំចូលរបស់ចិនទាំងអស់ដល់កម្រិត ១០៤ភាគរយ**យ៉ាងហោចណាស់មនុស្ស ២៧នាក់បានស្លាប់បន្ទាប់ពីការដួលរលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋ Dominican**WTO នឹងរៀបចំការពិគ្រោះយោបល់ក្រៅផ្លូវការស្តីពីផលប៉ះពាល់នៃភាពតានតឹងពាណិជ្ជកម្ម**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC

បឹងពារាំងគឺជាតំបន់អភិរក្ស ទីជម្រកមច្ឆាជាតិ និងជីវៈចម្រុះ-ជីវសាស្រ្ត ព័ទ្ធដោយព្រៃលិចទឹក ដែលជាជម្រកត្រីមេពូជ និងសត្វស្លាបប្រមាណជាង១៧០ប្រភេទអាស្រ័យនៅ និងស្វែងរកចំណី

ភ្នំពេញ៖ បឹងពារាំងគឺជាតំបន់អភិរក្ស ទីជម្រកមច្ឆាជាតិ និងជីវៈចម្រុះ-ជីវសាស្រ្ត ព័ទ្ធដោយព្រៃលិចទឹក ដែលជាជម្រកត្រីមេពូជ និងសត្វស្លាបប្រមាណជាង១៧០ប្រភេទអាស្រ័យនៅ និងស្វែងរកចំណីអាហារជាដើម។

បឹងពារាំងមានចម្ងាយប្រមាណ១៦គីឡូម៉ែត្រ ពីទីក្រុងសៀមរាប សហគមន៍ទេសចរណ៍វប្បធម៌ ធម្មជាតិ បឹងពារាំង មានផ្ទៃដីអភិរក្សលាតសន្ធឹងប្រមាណ៣០០០ហិកតា និងផ្ទៃទឹកប្រមាណ២៥០ហិកតា នារដូវប្រាំង ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងពីសហគមន៍ រួមជាមួយអាជ្ញាធរផង បឹងពារាំងបានប្រែក្លាយមកជាមណ្ឌលដ៏សុខសាន្តសម្រាប់ ត្រីមេពូជ អភិរក្សព្រៃលិចទឹក និងសត្វស្លាបទឹក ដែលញុំាងឱ្យតំបន់នេះ ក្លាយទៅជាតំបន់គោលដៅទាក់ទាញមួយ អាចឱ្យទេសចរមកទស្សនា និងផ្តិតយករូបភាពនៃទេសភាពបៃតងដ៏ស្រស់ត្រកាល។

ដើមឡើយបឹងពារាំងជាបឹងធម្មជាតិមួយ ដែលប្រជាពលរដ្ឋតែងធ្វើនេសាទលក្ខណៈគ្រួសារ និងអាស្រ័យផលអនុផលធនធានធម្មជាតិជាយូរលង់ណាស់មកហើយ។ បន្ទាប់មកក្នុងឆ្នាំ២០១៥ ក្រោមគំនិតផ្តួចផ្តើមពីប្រធានសហគមន៍ និងបងប្អូនអ្នកស្ម័គ្រចិត្តជាង៣០គ្រួសារ បានរួមគ្នាបង្កើតជាតំបន់អភិរក្ស ក្នុងគោលដៅការពារតំបន់ព្រៃលិចទឹក រួមនិងជីវៈចម្រុះទាំងឡាយ ឱ្យបានគង់វង្សរហូតដល់កូនចៅជំនាន់ក្រោយ។

លោក ភុត ផានិត ប្រធានផ្នែកទេសចរណ៍នៃសហគមន៍ទេសចរណ៍បឹងពារាំង បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ក្រោយពេលរួមគ្នាបង្កើតឱ្យក្លាយជាតំបន់អភិរក្ស ការពារ ទប់ស្កាត់បទល្មើសនានា សហគមន៍ជួបភាពចម្រូងចម្រាស់យ៉ាងច្រើនជាមួយក្រុមអ្នកនេសាទ ឬប្រជាពលរដ្ឋមួយចំនួន ដែលមិនបានយល់ដឹងពីសារសំខាន់នៃជីវៈចម្រុះ និងធនធានធម្មជាតិ។ បន្ទាប់ពីគំនិតផ្តួចផ្តើមបានមួយឆ្នាំ សហគមន៍ក៏ទទួលបានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យទីនេះក្លាយជាតំបន់ការពារធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យបានគង់វង្ស។

លោកបានបន្តទៀតថា កិច្ចការងារអភិរក្សជាច្រើន សហគមន៍បានរួមគ្នាធ្វើឡើងដោយស្ម័គ្រចិត្ត រួមទាំងការងារយាមល្បាត ទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះ បានបញ្ចប់ការស្តារស្រះ ដែលមានជម្រៅជ្រៅៗ ដើម្បីជាទីជម្រកនៃត្រីមេពូជរាប់សិបប្រភេទពឹងអាស្រ័យ បង្កើនធនធានធម្មជាតិឱ្យបានប្រសើរឡើងជាប្រចំា។

ប្រធានផ្នែកទេសចរណ៍នៃសហគមន៍ទេសចរណ៍បឹងពារាំង បានបន្តទៀតថា ក្រៅពីត្រីមេពូជ ដូចជា៖ត្រីឆ្តោ ត្រីរ៉ស់ ត្រីក្រាយ ត្រីឆ្លាត រួមនឹងត្រីជាច្រើនប្រភេទទៀត បឹងពារាំងក៏ជាទីជម្រកនៃជីវៈចម្រុះកម្រៗច្រើនប្រភេទ រួមទាំងសត្វស្លាប សរុបជិត២០០ប្រភេទពឹងអាស្រ័យជាប្រចាំផងដែរ។

បើតាមលោក ភុត ផានិត បានឲ្យដឹងបន្ថែមទៀតថា បឹងពារាំងមិនត្រឹមជាកន្លែងអភិរក្ស ជាទីជម្រកនៃជីវៈចម្រុះទាំងឡាយពឹងអាស្រ័យយ៉ាងសុខសាន្តប៉ុណ្ណោះឡើយ ប៉ុន្តែទីនេះបានទាក់ទាញទេសចរឱ្យចូលមកទស្សនាមិនចេះដាច់ និងបានប្រសិទ្ធនាមឱ្យបឹងពារាំងថា៖ ទីកន្លែងដ៏ស្រស់ស្អាតបំផុតលើពិភពលោក។

លោក ម៉ុយ មាន អាយុជាង៤៤ឆ្នាំ សមាជិក សហគមន៍ទេសចរណ៍បឹងពារាំងបានឱ្យដឹងថា៖ ដើមឡើយរូបលោកក៏ជាអ្នកពឹងអាស្រ័យលើធនធានធម្មជាតិក្នុងសហគមន៍ជាចម្បង ប៉ុន្តែជាបន្តបន្ទាប់លោកតែងសង្កេតឃើញពលរដ្ឋខ្លះ តែងឆ្លៀតឱកាសប្រព្រឹត្តិសកម្មភាពផ្ទុយនឹងច្បាប់ ក្នុងរបរនេសាទ និងធនធានធម្មជាតិ ទើបលោកសម្រេចចិត្តចូលរួមជាសមាជិកសហគមន៍ដើម្បីការពារបឹងនិងព្រៃសហគមន៍។ ក្នុងនាមជាសមាជិក និងជាអ្នកប្រកបរបរបើកទូកដឹកភ្ញៀវទេសចរ លោកពិតជាសប្បាយរីករាយ ដែលរូបលោកបានចូលរួមដោយស្ម័គ្រចិត្តក្នុងកិច្ចការថែរក្សា ការពារព្រៃសហគមន៍ឱ្យបានគង់វង្ស។

ប្រជាសហគមន៍រូបនេះ បានលើកឡើងថា៖ ដើម្បីថែរក្សាការពារ អភិរក្សបឹងសហគមន៍ឱ្យបានគង់វង្សយូរអង្វែងតទៅមុខនោះ ចាំបាច់ណាស់ការចូលរួម ពីទេសចរជាតិនិងអន្តរជាតិមិនអាចខ្វះបានឡើយ ព្រោះថា៖នៅពេលមានភ្ញៀវមកទស្សនាជាបន្តបន្ទាប់ ប្រជាសហគមន៍ក៏មានប្រាក់ចំណូលគ្រប់គ្រាន់មកចិញ្ចឹមគ្រួសារ មិនបាច់ធ្វើចំណាកស្រុក ឬទន្រ្ទានធនធានធម្មជាតិឡើយ។

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាហូរហែតែងនិយមទៅទស្សនាជីវៈចម្រុះ នៅសហគមន៍ទេសចរណ៍បឹងពារាំង ជាក់ស្តែងរយៈពេលពេញមួយខែមីនា ឆ្នាំ២០២៥ ភ្ញៀវទេសចរជាតិចំនួនជិត៣០០នាក់ និងទេសចរបទេស២០០នាក់បានចូលមកកម្សាន្ត។ ជាមួយគ្នានេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ សង្ឃឹមថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ចូលមកទស្សនាកម្សាន្ត។

ដោយសារបឹងពារាំង និងបឹងរណបដ៏ទៃទៀតជាបឹងធម្មជាតិដែលល្អឯក និងជាទីជម្រកមច្ឆាជាតិនិងជីវចម្រុះ-ជីវសាស្រ្ត ព័ទ្ធដោយព្រៃលិចទឹក ដែលជាជម្រកត្រីមេពូជ និងសត្វស្លាបប្រមាណជាង១៧០ប្រភេទ។ បឹងនេះគ្របដណ្តប់ផ្ទៃទឹក២៥០ហិកតានារដូវប្រាំង មានទីតាំងជាប់សង្កាត់ជ្រាវ និងសង្កាត់សៀមរាប ចម្ងាយ១៦គីឡូម៉ែត្រ ខាងត្បូងទីក្រុងសៀមរាប និង២គីឡូម៉ែត្រខាងជើងបឹងទន្លេសាប។
ដោយទទួលបានច្បាប់ពីក្រសួងមហាផ្ទៃ បច្ចុប្បន្នបឹងពារាំង ឬតំបន់អភិរក្សជីវៈចម្រុះបឹងពារាំង ត្រូវការការពារ និងអភិរក្សយ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត ដោយ សហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិ បឹងពារាំង-សង្កាត់ជ្រាវ។សកម្មភាពនៃការការពារ និងអភិរក្សរបស់ប្រជាសហគមន៍ជ្រាវ បានប្រែក្លាយតំបន់នេះ ទៅជាមណ្ឌលដ៏សុខសាន្តសំរាប់ ត្រីមេពូជ ព្រៃលិចទឹក និងសត្វស្លាបទឹក ដែលញុំាងឱ្យតំបន់នេះ ក្លាយទៅជាគោលដៅទាក់ទាញថ្មី សំរាប់ទេសចរជាតិ និងអន្តរជាតិ មកទស្សនានិងផ្តិតយករូបភាពនៃទេសភាពបៃតង សត្វស្លាបទឹក សត្វស្លាបដីសើមរាប់រយប្រភេទ៕

អត្ថបទដែលជាប់ទាក់ទង