**រដ្ឋមន្រ្ដីសុខាភិបាល៖ ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំអោយអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ ការពារសុខភាព និងសុខុមាលភាពប្រជាជន សំដៅភាពល្អប្រសើរជាប់ជាប្រចាំ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញតំណាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ខេត្តត្បូងឃ្មុំ**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)”**ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**នគរបាលខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងនគរបាលជាច្រើននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងភ្លន់ជាមួយពលរដ្ឋ**អាមេរិកប្រគល់ឱសានវាទព្រែកជីកប៉ាណាម៉ាឲ្យចិន**អាមេរិកដំឡើងពន្ធលើការនាំចូលរបស់ចិនទាំងអស់ដល់កម្រិត ១០៤ភាគរយ**យ៉ាងហោចណាស់មនុស្ស ២៧នាក់បានស្លាប់បន្ទាប់ពីការដួលរលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋ Dominican**WTO នឹងរៀបចំការពិគ្រោះយោបល់ក្រៅផ្លូវការស្តីពីផលប៉ះពាល់នៃភាពតានតឹងពាណិជ្ជកម្ម**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC

ឯកឧត្ដម កែ គឹមយ៉ាន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអភិរក្សអភិវឌ្ឍគាំទ្រ លើកស្ទួយសុខដុមនីយ៍កម្មសាសនា ប្រឆាំងដាច់ខាតការរើសអើងជំនឿសាសនា

បន្ទាយមានជ័យ៖ ឯកឧត្ដម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ ម៉ៅ ម៉ាល័យ ព្រមទាំងក្រុមការងារគ្រប់ថ្នាក់និងអាជ្ញាធរដែនដីអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមានិងសម្ពោធឆ្លងព្រះវិហារថ្មី នៅវត្តរតននិមិត្តសំពៅផល ដែលមានតម្លៃសរុប ៣២៨ពាន់៤៤១ដុល្លាអាមេរិក ស្ថិតនៅឃុំរហាត់ទឹក ស្រុកមង្គលបូរី នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្ដម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក ប្រគេនពរ និងជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារីប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេននិងជូនអ្នកបន្ទាយមានជ័យទាំងអស់ពិសេសអាជ្ញាធរស្រុកមង្គលបូរី ចំពោះការរួមចំណែកគំាទ្រក្នុងស្មារតីសាមគ្គីភាព ទទួលខុសត្រូវ អភិវឌ្ឍមូលដ្ឋាននិងជីវភាពរស់នៅកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម កែ គឹមយ៉ាន បានបន្តថារាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត បានខិតខំអភិរក្ស អភិវឌ្ឍ គាំទ្រ លើកស្ទួយ ការគោរពនូវសិទ្ធិសេរីភាពខាងជំនឿ សាសនា ការខិតខំពង្រឹងសុខដុមនីយ៍កម្មរវាងគ្រប់សាសនា ជាតិសាសន៍ ប្រឆាំងដាច់ខាតការរើសអើងជំនឿសាសនា សំដៅប្រែក្លាយសក្តានុពលសាសនាទាំងអស់ទៅជាកម្លាំងសាមគ្គីជាតិតែមួយដ៏ខ្លាំងក្លា ក្នុងការការពារសន្តិភាព ឯកភាពជាតិ ជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច លើកកម្ពស់សីលធម៌រស់នៅជាពិសេសយុវវ័យ តាមរយៈកម្មវិធីព្រះពុទ្ធសាសនា ការបញ្ចូលខ្លឹមសារអប់រំក្នុងពេលសម្តែងធម្មទេសនា ដើម្បីឲ្យយុវវ័យចៀសផុតពីអំពើអបាយ គ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀន ជាដើម ហើយវត្តអារ៉ាមក៏បានផ្តល់ជាទីជម្រកសម្រាប់សិស្ស និស្សិត និងជនគ្មានទីពឹងសម្រាប់ស្នាក់អាស្រ័យផងដែរ ដែលជាកិច្ចការមនុស្សធម៌មួយក្នុងវិស័យពុទ្ធសាសនា។

ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានអំពាវនាវដល់ មន្រ្តីរាជការ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងវិស័យពាក់ព័ន្ធទាំងអស់ត្រូវបន្តរួមគ្នាពង្រឹងការអនុវត្តឲ្យបានម៉ឺងម៉ាត់នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម សុខដុមនីយ៍កម្មសាសនា សុខភាពរៀបចំសណ្តាប់ធ្នាប់តាមទីអារាមទាក់ទាញទេសចរណ៍សង្រ្កាន្តឆ្នាំថ្មីសុខភាពមនុស្សចាស់ ការផ្តល់សេវាដោយប្រសិទ្ធភាព រកទីផ្សារកសិផល បង្ការការពារគ្រោះរាំងស្ងួត និងអគ្គីភ័យជាដើម។

ជាមួយគ្នានេះដែរ ឯកឧត្តម កែ គឹមយ៉ាន បាននាំយកនូវទេយ្យវត្ថុ បច្ច័យកសាងវេរប្រគេនដល់ព្រះសង្ឃនិងនាំអំណោយចែកជូនមន្រ្តីរាជការ កងកម្លាំងនិងអ្នកចូលរួម ព្រមទាំងបំពាក់គ្រឿងឥស្សរិយយជូនដល់សប្បុររសជនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង