**រដ្ឋមន្រ្ដីសុខាភិបាល៖ ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំអោយអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ ការពារសុខភាព និងសុខុមាលភាពប្រជាជន សំដៅភាពល្អប្រសើរជាប់ជាប្រចាំ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញតំណាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ខេត្តត្បូងឃ្មុំ**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)”**ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**នគរបាលខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងនគរបាលជាច្រើននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងភ្លន់ជាមួយពលរដ្ឋ**អាមេរិកប្រគល់ឱសានវាទព្រែកជីកប៉ាណាម៉ាឲ្យចិន**អាមេរិកដំឡើងពន្ធលើការនាំចូលរបស់ចិនទាំងអស់ដល់កម្រិត ១០៤ភាគរយ**យ៉ាងហោចណាស់មនុស្ស ២៧នាក់បានស្លាប់បន្ទាប់ពីការដួលរលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋ Dominican**WTO នឹងរៀបចំការពិគ្រោះយោបល់ក្រៅផ្លូវការស្តីពីផលប៉ះពាល់នៃភាពតានតឹងពាណិជ្ជកម្ម**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC

សិក្ខាសាលាប្រកាសដាក់ឱ្យអនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជានាយកអង្គភាពគ្រប់គ្រងគម្រោងក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក (World Bank) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមបើកសិក្ខាសាលាប្រកាសដាក់ឱ្យអនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក។

សូមជម្រាបជូនថា សិក្ខាសាលានាពេលនេះ មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី Tania Mayer នាយិកានៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា តំណាងស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ដៃគូអភិវឌ្ឍន៍នានា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងក្រុមការងារអនុវត្តគម្រោងរបស់ក្រសួងទាំងពីរ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនថា គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ជាគម្រោងថ្មីមួយស្របតាមចក្ខុវិស័យរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានដាក់ចេញសម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល៥ឆ្នាំ (២០២៤-២០២៨) សម្រាប់បម្រើដល់គ្រប់វិស័យដែលពាក់ព័ន្ធ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានរយៈពេលអនុវត្ត ៦ឆ្នាំ ចាប់ពីឆ្នាំ ២០២៥ ដល់ឆ្នាំ២០៣០ ក្នុងខេត្តចំនួន៤ រួមមាន ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តកំពង់ធំ និងខេត្តព្រះវិហារ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានជម្រាបជូនបន្ថែមទៀតថា ដើម្បីធានាសន្តិសុខទឹកនៅក្នុងប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព ការគ្រប់គ្រប់ធនធានទឹកនៅក្នុងក្របខ័ណ្ឌអាងស្ទឹង/ទន្លេ និងការអនុវត្តការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) គឺចាំបាច់ ហើយទាមទារឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ចូលរួមសហការ ដើម្បីក្រសួងធនធានទឹក និងឧតុនិយមមានផែនការគ្រប់គ្រង អភិវឌ្ឍ និងបែងចែកទឹកប្រកបដោយសមធម៌។

ថ្លែងក្នុងឱកាសបើកអង្គសិក្ខាសាលានាពេលនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានគាំទ្រចំពោះគម្រោងនេះ និងធនាគារពិភពលោក ដែលបានចូលរួមគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា សំដៅឆ្ពោះទៅរកការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ប្រកបដោយចីរភាព និងបរិយាប័ន្ន ហើយគម្រោងនេះ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍវិស័យធនធានទឹក ប្រកបដោយយុទ្ធសាស្រ្ត និងចក្ខុវិស័យវែងឆ្ងាយ ធ្វើយ៉ាងណាធានាប្រែក្លាយកម្ពុជា ជាប្រទេស ដែលមានសន្តិសុខទឹកនាពេលអនាគត ក្នុងបរិបទនៃការអភិវឌ្ឍ កំណើនសម្ពាធនានាពីសកម្មភាពមនុស្ស និងការប្រែប្រួលអាកាសធាតុ៕

អត្ថបទដែលជាប់ទាក់ទង