ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំសហការី ចូលរួមកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវាសាធារណៈ
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំសហការី ចូលរួមកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវាសាធារណៈ និងការបែងចែកចំណូលពាក់ព័ន្ធនឹងការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិដែលបានសាងសង់រួចមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម អូន ប៊ុនហាក់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីលោក លោកស្រីពីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប ៕