**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**បទវិភាគ៖ប្រទេសចិនឆ្លើយតបនឹងបញ្ហាប្រឈមនិងគាំពារសច្ចយុត្តិធម៌តាមរយៈ”ភាពនឹងនរ”របស់ខ្លួន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានព្យួរតំណែង!

សេអ៊ូល៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានព្យួរតំណែង ត្រូវបានតុលាការធម្មនុញ្ញសម្រេចដកតំណែងជាផ្លូវការហើយ នៅថ្ងៃសុក្រ ទី៤ ខែមេសា ដែលនេះនឹង ត្រួសត្រាយផ្លូវឱ្យមានការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។

តាមរយៈសាលក្រមសម្រេចរបស់តុលាការធម្មនុញ្ញកូរ៉េខាងត្បូង ដោយទទួលយកសេចក្ដីសម្រេចរបស់សភាដែលបានបោះឆ្នោតគាំទ្រការដកតំណែងរបស់លោក Yoon បានធ្វើឱ្យរូបលោក ក្លាយជាប្រធានាធិបតីទី២ របស់កូរ៉េខាងត្បូង ដែលត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីលោកស្រី Park ដែលត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងនៅខែមីនា ឆ្នាំ២០១៧។ ចៅក្រមទាំង៨រូបនៃតុលាការធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទជាមួយការតម្កល់ទុកជាបានការនូវសេចក្ដីសម្រេចដកតំណែងលោក Yoon ដោយសភាជាតិ។

ក្រោយការដកតំណែងលោក Yoon នេះដែរ កូរ៉េខាងត្បូងនឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្នុងរយៈពេល៦០ថ្ងៃ។

ក្នុងពេលបច្ចុប្បន្ន មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលជា បក្សប្រឆាំងដ៏សំខាន់មួយនៅកូរ៉េខាងត្បូង គឺលោក Lee Jae-myung កំពុងមានប្រជាប្រិយភាពនាំមុខគេក្នុងការស្ទង់មតិ។ តែក្រុមអ្នកវិភាគយល់ថាវាដូចជាលឿនពេកដែលត្រូវនិយាយថា លោក Lee អាចនឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតណាមួយ ខណៈមានគម្លាតនៃការគាំទ្រត្រឹម ៦ពិន្ទុប៉ុណ្ណោះរវាងគណបក្សរបស់លោក និងគណបក្សអំណាចប្រជាជន People Power Party (PPP) របស់លោក Yoon។

គួរបញ្ជាក់ថា លោក Yoon Suk Yeol ដែលត្រូវបានសភាគ្រប់គ្រងដោយក្រុមគណបក្សប្រឆាំង ព្យួរតំណែងកាលពីថ្ងៃទី១៤ ខែធ្នូ ជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ក៏កំពុងប្រឈមមុខនឹងការស៊ើបអង្កេតព្រហ្មទណ្ឌ ក្រោមបទចោទប្រកាន់បះបោរផងដែរ។ ប្រសិនបើតុលាការរកឃើញថាលោកពិតជាមានពិរុទ្ធលើបទចោទបះបោរពិតមែន នោះលោកអាចប្រឈមមុខ នឹងទោសជាប់ពន្ធនាគារអស់មួយជីវិត ឬប្រហារជីវិត៕

អត្ថបទដែលជាប់ទាក់ទង