សម្តេច ហេង សំរិន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញានក្ខន្ធ អតីតប្រធានគណៈកម្មាធិការមជ្ឈិមនៃបក្សបដិវត្តន៍ និងជាអតីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសមាជិក សមាជិកា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញានក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានគណៈកម្មាធិការមជ្ឈិមនៃបក្សបដិវត្តន៍ឡាវ និងជាអតីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅស្ថានទូតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា ។