**ក្រសួងការបរទេស ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងករណីដែលអាជ្ញាធរបានចុះបង្រ្កាបមជ្ឈមណ្ឌលបោកប្រាស់អនឡាញមួយកន្លែង នៅរាជធានីភ្នំពេញ ហើយចាប់បានឧក្រិដ្ឋជនជាជនជាតិចិន មួយចំនួន**សកម្មភាព កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចេញប្រតិបត្តិការយាមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ បុណ្យចូលឆ្នាំថ្ងៃទី២**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខជូន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះមរណភាពរបស់ ឯកឧត្ដម Tun Abdullah Ahmad Badawi**នគរបាលចាប់ខ្លួនជនសង្ស័យ ០៨នាក់ ស្ថិតនៅចំណុចផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមលេងកម្សាន្តតំបន់ត្រជាក់ចិត្ត ជាមួយបងប្អូន យុវជន យុវនារីយើង ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៥**បទវិភាគ៖មិនខ្លាចព្យុះភ្លៀងនិងបញ្ហាប្រឈម ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនកំពុងខិតខំតស៊ូឆ្ពោះទៅមុខ**ការដាក់របាំងពន្ធគយរបស់សហរដ្ឋម៉េរិកបានធ្វើឱ្យខូចទ្រង់ទ្រាយនៃការអភិវឌ្ឍសាកល**លោកXiJinpingប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកTrần Thanh Mẫnប្រធានរដ្ឋសភាវៀតណាម**លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម**ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាបានឈានចូលយុគសម័យថ្មី**ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាបានឈានចូលយុគសម័យថ្មី**បទវិភាគ៖ជោគវាសនារួមគ្នា ចិននិងកម្ពុជាចាប់ដៃគ្នាកសាងផ្លូវទៅរកភាពរុងរឿងថ្កុំថ្កើង**កម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》(ភាសាវៀតណាម)ចាប់ផ្តើមចាក់ផ្សាយ សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងវៀតណាមក៏បានប្រារព្ធធ្វើដែរ**ពន្លាជាតិចិននៃពិព័រណ៍ពិភពលោក Osaka បានសម្ពោធបើកជាផ្លូវការ**បទវិភាគ៖ការដែលអាមេរិកលុបចោលទាំងស្រុងនូវការដាក់“ពន្ធគយបដិការ” ទើបជាជម្រើសត្រឹមត្រូវតែមួយគត់សម្រាប់ដោះស្រាយជម្លោះពាណិជ្ជកម្ម**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន

ឯកឧត្តម នួន ផារ័ត្ន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST មានប្រវែង ១.៦៣៧ម៉ែត្រ ស្ថិតនៅសង្កាត់កំពង់ក្របៅ និងសង្កាត់អាចារ្យលាក់

ភ្នំពេញ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃអភិបាលខេត្តកំពង់ធំ បានថ្លែងថា ប្រជាពលរដ្ឋដែលរស់នៅពីរសង្កាត់មានសំណាងបានទទួលផ្លូវក្រាលកៅស៊ូ DBST មានប្រវែង ១.៦៣៧ម៉ែត្រ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងចំណេញពេលវេលាក្នុងការធ្វើដំណើរ។

ឯកឧត្តមលើកឡើងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តមបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងពិធីពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST មានប្រវែង ១.៦៣៧ម៉ែត្រ ស្ថិតនៅសង្កាត់កំពង់ក្របៅ និងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែនខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥។

លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន បានលើកឡើងថា ក្រោមការដឹកនាំដោយ ឯកឧត្តម នួន ផារ័ត្ន រដ្ឋបាលក្រុង ទទួលបានការជួយគាំទ្រ ក្នុងការសាងសង់កំណាត់ផ្លូវនេះ នាពេលនេះ ជាប្រភេទផ្លូវកៅស៊ូ DBST ដែលមានប្រវែង ១.៦៣៧ម៉ែត្រ ក្នុងនោះស្ថិតនៅភូមិកំពង់ក្របៅសង្កាត់កំពង់ក្របៅមានប្រវែង ៨៦៥ម៉ែត្រ និងស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ មានប្រវែង ៧៧២ម៉ែត្រ (ផ្លូវទំនប់សន្តិភាព)។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីជាកាដូចំណងដៃដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររដ្ឋបាលខេត្តកំពង់ធំ ជួយសាងសង់ផ្លូវមួយខ្សែ និងបំពាក់សូឡាបំភ្លឺតាមដងផ្លូវ ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទាំងយប់ទាំងថ្ងៃប្រកបដោយសុវត្ថិភាព។

ជាក់ស្ដែងផ្លូវនេះពីមុនលំបាកធ្វើដំណើរ ហើយក៏ជាទំនប់សន្តិភាពសម្រាប់ទប់ទឹក ស្ទាក់ទឹកកុំឱ្យហូរចូលក្រុង ដើម្បីបញ្ជៀសទឹកការពារមានសុវត្ថិភាពដល់ប្រជាពលរដ្ឋ។ ដោយសង្កេតឃើញពីការធ្វើដំណើរដ៏លំបាក ឯកឧត្តមអភិបាលខេត្ត ឱ្យក្រុមការងារចុះពិនិត្យស្រាវជ្រាវ សម្រេចកសាងផ្លូវនេះឱ្យបានលឿនបំផុត ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរនាពេលខាងមុខនេះ។

ឯកឧត្តម នួន ផារ័ត្ន ក៏បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងពីរសង្កាត់ សូមចូលរួមថែរក្សាផ្លូវកៅស៊ូ DBST មានប្រវែង ១.៦៣៧ម៉ែត្រនេះ ដើម្បីប្រើប្រាស់បានយូរអង្វែង និងមានសុវត្ថិភាពក្នុងការធ្វើដំណើរ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូDBST និងបើកបញ្ជាគ្រឿងចក្រផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង