**ក្រសួងការបរទេស ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងករណីដែលអាជ្ញាធរបានចុះបង្រ្កាបមជ្ឈមណ្ឌលបោកប្រាស់អនឡាញមួយកន្លែង នៅរាជធានីភ្នំពេញ ហើយចាប់បានឧក្រិដ្ឋជនជាជនជាតិចិន មួយចំនួន**សកម្មភាព កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចេញប្រតិបត្តិការយាមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ បុណ្យចូលឆ្នាំថ្ងៃទី២**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខជូន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះមរណភាពរបស់ ឯកឧត្ដម Tun Abdullah Ahmad Badawi**នគរបាលចាប់ខ្លួនជនសង្ស័យ ០៨នាក់ ស្ថិតនៅចំណុចផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមលេងកម្សាន្តតំបន់ត្រជាក់ចិត្ត ជាមួយបងប្អូន យុវជន យុវនារីយើង ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៥**បទវិភាគ៖មិនខ្លាចព្យុះភ្លៀងនិងបញ្ហាប្រឈម ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនកំពុងខិតខំតស៊ូឆ្ពោះទៅមុខ**ការដាក់របាំងពន្ធគយរបស់សហរដ្ឋម៉េរិកបានធ្វើឱ្យខូចទ្រង់ទ្រាយនៃការអភិវឌ្ឍសាកល**លោកXiJinpingប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកTrần Thanh Mẫnប្រធានរដ្ឋសភាវៀតណាម**លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម**ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាបានឈានចូលយុគសម័យថ្មី**ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាបានឈានចូលយុគសម័យថ្មី**បទវិភាគ៖ជោគវាសនារួមគ្នា ចិននិងកម្ពុជាចាប់ដៃគ្នាកសាងផ្លូវទៅរកភាពរុងរឿងថ្កុំថ្កើង**កម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》(ភាសាវៀតណាម)ចាប់ផ្តើមចាក់ផ្សាយ សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងវៀតណាមក៏បានប្រារព្ធធ្វើដែរ**ពន្លាជាតិចិននៃពិព័រណ៍ពិភពលោក Osaka បានសម្ពោធបើកជាផ្លូវការ**បទវិភាគ៖ការដែលអាមេរិកលុបចោលទាំងស្រុងនូវការដាក់“ពន្ធគយបដិការ” ទើបជាជម្រើសត្រឹមត្រូវតែមួយគត់សម្រាប់ដោះស្រាយជម្លោះពាណិជ្ជកម្ម**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន

អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅខេត្ត៤ ខណៈភ្នំពេញត្រៀមសម្ពោធស្នាក់ការថ្មីមួយទៀត

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណថ្មីមួយទៀត នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ រាជធានីភ្នំពេញ។ បើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ពិធីសម្ពោធស្នាក់ការថ្មីនេះ នឹងធ្វើឡើងនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺនាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ។

គួរកត់សំគាល់ថា ក្រសួងមហាផ្ទៃក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងរៀបចំទីតាំងផ្តល់សេវាលិខិតឆ្លងដែនសរុបចំនួន៦ទីតាំង រួមមាន នៅនាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សាខាលិខិតឆ្លងដែនផ្សារទំនើបអ៊ីនអន២សែនសុខ សាខាលិខិតឆ្លងដែនខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងនៅក្នុងមជ្ឈមណ្ឌល Heritage Walk ក្រុងសៀមរាប។

ដោយឡែកចំពោះទីតាំងផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានផ្តល់នៅ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅផ្សារទំនើបអ៊ីអន២ ព្រមទាំងមាននៅតាមប៉ុស្ដិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ខណៈការងារនេះពលរដ្ឋអាចទៅស្នើសុំបាននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ផងដែរ។

លោក រ៉េន រតនៈ បានឱ្យដឹងទៀតថា ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងឱកាសអញ្ជើញសម្ពោធឱ្យប្រើប្រាស់សមិទ្ធផល នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ បានណែនាំអគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សិក្សាបញ្ចូលសេវាវាធ្វើលិខិតឆ្លងដែននៅអង្គភាពច្រកចេញចូលតែមួយ ដែលអាចជាជម្រើសមុនគេ គឺខេត្តបាត់ដំបង កំពង់ចាម ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។

អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា នេះជាការខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ដើម្បីធ្វើឱ្យសម្រេចនូវគោលបំណងដ៏ឧត្តុង្គឧត្តម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលណែនាំឱ្យក្រសួងមហាផ្ទៃរិះរកគ្រប់វិធីសាស្ត្រ និងដាក់ចេញវិធានការថ្មីៗបន្ថែមទៀត ដើម្បីបង្ខិតសេវាឱ្យកាន់តែកៀក និងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ក្នុងនោះក៏មានសេវាផ្តល់លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ជាក់ស្តែងទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែនខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃ៤ ខែមករា ឆ្នាំ២០២៥ ដែលរហូតមកដល់ពេលនេះ ស្នាក់ការនោះបានបម្រើសេវាជូនប្រជាពលរដ្ឋបានជាច្រើនរយនាក់ និងទទួលបានការអបអរសាទរប្រកបដោយក្ដីពេញចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខេត្តសៀមរាប និងពលរដ្ឋមកពីបណ្ដាខេត្តជុំវិញ ដ្បិតពួកគាត់ពុំចាំបាច់ធ្វើដំណើរមកភ្នំពេញដូចមុនទៀតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង